Connect with us

សុខភាព

គួរ​យល់ដឹង​ អំពី​មធ្យោបាយ​នៃ​ការ​ពន្យា​កំណើត​!

បានផុស

នៅ

​ការ​ពន្យារ​កំណើត គឺជា​ការកំណត់​ចំនួន​កូន​ក្នុង​គ្រួសារ និង​ពន្យារ​ពេល​ពី​កំណើត​កូន​មួយ ទៅ​កំណើត​កូន​មួយទៀត​។ ការ​ពន្យារ​កំណើត​មាន​វិធី​ច្រើនយ៉ាង ​ដែល​យើង​អាច​ជ្រើសរើស​មក​ប្រើប្រាស់​សម្រាប់​អ្នក​ ដែល​មាន​បំណង​មិនទាន់​ចង់បាន​បុត្រ​ដូចជា​៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) ការប្រើប្រាស់​ថ្នាំ​គ្រាប់

– ជា​វិធី​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់ ​ក្នុង​ការ​ពន្យារ​កំណើត​

– អាច​ជួយ​ឲ្យ​រដូវ​មក​ទៀងទាត់​សម្រាប់​ថ្នាំ​Oestro progestative

– ត្រូវ​ញ៉ាំ​រាល់ថ្ងៃ​ឲ្យ​ទៀងទាត់​ម៉ោង​សម្រាប់​ថ្នាំ Progestative ឬ​ញ៉ាំ​២១​ថ្ងៃ ហើយ​សម្រាក​៧​ថ្ងៃ​សម្រាប់​ថ្នាំ Oestro-progestative​។​

២) ការ​ដាក់​កង​ស្បូន

– មាន​ប្រសិទ្ធភាព​រហូតដល់​១០​ឆ្នាំ​

– មាន​ភាព​ងាយស្រួល​ ដោយ​មិន​តម្រូវ​ឲ្យ​ញ៉ាំ​ថ្នាំ​រាល់ថ្ងៃ​

៣) ការ​ដាក់​កង​ក្នុង​ដៃ

– កង​ដា​ក់​នៅ​ដើមដៃ មាន​ប្រសិទ្ធភាព​ខ្ពស់​ដូចគ្នា​

– មាន​ប្រសិទ្ធភាព​៣​ឆ្នាំ​

៤) ការ​ពន្យា​រកំណើត​ជា​អចិន្ត្រៃយ៍​

– ការ​ចងដៃ​ស្បូន​សម្រាប់​មនុស្ស​ស្រី​

– ការ​ចង​បំពង់​ទឹកកាម​របស់​បុរស Vasectomy

៥) ការ​ពន្យារ​កំណើត​ដោយ​មធ្យោបាយ​ផ្សេងៗ​ដូច

– ការ​ប្រើ​បន្ទះ​អ​រ័​ម៉ូ​ន​បិទ ១​សប្តាហ៍​ម្តង រយៈពេល​៣​សប្តាហ៍​ក្នុង​មួយ​ខែ​

– ការ​ប្រើ​កង​នៅ​ទ្វារមាស​រយៈពេល​៣​សប្តាហ៍​ក្នុង​១​ខែ​

– ការប្រើ​ថ្នាំ​នៅ​ក្នុង​ទ្វារ​មាស​ស្ត្រី​សម្រាប់​សម្លាប់​មេជី​វិត​បុរស Spermicide

– ការចាក់​ថ្នាំ​អ​រ័​ម៉ូ​ន​ការពារ​រៀងរាល់​៣​ខែម្តង​

– លេប​ថ្នាំ​អ​រ័​ម៉ូ​ន​ពន្យារ​កំណើត​បន្ទាន់ ប្រើ​ក្នុង​រយៈពេល ៧២​ម៉ោង​ក្រោយពី​ការរួម​ភេទ​ដោយ​មិនមាន​ការការពារ​។​

“​ដើម្បី​ទទួល​បាន​មធ្យោបាយ​សមស្រប​មួយ​សម្រាប់​ការពន្យារ​កំណើត សូម​ស្ត្រី​ទាំងឡាយ រួមបញ្ចូល​ទាំង​មាតា​ ដែល​ទើប​សម្រាល​បុត្រ​គួរ​អញ្ជើញ​មក​ទទួល​ការពិនិត្យ និង​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​ស្វាគមន៍​ជានិច្ច នឹង​ផ្តល់​ការ​ប្រឹក្សា​នូវ​ជម្រើស​ដ៏​សមស្រប​សម្រាប់​ស្ត្រី​ទាំងឡាយ​ ក្នុង​ការ​ទទួលយក​សេវា​ពន្យារ​កំណើត​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ការបង្ករោគពីធ្មេញអាចនាំឲ្យមានគ្រោះថ្នាក់ដល់ជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៣ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ៤៤ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម