Connect with us

សុខភាព

អស់​ក្ដី​បារម្ភ ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ដែល​ប្រឈមមុខ​នឹង​ការវះកាត់

បានផុស

នៅ

យោងតាម​ការសិក្សា​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ប្រកាស​ថា ​បច្ចុប្បន្ន ចំនួន ​នៃ​ការ​សម្រាលកូន​ដោយ​ការវះកាត់ ​បាន​កើន​ឡើង​នៅ​លើ​ពិភពលោក​យើង​នេះ​។

នៅ​សហរដ្ឋអាមេរិក ចំនួន ​នៃ​ការ​សម្រាលកូន​ដោយ​ការវះកាត់​មាន​ពី ២០,៦% ទៅ​៣១,១% នៅ​ចន្លោះ​ឆ្នាំ ១៩៩៦ – ២០០៦​។ នៅ​ប្រទេស​អង់គ្លេស ចំនួន ​នៃ​ការ​សម្រាលកូន​ដោយ​ការវះកាត់​មាន​ចំនួន ៩%​ នា​ឆ្នាំ​១៩៨០ ហើយ​ចំនួន​នោះបាន​កើនឡើង​ដល់ ២៤,៨% នៅ​ឆ្នាំ​២០១០​។ នៅ​ប្រទេស​បារាំង ចំនួន​ នៃ​ការ​សម្រាល​ដោយ​ការវះកាត់​មាន​ចំនួន​ពី ២០%-២១% នៅ​ឆ្នាំ ២០០៣​។​

​ចំណែក​នៅ​ប្រទេស​កម្ពុជា ការ​សម្រាល​ដោយ​ការវះកាត់ មាន​ចំនួន ១០% នៅ​ឆ្នាំ​២០០៣ ហើយ​បាន​កើនឡើង​ដល់ ២៩% នៅ​ឆ្នាំ​២០១៣​។ ការ​សម្រាល​ដោយ​ការវះកាត់​ ត្រូវបាន​អនុវត្ត​ឡើង លុះ​ត្រា​តែ​ការ​សម្រាលកូន​បែប​ធម្មជាតិ​មិន​អាច​ប្រព្រឹត្ត​ទៅ​រួច​។ ​រាល់​ការ​សម្រាល​ដោយ​ការវះកាត់​ទាំង​អស់​ត្រូវ​សម្រេច និង​វិនិច្ឆ័យ​ដោយ​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​សម្ភព​-​រោគ​ស្ត្រី​។ ការ​សម្រាល​ដោយ​ការ​វះកាត់​គឺជា​ប្រភេទ ​នៃ​ការវះកាត់​មួយ ​ដើម្បី​យក​កូន​ចេញ ដោយ​វះ​តាម​ពោះ និង​វះ​លើ​ស្បូន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) កាតព្វកិច្ច​ចាំបាច់ ដែល​គ្រប់​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវធ្វើ​គឺ ៖
– ការពិនិត្យ​ផ្ទៃពោះ​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​សម្ភព​-​រោគ​ស្ត្រី ឲ្យ​បាន​ទៀងទាត់ និង​ត្រឹមត្រូវ​ទៅ​តាម​ការ​ណាត់ជួប​រប​ស់​គ្រូពេទ្យ​។​
– គ្រប់​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​ជួប​ពិនិត្យ និង​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​សណ្ដំ នៅ​ខែ​ទី​៨​ នៃ​ការ​ពពោះ ឬ​មុន​នេះ​ តាម​ភាព​ចាំបាច់​របស់​ស្ត្រី​មាន​ផ្ទៃពោះ​។​

​ខ​) ហេតុអ្វី​បានជា​គ្រប់​ស្ត្រី​មាន​ផ្ទៃពោះ​ចាំបាច់​ត្រូវ​ជួប​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​សណ្តំ​?
– គោលបំណង​ ៖
• សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ដែល​សម្រាល​តាមផ្លូវ​ធម្មជាតិ និង​ប្រកបដោយ​គ្មាន​ការឈឺចាប់ (epidural anesthesia)
• សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ប្រឈមមុខ និង​ការវះកាត់ (​សណ្តំ​ដោយ​ស្ពឹក​មួយ​កំណាត់​ក្រោម (Spinal anesthesia) ឬក៏​សណ្តំ​ដោយ​សន្លប់​ទាំងស្រុង (General anesthesia)។​
• ដើម្បី​រៀបចំ និង​ត្រៀមខ្លួន​ជាស្រេច​របស់​អ្នកជំងឺ ចំពោះ​ផលវិបាក ដែល​អាច​កើតមាន​អំឡុង​ពេល​នៃ​ការវះកាត់​(​ផលវិបាក​ដែល​ទាក់ទង​នឹង​អ្នកជំងឺ ផលវិបាក​ ទាក់ទង​នឹង​ការវះកាត់​)​។​
– ការពិនិត្យ និង​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​សណ្តំ​គឺ ៖
• ពិនិត្យ​លើ​សុខភាព បេះដូង សួត ថ្លើម និង​ខួរក្បាល របស់​អ្នកជំងឺ​មុន​ការវះកាត់​។​
• ពិនិត្យមើល​បម្រែបម្រួល​ នៃ​លទ្ធផល​ឈាម​។​
• ពិនិត្យ​ពី​ប្រវត្តិ​ផ្សេងៗ ដែល​ជាប់​ពាក់ព័ន្ធ​រវាង​អ្នកជំងឺ និង​ការវះកាត់​។​

​គ​) បច្ចេកទេស​ នៃ​ការ​សណ្តំ​ចំពោះ​ការវះកាត់​យក​កូន​លើ​ស្ត្រី​មាន​ផ្ទៃពោះ ៖
– ការ​សណ្តំ​ដោយ​អេ​ពី​ដៀ​រ៉​ល (epidural anesthesia):
• សម្រាប់​ការ​សម្រាល​តាម​ធម្មជាតិ​ដែល​គ្មាន​ការឈឺចាប់​
• សម្រាប់​ការ​សម្រាល​ដោយ​ការវះកាត់​
– ការ​សណ្តំ​ដោយ ស្ពឹក​ពាក់កណ្តាល​ចុះក្រោម (Spinal anesthesia):
• សម្រាប់​ការ​សម្រាល​ដោយ​ការវះកាត់​
– ការ​សណ្តំ​ដោយ​សន្លប់​ទាំងស្រុង (General anesthesia):
• សម្រាប់​ការ​សម្រាល​ដោយ​ការវះកាត់​។​

​រាល់​ការ​សម្រាលកូន​ដោយ​ការវះកាត់​ដែល​ប្រកបដោយ​ស្តង់ដារ និង​មាន​សុវត្ថិភាព​ខ្ពស់ គឺ​ស្តែង​ចេញ​ពី​កិច្ចសហការ​គ្នា​ល្អ រវាង​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​សម្ភព​-​រោគ​ស្ត្រី និង​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​សណ្តំ​-​ប្រ​ពោ​ធន​កម្ម និង​សង្គ្រោះ​បន្ទាន់ ព្រមទាំង​មានការ​ចូលរួម​ពី វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​ទារក​ផង​ដែរ​៕

អត្ថបទ ៖ ​រស្មី​

ចុចអាន៖បញ្ឈប់​អាការៈ​ឆ្អល់​ពោះ​រ៉ាំរ៉ៃ​យ៉ាង​ប្រសើរ​​ ចាប់​ពី​ពេលនេះទៅ

ចុចអាន៖សុខៗឡើងកូនកណ្ដុរនៅលើ ក គួរឲ្យបារម្ភអត់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម