Connect with us

សុខភាព

សារៈសំខាន់​នៃ​ការថែទាំព្យាបាល​មាត់​ធ្មេញ​ សម្រាប់​អ្នកជំងឺ​ទទួល​ការ​ព្យាបាល​ជំងឺ​មហារីក

បានផុស

នៅ

​ការ​ព្យាបាល​ជំងឺ​មហារីក​ដោយ​ប្រើ​ថ្នាំ​គីមី និង​ព្យាបាល​ដោយ​បាញ់​កាំរស្មី​តំបន់​ក​និង​ក្បាល បាន​ធ្វើ​ឲ្យ​មាន​បម្រែបម្រួល​ក្នុង​មាត់​ជាច្រើន​ ដែល​អាច​ឈាន​ទៅ​រក​ការ​ឆ្លង​មេរោគ​ចូល​ក្នុង​ឈាម​(Oral Bacteremia and Sepsis) ឧទាហរណ៍​ដ៏​សំខាន់​មួយ​ គឺ​ការដ​ក​ធ្មេញ ក្រោយពេល​ការ​ព្យាបាល​ដោយ​កាំរស្មី​តំបន់​ក​និង​ក្បាល គឺ​កន្លែង​ដក​នោះ​មានការ​រលាក​ឆ្អឹងថ្គាម ឈឺ​រ៉ាំរ៉ៃ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) ផល​ប៉ះពាល់​ ដោយ​ការព្យាបាល​កាំរស្មី​តំបន់​ក​និង​ក្បាល

– ហា​មាត់​តូច​

– រលាក​ក្នុង​មាត់​

– ការ​លេច​ចេញ​នៃ​ឆ្អឹងថ្គាម​

– ស្ងួត​មាត់​ការ​ប៉ះពាល់​ទៅលើ​រចនាសម្ព័ន្ធ​ធ្មេញ​

– ជំងឺ​អញ្ចាញធ្មេញ​និង​ឡើង​ពងបែក​ផ្សេងៗ​

– ភាព​ងាយ​បង្ក​រោគ​

– ការបាត់បង់​រស់​ជាតិ​រយៈពេល​ខ្លី​ណាមួយ​

– ការ​ដក​ធ្មេញ ក្រោយពេល​ព្យាបាល​កាំរស្មី ​គឺ​មាន​ការ​រលាក​ឆ្អឹង​រ៉ាំរ៉ៃ​

​ខ​) ផល​ប៉ះពាល់​ដោយ​ប្រើ​ថ្នាំ​គីមី

– ងាយ​មានការ​រលាក​ក្នុង​មាត់​

– ងាយ​ក្នុង​ការ​បង្ក​រោគ (Thinned mucosa and ulceration allow for fungi and viruses to invade local tissues and the circulation)

– មានការ​ឈឺចាប់​ក្នុង​មាត់​

– ពិបាក​លេប​និង​ញ៉ាំ​អាហារ​

– រលាក​អញ្ចាញ​និង​ហូរ​ឈាម​អញ្ចាញ​

– ផល​ប៉ះពាល់​ទៅលើ​ឆ្អឹងថ្គាម​ ពេល​ប្រើ​ថ្នាំ​ Bisphosphonate(Bisphosphonate related osteonecrosis of the jaw : BRONJ disease)

​គ​) វិធីសាស្ត្រ​ការពារ ព្យាបាល ថែទាំ​មាត់​ធ្មេញ​

១. មុនពេល​ទទួល​ការ​ព្យាបាល​ជំងឺ​មហារីក​

– ពិនិត្យ​ព្យាបាល​សុខភាព​មាត់​ធ្មេញ​

– ព្យាបាល​ធ្មេញ​ដែល​ខូចខាត ពុក​ខូច​រួចជាស្រេច​ដើម្បី​ចៀសវាង​ផលវិបាក​ផ្សេងៗ​ក្រោយពេល​ព្យាបាល​ជំងឺ​មហារីក​

២. អំឡុង​ពេល​ព្យាបាល​ជំងឺ​មហារីក​

– សូម​ថែរក្សា​អនាម័យ​មាត់​ធ្មេញ​ជាប្រចាំ​

– សូម​ពិសា​ទឹក​គ្រប់គ្រាន់ ដោយ​ផ្សើម​ក្នុង​មាត់​ជាប្រចាំ​

– ក្នុង​ករណី​មាន​រលាក រលាក​ឬ​ដំបៅ​ផ្សេង​ក្នុង​មាត់​សូម​ស្វែងរក​ការពិគ្រោះ​ជាមួយ​ទន្ត​បណ្ឌិត​

៣. ក្រោយ​ការព្យាបាល​ជំងឺមហារីក​

– ជា​ដំណាក់កាល​នៃ​ការបន្ត​ថែទាំ​សុខភាព​មាត់​ធ្មេញ​ និង​អនាម័យ​មាត់​ធ្មេញ​ជាប្រចាំ​

– ណាត់ជួប​ទន្ត​បណ្ឌិត​រាល់ ៦ ខែម្ដង ដើម្បី​ពិនិត្យ​តាមដាន​ថែទាំ​។ ក្នុងករណី​ មានការ​ពុក​ខូច​ធ្មេញ​ត្រូវការ​ព្យាបាល កុំ​ឲ្យ​ឈានទៅរក​ការដក​ធ្មេញ ក្នុងករណី​ដែល​លោកអ្នក​ព្យាបាល​ ដោយ​បាញ់​កាំរស្មី​។​

​សូម​អញ្ជើញ​មក​ពិគ្រោះ ប្រឹក្សា​និង​ព្យាបាល​មាត់​ធ្មេញ​ជាមួយ​ទន្ត​បណ្ឌិត​ឯកទេស​និង​ក្រុមគ្រូពេទ្យ​ឯកទេស​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ទទួលបាន​ការព្យាបាល សមស្រប​ទៅនឹង​បច្ចេកទេស​ទន្តសាស្ត្រ​និង​វេជ្ជសាស្ត្រ​តាម​ស្តង់ដារ​អ្នក​ជំនាញ​នីមួយៗ​ប្រកបដោយ​ ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖​​ អ្វីទៅជា​​ការបែកទឹកភ្លោះមុន​សម្រាល​នៅត្រីមាសទី១ និងទី៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចឃាត់រថយន្តដឹកពងមាន់ ១មុឺន៥ពាន់គ្រាប់ នាំចូលពីវៀតណាមខុសច្បាប់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ក្នុងកិច្ច​ប្រជុំ UDCG អង់គ្លេសនឹងប្រកាស​ជំនួយ​យោធា​ដល់​អ៊ុយក្រែន ខណៈអាមេរិក​ទន់​ជំហរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ជនបរទេសដែលស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវអនុវត្តតាមបទបញ្ជា៤ចំណុច

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រី​ការពារជាតិអាមេរិក អវត្តមានលើក​ដំបូង ពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិជួយអ៊ុយក្រែន​

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរាជធានីអមដំណើរ សម្តេចមហាមន្ត្រីចុះពិនិត្យទីតាំងពហុកីឡាដ្ឋាន មរតជាតិតេជោ ដើម្បីត្រៀមព្រះរាជពិធីព្រឹកស្អែក

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ៊ុយក្រែន ទទួលស្គាល់ថា ខ្លួនជាអ្នកបំផ្ទុះស្ពាន គ្រីមៀ

សន្តិសុខសង្គម៩ ម៉ោង មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

Sokha Hotels

ព័ត៌មានពេញនិយម