សុខភាព
រឿងធំ ៣ បង្កហានិភ័យដល់រាងកាយនិងខួរក្បាលតែមនុស្សនិយមធ្វើជាប្រចាំ
គ្នាយើងមួយចំនួនធំ ចូលចិត្តមានទម្លាប់ធ្វើរឿងខ្លះគិតថាជារឿងសាមញ្ញ ប៉ុន្តែបង្កជាហានិភ័យដល់រាងកាយនិងខួរក្បាលឲ្យស្ពឹកស្រពន់ លែងដំណើរការ ឬទៅជាស្លន់ស្លោឡើងៗ ច្របូកច្របល់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ស្វែងយល់ថាទង្វើបំផ្លាញសុខភាពអី្វខ្លះ ដែលយើងតែងតែធ្វើមិនដឹងខ្លួនសឹងតែរាល់ថ្ងៃ ៖
១. តែងតែធ្វេសប្រហែសជាមួយខួរក្បាល
កម្រិតថាមពលរបស់រាងកាយយើង ដើរតួយ៉ាងសំខាន់ក្នុងការសម្រេចចិត្ត ជាពិសេសការសម្រេចចិត្តដែលស្មុគស្មាញបំផុត។ ខួរក្បាលត្រូវការគ្លុយកូសនិងពេលសម្រាក ដែលទាំងពីរនេះត្រូវការការចាក់ប្រេងបំពេញបន្ថែមជាប្រចាំ។

ការស្រាវជ្រាវបង្ហាញថា នៅពេលដែលយើងឃ្លានឬមិនបានគេងលក់ស្កប់ស្កល់ យើងនឹងបាត់បង់សមត្ថភាព ហើយចាប់ផ្ដើមមើលឃើញស្រមោលពណ៌ប្រផេះមិនខាន។
ចូរទទួលទានឲ្យបានគ្រប់គ្រាន់ និងគេងលក់ស្កប់ស្កល់ ទើបមិនជះឥទ្ធិពលដល់រាងកាយ។
២. ភាពភ័យខ្លាចអាចជះឥទ្ធិពលដល់រាងកាយ

សរីរវិទ្យាតែងជះឥទ្ធិពលដល់អារម្មណ៍ គំនិតនិងឥរិយាបថរបស់យើងនៅក្នុងរង្វិលជុំ ហើយវាដំណើរការលឿនជាងអ្វីទាំងអស់ ពីព្រោះនេះជាយន្តការដែលមានមូលដ្ឋាននៅក្នុងផ្នែកដំបូងបំផុតនៃខួរក្បាល។
នៅពេលមនុស្សបានលឺសំឡេងស្រែកខ្លាំងៗ នោះបេះដូងនឹងចាប់ផ្ដើមលោតលឿនជាងមុន ចំណែកចរន្តឈាមក៏រត់មិនស្រួលក្នុងរាងកាយ។
នៅពេលមានបញ្ហាស្លន់ស្លោ សូមសម្រួលអារម្មណ៍ឲ្យនឹងន ហើយដកដង្ហើមវែងៗ ចូលនិងចេញក្នុងរាងកាយ។
៣. មិនចេះគ្រប់គ្រងអារម្មណ៍

ការស្រាវជ្រាវបង្ហាញថា មនុស្សដែលមានអារម្មណ៍មិនល្អចំពោះខ្លួនឯង ច្រើនតែចៀសវាងសកម្មភាពនិងការសម្រេចចិត្តសំខាន់ៗជានិច្ច។
ប្រសិនបើរឿងនោះកើតឡើង សូមស្ងប់ស្ងាត់ ហើយមានមេត្តាធម៌ចំពោះខ្លួនឯង។
យើងគ្រប់គ្នាតែងតែព្យាយាមគ្រប់គ្រងជីវិតខ្លួនឯង តាមរយៈគំនិតដែលមិនបានដឹងខ្លួន ស្មារតីមិនដឹងខ្លួននេះហើយ គឺជាអ្នកដែលជំរុញឥរិយាបថរបស់យើងឲ្យដើរខុស៕
ប្រែសម្រួល ៖ សាង ស្រីល័ក្ខ
ប្រភព ៖ forbes
ចុចអាន៖ទឹកសណ្តែកមិនបង្កជំងឺមហារីកសុដន់ដូចពាក្យចចាមអារាម ថែមទំាងការពារបានទៀត
ចុចអាន៖ហានិភ័យ នៃការទប់ផោម

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន