សុខភាព
ឧស្សាហ៍គេងភ្ញាក់ទាំងកណ្ដាលយប់ មកពីមូលហេតុទាំង ៦ នេះ
នៅពេលយើងភ្ញាក់ពីគេងទាំងកណ្ដាលយប់ យើងច្បាស់ជាមានអារម្មណ៍ឈឺក្បាល ឬគេងមិនបានស្កប់ស្កល់នៅពេលព្រឹកមិនខាន បើទោះបីជាយើងគេងបាន៧ ទៅ៨ម៉ោងក្នុងមួយថ្ងៃក៏ពិតមែន។ តាមការសិក្សា ដែលធ្វើឡើងដោយទស្សនាវដ្ដី Sleep Medicine ទៅលើអ្នកចូលរួមចំនួន៨០០០នាក់ បានបង្ហាញថា មានមនុស្សច្រើនជាង៤០% កំពុងតែប្រឈមទៅនឹងការភ្ញាក់ដឹងខ្លួននៅកណ្ដាលយប់។ យ៉ាងណាមិញ ដើម្បីកែខៃទម្លាប់គេងដ៏រំខានមួយនេះ យើងចាំបាច់ត្រូវដឹងអំពីមូលហេតុបង្កជាមុនសិន ដើម្បីចៀសវាងប្រឈមនឹងបញ្ហាសុខភាពធ្ងន់ធ្ងរនៅពេលក្រោយ។

១. បរិយាកាសបន្ទប់គេង
ពិតណាស់ ការផ្លាស់ប្ដូរសីតុណ្ហភាពញឹកញាប់ពេកនៅពេលយប់ អាចបង្កឲ្យមានការរំខានដល់ការគេងរបស់យើង។ កត្តាដទៃទៀត ដូចជាគ្រែគេង សំឡេងរំខាន ពន្លឺភ្លឺពេក ឬមូសជាដើម ក៏អាចធ្វើឲ្យយើងភ្ញាក់ទាំងកណ្ដាលយប់ផងដែរ។ ដូចនេះ យើងអាចប្រើរបាំងបិទភ្នែក ឬឧបករណ៍ទប់សំឡេងរំខាន ដើម្បីទទួលបានដំណេកស្កប់ស្កល់ពេញមួយយប់។
២. ទម្លាប់មិនល្អក្នុងការគេង
ប្រសិនបើយើងចង់គេងលក់ស្រួល ដោយមិនចាំបាច់ភ្ញាក់ទាំងយប់ យើងចាំបាច់ត្រូវរក្សាទម្លាប់ល្អនៅពេលគេង ដោយចៀសវាងការគេងនៅពេលរសៀល ឬការធ្វើការរហូតដល់យប់ជ្រៅ ក៏ដូចជាការប្ដូរវេនការងារជាដើម។ លើសពីនេះ ការញ៉ាំតែ ឬកាហ្វេ ក៏ដូចជាទឹកច្រើនពេក ក៏អាចធ្វើឲ្យប្លោកនោមរបស់យើងពេញនៅពេលយប់ជ្រៅ ដែលតម្រូវឲ្យយើងត្រូវចូលបន្ទប់ទឹកញឹកញាប់។
៣. លក្ខខណ្ឌវេជ្ជសាស្ត្រ
ជាទូទៅ មានលក្ខខ័ណ្ឌវេជ្ជសាស្ត្រជាច្រើន ដែលបណ្ដាលឲ្យភ្ញាក់ពីគេងទាំងយប់ ដូចជាបញ្ហាគេងបាត់ដង្ហើម (Obstructive Sleep Apnoea) បញ្ហាបេះដូង ឬសួត កត្តាសរសៃប្រសាទ ការឈឺចាប់ និងជំងឺទឹកនោមផ្អែមជាដើម។ បន្ថែមពីនេះ កត្តាថ្នាំពេទ្យក៏អាចជះឥទ្ធិពលដល់ការគេងរបស់យើងផងដែរ។
៤. បញ្ហាផ្លូវចិត្ត

ដូចគ្នាដែរ បញ្ហាស្រ្តេស ក៏អាចធ្វើឲ្យយើងមានអាការៈគេងមិនលក់ (Insomnia) ដែរ។ ការថប់បារម្ភ ក៏ដូចជាភាពតានតឹងនៅក្នុងរាងកាយ និងផ្លូវចិត្ត បានដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរដល់ការគេងរបស់យើង។ លើសពីនេះ បញ្ហាស្ត្រេសក្រោយប៉ះទង្គិចផ្លូវចិត្ត ក៏មានការពាក់ព័ន្ធទៅនឹងសុបិនអាក្រក់ រួមទាំងការភ្ញាក់ពីគេងពាក់កណ្ដាលយប់ញឹកញាប់ផងដែរ។
៥. លេងទូរសព្ទដៃមុនពេលគេង
ជាធម្មតា មនុស្សយើងភាគច្រើន ចូលចិត្តប្រើទូរសព្ទដៃ ឬកុំព្យូទ័រយួរដៃ មុនពេលចូលគេង។ កត្តានេះ មិនត្រឹមតែប៉ះពាល់ដល់សុខភាពរាងកាយប៉ុណ្ណោះទេ វាក៏ផ្ដល់ផលអវិជ្ជមានដល់សុខភាពផ្លូវចិត្តដូចគ្នាដែរ។ យោងតាមការសិក្សាមួយ បានបង្ហាញថា អ្នកដែលប្រើទូរសព្ទ មុនពេលចូលគេង អាចនឹងកើតមានបញ្ហាគេងមិនលក់ ឬគេងមិនគ្រប់គ្រាន់ (Sleep deprivation) ដែលអាចធ្វើឲ្យយើងនឿយហត់ផ្លូវចិត្ត ឬថយចុះនៃការផ្ដោតអារម្មណ៍ និងផលិតភាពថែមទៀតផង។
៦. ពិបាកក្នុងការរំលាយអាហារ
ការញ៉ាំអាហារច្រើនពេក ឬហិលពេកនៅពេលជិតចូលគេង អាចមានផលប៉ះពាល់ដល់ការគេង ក៏ដូចជាធ្វើឲ្យយើងពិបាកក្នុងការរំលាយអាហារផងដែរ។ បញ្ហានេះបណ្ដាលឲ្យយើងមានអាការៈហើមពោះ និងមានជាតិហ្គាស ដែលអាចធ្វើឲ្យយើងពិបាកក្នុងការគេងលក់ស្កប់ស្កល់ ក៏ដូចជាភ្ញាក់ដឹងខ្លួននៅពេលកណ្ដាលយប់។
តិចនិកជួយឲ្យយើងគេងលក់ស្រួល
- កុំទុកទូរសព្ទនៅជិតខ្លួន
- ស្ដាប់ចម្រៀងបែបមនោសញ្ចេតនា មុនពេលចូលគេង
- ងូតទឹកក្ដៅឧណ្ហៗ
- ហាត់យ៉ូហ្កាបែបងាយៗ
- ញ៉ាំអាហារតិចតួច និងកុំញ៉ាំទឹកច្រើនពេក មុនពេលចូលគេង៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
ចុចអាន៖ រឿងធំ ៣ បង្កហានិភ័យដល់រាងកាយនិងខួរក្បាលតែមនុស្សនិយមធ្វើជាប្រចាំ
ចុចអាន៖ រាល់ព្រឹកព្រលឹមជួយខ្លួនឯងជាមួយការគិតរបៀបនេះ នឹងរស់បានយូរ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ