Connect with us

សុខភាព

តើ​លោកអ្នក​ធ្លាប់​ដឹង​អ្វីខ្លះ អំពី​ជំងឺ​បេះដូង​ពី​កំណើត​?

បានផុស

នៅ

ចូលរួម​ស្វែងយល់​អំពី​ការ​ព្យាបាល និង​វះកាត់​ជំងឺ​បេះដូង តេ​ត្រា​ឡូ​ស្សឺ​ដឺ​ផា​ឡូ (Tétralogie de Fallot,T4F) នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ​៖

១) តើ​អ្វី​ទៅជា​ជំងឺ តេ​ត្រា​ឡូ​ស្សឺ​ដឺ​ផា​ឡូ?
​ជា​ជំងឺ​ដែល​ជួបប្រទះ​ញឹកញាប់ ​ក្នុងចំណោម​ជំងឺ​បេះដូង​ពី​កំណើត​។ T4F ត្រូវបាន​រក​ឃើញ​ដោយ​លោក Marseillais Antoine Fallot ក្នុង​ឆ្នាំ​១៨៨៨ ដោយ​ដាក់​ឈ្មោះ​ថា « tétralogie » ដែលមាន​សភាព​មិនធម្មតា​៤​យ៉ាង​គឺៈ​
– ប្រហោង​បេះដូង​ចន្លោះ​ថង់​ពីរ (Communication interventriculaire)
– ត្បៀត​សរសៃ​នាំ​ឈាម​ទៅ​សួត (sténose pulmonaire)
– សរសៃឈាម​អា​កអ័ក​ខិត​ទៅខាង​ស្តាំ (dextroposition de l’aorte)
– សាច់ដុំ​ថង់​បេះដូង​ស្តាំ​ក្រាស់ (Hypertrophie du ventricule droit)

២) មូលហេតុ​បណ្តាល​ឲ្យ​មាន​ជំងឺ​នេះ​ ៖
– កត្តា​ពី​កំណើត​
– កត្តា​ក្រូម៉ូសូម​
– ជំងឺ​ពី​កំណើត​ដី​ស្សក (syndrome de Di George et syndrome Vélo cardio facial)

៣) រោគសញ្ញា ​៖
– សភាព​ស្បែក​ឡើង​ស្វាយ (cyanose) ជា​រោគសញ្ញា​ដ៏​សំខាន់​។ ភាគច្រើន​មិនកើត​មាននៅ​ពេល​ចាប់​កំណើត​ទេ​។ ស្បែក​ស្វាយ​នេះ​ សម្បូរ​កើតមានឡើង​ដោយ​យឺតៗ​នៅ​អាយុ​ក្រោយ​៦​ខែ​។ ស្បែក​ស្វាយ​នេះ​ លេចចេញ​នៅពេល​ក្មេង​យំ ពេល​ប្រឹង និង​ពេល​ត្រជាក់​។​
– ក្រចកដៃ ក្រចកជើង​ស្វាយ​ ហើយ​ឡើង​ក្រ​ម៉ោង​ខាងចុង (hippocratisme digital)
– ហត់ សន្លឹម និង​អស់កម្លាំង​
– ការលូតលាស់​មាន​ភាព​យឺតយ៉ាវ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៤) រោគវិនិច្ឆ័យ​ ៖
​ភាគច្រើន​ពឹងផ្អែក​លើៈ​
– រោគសញ្ញា​គ្លីនិក​
– ការធ្វើ​អេកូ​បេះដូង​
– ពិនិត្យ​ឈាម គ្រាប់​ឈាម​ខាប់ ហើយ​តូច​ស្អិត (polyglobulie, microcytose)
– ការធ្វើកា​តេ​តេ​រី​ស​បេះដូង (cathétérisme cardiaque), ការថត​ស្កេ​ន​(Scanner) អ៊ី​អរ​អ៊ឹម​(IRM)

៥) ផលវិបាក​មិនបាន​ធ្វើការ​ព្យាបាល​វះកាត់ ​៖
​ផល​លំបាក​សំខាន់ៗ​:
– ប៉ះពាល់​ខួរក្បាល (accidents neurologiques)
– រលាក​ប្រើស​បេះដូង (endocardite d’oster)
– អាប់​សែ​ខួរក្បាល (abcès cérébral)

៦) ការព្យាបាល និង​ការវះកាត់ ដែល​បាននិងកំពុង​អនុវត្ត​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ ៖
– ការព្យាបាល​ដោយ​ប្រើ​ថ្នាំ (​គ្រាន់តែ​បន្ធូរ​នូវ​រោគសញ្ញា​មួយរយៈ​ប៉ុណ្ណោះ​)
– ការព្យាបាល​ដោយ​ការវះកាត់​
– ការវះកាត់​បើក​បេះដូង​ដោយ​បច្ចេកវិទ្យា​ទំនើប តាមរយៈ​ចរន្តឈាម​រត់​នៅ​ម៉ាស៊ីន​បេះដូង​សិប្បនិ​ម្មិត (réparation en cure complète)​។​

​ប្រសិនបើ​បងប្អូន​មាន​រោគសញ្ញា​ដូច​បាន​រៀបរាប់​ខាងលើ សូម​អញ្ជើញ​មក​ជួប​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ឯកទេស​បេះដូង​ នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​ទាន់ពេលវេលា ចៀសវាង​ផលវិបាក​ផ្សេងៗ​ដែល​អាច​កើតមានឡើង​៕
អត្ថបទ ៖ ​រស្មី​

ចុចអាន៖គ្រោះថ្នាក់​លាក់​មុខ ដែល​បង្ក​ពី​ជំងឺ​រលាក​ថ្លើម​ដោយ​មេរោគ​ប្រភេទ​”​សេ​”!

ចុចអាន៖តែបៃតងផ្ដល់សុខភាព​ តែបើផឹក៤​ពេល​នេះ អាចបង្កជាគ្រោះ​ថ្នាក់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ នាទីutes មុន

ស្អែក RACនឹងរៀបចំវេទិកាពិសេសស្ដីពីមិត្តភាពដែកថែមកម្ពុជា-ចិនក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម

កីឡា១១ នាទីutes មុន

ភ្ញាក់ផ្អើល! ប្រវត្តិជួបគ្នានៅ UCL ក្រុម​ខ្លាំង Real Madrid មិនធ្លាប់​ឈ្នះ Arsenal សោះ

ជីវិតកម្សាន្ដ១៤ នាទីutes មុន

អ្នករៀបចំសង្ក្រាន្តវិទ្យាល័យបរសេដ្ឋ ចេញមុខសុំទោសតារាចម្រៀងម្នាក់ រឿងដេញឱ្យឈប់ច្រៀងកណ្តាលទី

ក្រសួងការងារ
ព័ត៌មានជាតិ២៦ នាទីutes មុន

ថ្នាក់ដឹកនាំក្រសួងការងារ សម្តែងការកោតសរ​សើរ​​ស្មារតីតស៊ូរបស់នាយទាហានកងពល​តូចអន្តរាគមន៍លេខ៧​ ដែលបានការពារបូរណភាពទឹកដីកម្ពុជា

សេដ្ឋកិច្ច៣០ នាទីutes មុន

ស្ពានខ្ពស់ជាងគេតម្លៃ ២៥ លានដុល្លារ មានរៀបចំទីតាំងឲ្យ អ្នកដំណើរអាចឈប់ថតរូបបាន

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

សេចក្ដីជូនដំណឹង២២ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពី ការងារសាងសង់ផ្លូវភូមិប្រភេទបេតុងអាម៉េ

Sokha Hotels

ព័ត៌មានពេញនិយម