សុខភាព
ហានិភ័យ នៃការទប់ផោម
នៅពេលរាងកាយយើង បង្កើតហ្គាសច្រើនជ្រុលនៅក្នុងប្រព័ន្ធរំលាយអាហារ វានឹងបញ្ចេញមកក្រៅតាមរយៈការភើ និងផោម។ ហ្គាសកើតមានឡើងជាធម្មតា នៅអំឡុងពេលដែលយើងរំលាយអាហារ និងនៅពេលដែលយើងស្រូបខ្យល់ជាមួយនឹងអាហារ។ ហ្គាសនេះ នឹងកកើតឡើងកាន់តែឆាប់រហ័ស បើសិនជាយើងជក់បារី ប្រើទុយយោបឺតទឹក ឬញ៉ាំអាហារដែលពិបាករំលាយ។ ជាមួយគ្នានេះដែរ យើងអាចនឹងមានហ្គាសកាន់តែច្រើនឡើង នៅពេលដែលយើងស្រ្តេស ទល់លាមក ឬមានជំងឺពាក់ព័ន្ធទៅនឹងប្រព័ន្ធរំលាយអាហារ

ជាទូទៅ មនុស្សយើងផោមចាប់ពី៥ទៅ២៣ដងក្នុងមួយថ្ងៃ។ យ៉ាងណាមិញ មនុស្សមួយចំនួនតែងតែមានអារម្មណ៍ខ្មាសអៀន ឬតានតឹង នៅពេលដែលផោមញឹកញាប់ ឬមានក្លិនមិនល្អ ឬក៏ត្រូវផោមនៅទីសាធារណៈជាដើម។ ហេតុដូច្នេះហើយ ទើបមានអ្នកខ្លះព្យាយាមទប់ផោម រហូតទាល់តែដល់កន្លែងដែលស័ក្ដិសម ទើបហ៊ានបញ្ចេញមកក្រៅ។
១. តើមានអ្វីកើតឡើងនៅពេលដែលយើងទប់ផោម?
នៅពេលដែលយើងផោម ហ្គាសនឹងបម្លាស់ទីពីពោះវៀនតូចទៅកាន់ចុងពោះវៀនធំ ហើយក៏ចេញមកក្រៅតាមទ្វារធំ។ ប៉ុន្តែ ប្រសិនបើយើងត្បៀតសាច់ដុំទ្វារធំ យើងអាចទប់ផោមបានមួយរយៈ។ ប៉ុន្តែ សម្ពាធនឹងចាប់ផ្ដើមបង្កើតជាហ្គាសនៅក្នុងប្រព័ន្ធរំលាយអាហារ។ បន្ថែមពីនេះ ការទប់ផោម នឹងធ្វើយើងអាចមានអាការៈដូចជាឈឺចាប់ ហើមពោះ មិនស្រួលខ្លួន និងពិបាកក្នុងការរំលាយអាហារជាដើម។
២. តើធ្វើយ៉ាងម៉េចទើបបញ្ចៀសការផោមបាន?
ពិតណាស់ យើងមិនចាំបាច់ទប់ហ្គាសទៀតនោះទេ ប្រសិនជាយើងអាចការពារកុំឲ្យផោមបាន។ ជាក់ស្តែង ហ្គាសនៅក្នុងពោះវៀនកើតឡើងដោយការរំលាយអាហារ។ ដូចនេះ ការកំណត់របបអាហារត្រឹមត្រូវ គឺពិតជាមានអត្ថប្រយោជន៍យ៉ាងច្រើនដល់រាងកាយ ក៏ដូចជាបញ្ចៀសបញ្ហាហ្គាសមិនល្អនៅក្នុងពោះវៀនរបស់យើងថែមទៀតផង។
អាហារដែលគួរចៀសវាងបើមិនចង់ផោមញឹក
- សណ្ដែក សាឡាត់ ខាត់ណា ស្ពៃក្តោប ខ្ទឹមបារាំង ផ្សិត។ល។
- ស្រាបៀ
- ភេសជ្ជៈដែលមានជាតិកាបូន
ការផ្លាស់ប្ដូរបែបបទក្នុងការរស់នៅ
- ញ៉ាំ ឬផឹកយឺតៗ
- ញ៉ាំអាហារតិចតួច និងឲ្យបានញឹកញាប់ ដើម្បីកាត់បន្ថយស្រ្តេសនៅប្រព័ន្ធរំលាយអាហារ
- ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ដើម្បីបញ្ចេញហ្គាសពីប្រព័ន្ធរំលាយអាហារ
- កុំជក់បារី

៣. ផោម និងហានិភ័យសុខភាព
ជាធម្មតា ការផោមកម្រនឹងបង្កទៅជាលក្ខខណ្ឌសុខភាពធ្ងន់ធ្ងរណាស់។ ប៉ុន្តែ ប្រសិនជាយើងផោមលើសកម្រិត (ច្រើនជាង២៥ដង ក្នុងមួយថ្ងៃ) ឬក៏មានក្លិនមិនល្អខ្លាំង វាក៏អាចជាសញ្ញានៃមូលហេតុចម្បងផ្សេងៗផងដែរ។
នៅក្នុងករណីដែលយើងព្យាយាមទប់ផោម ប៉ុន្តែមិនបានជោគជ័យ ឬកត់សម្គាល់ឃើញពីរោគសញ្ញាដូចខាងក្រោម ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញឲ្យបានទាន់ពេលវេលា។
- ផ្លាស់ប្ដូរទម្លាប់បន្ទោបង់
- ហើមពោះធ្ងន់ធ្ងរ
- ក្អួត
- ទល់លាមក
- ឈឺពោះធ្ងន់ធ្ងរ និងមានរយៈពេលយូរ និង
- បាត់បង់ចំណង់អាហារ ជាដើម៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
សូមចុចអាន៖ ដឹងទេ! ក្រោយឆ្កែឆ្កួតខាំប៉ុន្មានថ្ងៃទើបអាចស្លាប់?
សូមចុចអាន៖ អាយុ៤០ ៥០ឆ្នាំហើយ នៅមករដូវទៀត តើមូលហេតុអ្វី?

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ