Connect with us

សុខភាព

ពីមុន​ពិសា​បារី តែ​ឥឡូវ​ចង់​ផ្តាច់​បារី តើ​មកពី​ហេតុអ្វី​?

បានផុស

នៅ

1) បារី​ពុំ​មែន​ជា​ថ្នាំ សម្រាប់​ព្យាបាល​សុខភាព​ទេ។ បារី ជា​ថ្នាំជក់​ដែល​នាំមក​នូវ​គ្រោះថ្នាក់​ដល់​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ និង​អាច​បណ្តាល​ឲ្យ​បាត់​បង់ជីវិត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

2) ការ​ពិសា​បារី នាំ​ឲ្យ​ខាតបង់​លុយកាក់​ដ៏​ច្រើន​ដោយ​ពុំ​ដឹងខ្លួន និង​ពិសេស ​គឺ​ប៉ះពាល់​សុខភាព​ជាច្រើន​ដូចជា​៖

– បង្ក​ឲ្យ​មាន​ជំងឺ​មហារីក ពិសេស​ជំងឺ​មហារីក​សួត មហារីក​បំពង់ក មហារីក​មាត់​(​បង្ក​ដោយ​ជាតិ​នី​ត្រូ​សា​មីន Nitrosamines មាន​ក្នុង​បារី​)

– និង​ជំងឺ​ធ្ងន់ធ្ងរ ផ្សេងៗ​ទៀត​ដូចជា ជំងឺ​បេះដូង សរសៃឈាម បណ្តាល​មកពី​ផ្សែង​មូ​ណូ​អុកស៊ីត​កា​បោ​ន​(CO) គឺជា​មូលហេតុ​សំខាន់ នៃ​ការ​ស្លាប់ ដោយសារ​បារី​។​

– ការ​ជក់បារី ក្នុង​ពេល​មាន​ផ្ទៃពោះ ឬ​ស្រូប​ផ្សែង​បារី​ពី​គេ នាំឲ្យ​ខូច​សុខភាព​ស្ត្រី​មាន​ផ្ទៃពោះ និង​ទារក​មកពី​ជាតិ​កាដ​មី​ញ៉ូ​ម​(Cadmium)​ធ្វើ​ឲ្យ​ខ្វះ​ជីវជាតិ​ស័ង្កសី ។​

​បញ្ជាក់​៖ បារី​ជំរុញ​ឲ្យ​សរសៃឈាម​អា​ទែ​ទៅជា​រឹង​និង​ត្បៀត ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​កើត​ជំងឺលើសឈាម គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​គាំងបេះដូង ជំងឺ​ស្ទះ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ (COPD) បង្ក​ដោយ​សារធាតុ អា​ក្រូ​លេ​អ៊ី​ន​(acrolein)​។​

​ជំងឺ​ស្ទះ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ គឺជា​ក្រុម​ជំងឺ ដែល​ធ្វើ​ឲ្យ​ស្ទះខ្យល់​ដកដង្ហើម និង​ធ្វើ​ឲ្យ​ពិបាក​ដកដង្ហើម ដូចជា​ជំងឺ​រីក​ធំ​ថង​ខ្យល់​សួត (Emphysema) និង​ជំងឺ​រលាក​ទងសួត​រ៉ាំរ៉ៃ ការ​ចុះ​ខ្សោយ​ផ្លូវ​ភេទ​។​

3) រោគសញ្ញា​ញៀន​បារី (​នីកូទីន​) មានតែ​៤​ក្នុងចំណោម​៨​ចំណុច​ខាងក្រោម​គ្រប់គ្រាន់​៖

– ពិបាកចិត្ត ការ​ថប់​អារម្មណ៍​)

– ពិបាក​ដំណេក​

– ឆាប់​ខឹង (​នៅ​មិន​ស្ងៀម​)

– មាន​អារ​ម្ម​ណ៍ ភ័យខ្លាច​

– ពិបាក​ផ្ចង់​អារម្មណ៍ (​ស្មារតី​មិន​មូល​)

– អស់កម្លាំង​ខ្លាំង​

– ចង្វាក់បេះដូង​ថយ​ចុះ​

– ឃ្លាន​អាហារ​ខ្លាំង ឬ​ឡើង​ធាត់​

«​សូម​ចូលរួម​រីករាយ​ផ្តាច់​បារី​ទាំងអស់​គ្នា ដោយ​មិន​អល់អែក ដើម្បី​ទទួល​បាន​នូវ​ផល​ចំណេញ​សព្វបែបយ៉ាង សម្រាប់​សុខភាព​យើង និង​ក្រុម​គ្រួសារ​យើង​»៕

​អត្ថបទ៖ រស្មី

សូមចុចអាន៖ ​ការបង្ករោគពីធ្មេញអាចនាំឲ្យមានគ្រោះថ្នាក់ដល់ជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម