សុខភាព
អាយុ៤០ ៥០ឆ្នាំហើយ នៅមករដូវទៀត តើមូលហេតុអ្វី?
ជាទូទៅ ស្រ្តីចាប់ពីអាយុ៤៥ដល់៥៥ឆ្នាំ អាចឈានដល់វ័យអស់រដូវ ប្រសិនបើពុំមករដូវរយៈពេលជាងមួយឆ្នាំ។ ទោះជាយ៉ាងនេះក្តី ស្ត្រីមួយចំនួនអាចនៅតែបន្តធ្លាក់ឈាមជាច្រើនដង ដែលកត្តានេះ បណ្ដាលឲ្យយើងមានអារម្មណ៍សៅហ្មងក្នុងចិត្ត និងងឿងឆ្ងល់ជាខ្លាំងអំពីមូលហេតុដែលនាំឲ្យមានការធ្លាក់ឈាមបែបនេះ។ ពិតណាស់ អាការៈធ្លាក់ឈាមក្នុងវ័យអស់រដូវ អាចជាសញ្ញានៃហានិភ័យសុខភាពជាច្រើន ដែលយើងចាំបាច់ត្រូវតែធ្វើការតាមដានដោយយកចិត្តទុកដាក់ និងត្រូវស្វែងរកការព្យាបាលឲ្យបានទាន់ពេលវេលា។

យ៉ាងណាមិញ កត្តាដែលធ្វើឲ្យយើងធ្លាក់ឈាមបន្ទាប់ពីអស់រដូវមានដូចខាងក្រោម។
១. មហារីកក្រពេញអូវែ
ជំងឺនេះចាប់ផ្ដើមនៅអូវែ ដែលពិបាកនឹងសង្កេតឃើញ ហើយវាអាចសាយភាយទៅកាន់ផ្នែកដទៃទៀតនៃរាងកាយ ដូចជាក្រពះ និងឆ្អឹងអាងត្រគាក ដែលជាហេតុបណ្ដាលឲ្យមានការធ្លាក់ឈាមខុសប្រក្រតីបែបនេះ។
២. ស្រទាប់ផ្នែកខាងក្នុងស្បូនស្ដើង
ជាធម្មតា ស្រទាប់ខាងក្នុងនៃស្បូនរបស់យើង កាន់តែស្ដើងនៅពេលដែលរាងកាយឈប់ផលិតអ័រម៉ូនអឹស្រ្តូសែន ដែលជាហេតុបណ្ដាលឲ្យមានអាការៈធ្លាក់ឈាមនេះឡើង។
៣. របួសឆ្អឹងអាងត្រគាក
ជាមួយគ្នានេះដែរ ហេតុផលផ្សេងទៀត ដែលអាចបង្កឲ្យមានការធ្លាក់ឈាមខុសធម្មតានេះ អាចមកពីរបួសនៅតំបន់អាងត្រគាក ការហូរឈាមតាមបំពង់ទឹកនោម (Urinary tract bleeding) និងការបង្ករោគនៅស្រទាប់ខាងក្នុងនៃស្បូន ឬអាចហៅម្យ៉ាងទៀតថាជំងឺ Endometriosis
៤. មហារីកផ្នែកខាងក្នុងនៃស្បួន

សម្រាប់ជំងឺមហារីកស្រទាប់ខាងក្នុងស្បូនវិញ គឺច្រើនតែកើតឡើង បន្ទាប់ពីការអស់រដូវ ដោយសារតែឥទ្ធិពលដែលមិនប្រឆាំងនៃអឹស្រ្តូសែននៅលើភ្នាសក្នុងស្បូន។
៥. ការបង្ករោគនៅភ្នាសក្នុងស្បូន
ក្រោយអស់រដូវ មាត់ស្បូនអាចនឹងត្រូវបិទយ៉ាងជិត ហើយការបញ្ចេញបានប្រមូលផ្ដុំនៅក្នុងប្រហោងស្បូន ដែលអាចបណ្ដាលឲ្យមានការឆ្លងមេរោគនៅភ្នាសក្នុងស្បូន និងនាំឲ្យមានការធ្លាក់ឈាម។
៦. ការប្រើប្រាស់ថ្នាំ
បន្ថែមពីនេះ ការប្រើប្រាស់ថ្នាំមួយចំនួន ដូចជាការព្យាបាលដោយអ័រម៉ូន (Hormone Therapy) ថ្នាំTamoxifen និងBlood thinnerជាដើម ក៏អាចបង្កឲ្យមានផលប៉ះពាល់ដូចជា ការធ្លាក់ឈាមនេះផងដែរ៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
សូមចុចអាន៖ ដឹងទេ! ក្រោយឆ្កែឆ្កួតខាំប៉ុន្មានថ្ងៃទើបអាចស្លាប់?
សូមចុចអាន៖ សម័យនេះហើយ ឈប់ប្រើអំពើហិង្សលើកូនទៅ ចេះតិចនិក៤នេះ ប្រដៅកូនស្រួល

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា