Connect with us

សុខភាព

លែង​ភ័យ​ថ្នល់ជាតិ បើហាត់ប្រាណ​ចលនាទាំង​៤​នេះ

បានផុស

នៅ

ស្រីៗ! ធ្លាប់​ត្រូវ​គេ​ហៅ​ថា ថ្នល់​ជាតិ​អត់? និយាយ​ត្រង់​ទៅ​ចុះ តិច ឬ​ច្រើន ទោះ​មិន​ប្រកាន់​ តែ​បើ​ឮ ច្បាស់​ជា​ខឹង​ហើយ។ គ្នា​យើង​ខ្លះ ចង់​បាន​សុដន់​ធំ មូល​ក្លុំ​ស្អាត និង​ទាញ​ទាក់ កុំ​ឲ្យ​គេបង្អាប់​ថា ថ្នល់ជាតិ ​ហ៊ានចាយ​លុយ​ទាំង​​ប្រថុយប្រថានទៅ​លើ​ការ​ប្រើ​ថ្នាំ និង​វះកាត់​ពង្រីក​សុដន់​ ចុង​ក្រោយ​អាច​បង្ក​ជាការ​សោក​ស្តាយ​ក៏​មាន។ ឈប់​បារម្ភ​ទៀត អត្ថបទ​ពិសេស​ពី “Hello គ្រូពេទ្យ” ខាង​ក្រោម​នេះ នឹង​ប្រាប់​ពី​តិចនិក​ហាត់​ប្រាណ​ខ្លះៗ ជួយ​ឲ្យ​សុដន់​ឡើង​ធំ ស្អាត​ទាក់​ទាញ​បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១- ហាត់​ប្រាណ​ពង្រីក​សុដន់ដោយ​វិធី​ណា?

ការ​ហាត់​ប្រាណ​ពង្រីក​សុដន់ ជា​តិចនិក​ហាត់​ប្រាណ​មួយ​ប្រភេទស្រដៀង​ទៅ​នឹង​ការ​ហាត់​ប្រាណ​យក​សាច់​ដុំ​ដៃ និង​សាច់ដើម​ទ្រូង​សម្រាប់​ប្រុសៗអ៊ីចឹង​ដែរ។ ស្រីៗ​យើង​ចង់​ហាត់​ប្រាណ​ពង្រីក​សុដន់​ឲ្យ​ធំ​ល្អ ​ត្រូវ​ការ​មានដុំ​ដែក Dumbbells ទម្ងន់​ស្រាល​មួយ​គូ ប្រហែល​ពី  គីឡូក្រាម និងកៅ​អី​ទ្រ​ខ្នង (Bench) ឬ​​ក៏​អាច​ប្រើ​បាល់កម្រាល​សម្រាប់​ហាត់​ប្រាណ​ជំនួស​ក៏​បាន។

វិធី​ហាត់​ប្រាណ​បែប​នេះ យើង​​គួរ​ធ្វើ ១២ ដង​ក្នុងមួយ​ចលនា​ ហើយ​ធ្វើ​គ្រប់ចលនា​ ឲ្យបាន ២-៣ ដង អំឡុង​ពេល​ហាត់​ម្តងៗ និង​ហាត់​ឲ្យ​បាន ៣- ដង/​សប្តាហ៍​ ដើម្បី​ទទួល​បាន​លទ្ធ​ផល​កាន់​តែ​ច្បាស់។

២- ចលនា​ហាត់​ប្រាណ​ទាំង ៤ ជួយ​ឲ្យ​សុដន់​រីក​ធំ

– ចលនាទី ១ (Dumbbell Bench Press)៖ យើង​ ត្រូវ​ដេក​ផ្ងារ​ ​​ដៃមាន​កាន់​ដុំ​ដែក និង​លើក​ឡើង​លើឲ្យ​ត្រង់។ បន្ទាប់​មក ​បន្ទាបដុំដែក​ឲ្យចុះ​មក​​ជិតដើម​ទ្រូង ត្រូវ​ធ្វើ​ម្តង​ហើយ​ម្តង​ទៀត ឲ្យ​បាន​ ១០ ដង។

– ចលនា​ទី ២ (អាវ៉ង់- Pushup)៖ ដៃ​ជើង​ទាំងអស់ ​ត្រូវ​ផ្អឹប​នឹង​កម្រាល ដោយ​លា​​ស្មា​ឲ្យខ្ពស់​ជាង​ជើង រួច​ជើង​ទាំង​ពីរ​ផ្អឹប​ចូល​គ្នា។ ខ្លួនត្រូវ​ធ្វើ​ឲ្យ​ត្រង់​ដូច​បន្ទាត់​ ពី​ក្បាល​ដល់​ចុង​ជើង  ត្រូវ​បន្ទាប​ខ្លួន​រហូត​ទ្រូង​ស្ទើរ​តែ​ប៉ះ​នឹង​កម្រាល។ រក្សា​កែង​ដៃ ​នៅ​មុំ ៤៥ ដឺក្រេ បន្ទាប់​មក​រុញ​ខ្លួន​ឡើង​មក​លើ​វិញ។ ធ្វើ​ម្តង​ហើយ​ម្តង​ទៀត​ឲ្យ​បាន ១០ដង​ហើយ​សម្រាក ៩០ វិនាទី និង​ហាត់ ១-២ ដង​ទៀត​ ចាំ​ចូល​ដល់​​ជំហាន​ទី ៣ ។

– ចលនាទី ៣ (Incline dumbbell bench press)៖ ដេក​លើ​កៅអីទ្រខ្នង​ ដោយ​ទេរប្រហែល ១៥-៣០ ដឺក្រេ ហើយ​ដាក់​បាត​ជើង​​ឲ្យ​ជាប់​នឹង​ដី។ ដៃ​ទាំង​ពីរ​កាន់ដុំ​ដែក (Dumbbells) លើក​ឡើង​លើ​ឡើងឲ្យ​ត្រង់ ហើយ​ទម្លាក់ចុះយឺត​ៗ​មក​ត្រឹម​ទ្រូង។ ធ្វើម្តង​ហើយ​ ម្តង​ទៀត ឲ្យ​បាន​ ១០ដង រួម​បន្ត​ទៅ​ធ្វើ​ជំហាន​ទី ៤ ដោយ​មិន​ចាំបាច់​សម្រាក​ទេ។

– ចលនាទី ៤ (Dumbbell Fly)៖ ដេក​ផ្ងារ​នៅ​លើ​កៅអី​រាប​ស្មើ​ ដោយ​ដាក់​ជើង​កែង​នឹង​ឥដ្ឋ ហើយកាន់ដុំ​ដែក លាត​ដៃ​ឲ្យ​ស្មើ​នឹង​ទ្រូង ហើយ​ចាប់​ផ្តើម​លើក​ដុំ​ដែក​ឡើង ដោយ​ដៃ​មាន​កាយ​វិការ​ដូច​ជា​មេ​អំបៅ​កំពុង​បក​ស្លាប។ ត្រូវ​ធ្វើ​ឲ្យ​បាន ១០ដង​ ហើយ​សម្រាក ៩០ វិនាទី ចាំ​ធ្វើ​ជា​ថ្មី​ទៀត៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

សូមចុចអាន៖ អាថ៌កំបាំង​កន្លែង​សម្ងាត់ ស្រីៗ​ខ្លួន​ឯង​​ភាគ​ច្រើន​អត់​ដឹង

សូមចុចអាន៖ បញ្ឈប់​ទម្លាប់ ៦ យ៉ាង​នេះ​ក្រោយ​ទទួលទាន​អាហារ ព្រោះ​គ្រោះថ្នាក់​ខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី ៖ ​ការ​សម្រេច​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន គឺ​ជា​ការ​សម្រេច​មួយ​ដ៏​ឆ្លាត​វៃ​ និង​ត្រឹម​ត្រូវ​

ព័ត៌មានជាតិ៤ ម៉ោង មុន

វិហារ​អ៊ិស្លាម​តម្លៃ ​៧ ម៉ឺនដុល្លារ​​​​ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់​​ ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្រ្តីកសិកម្ម៖ បន្តធ្វើដើម្បីប្រជាជនយើង កុំខ្វល់ពីអ្នករិះគន់អគតិទាំងនោះ

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រី៖ ប្រតិភូបណ្តាញយុវជនលើកទី៤ បានចាកចេញពីកម្ពុជាពោរពេញដោយស្នាមញញឹម ភាពស្ញប់ស្ញែង

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាមេរិក​ចង់​ឲ្យ​អ៊ុយក្រែន​រៀបចំ​ការ​បោះឆ្នោត​រើស​មេ​ដឹក​នាំ​ថ្មីនៅ​ចុង​ឆ្នាំ២០២៥

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រោយស្ថាបនារួច ផ្លូវជាតិលេខ២៣ នឹងជំរុញសេដ្ឋកិច្ចស្រុកកោះធំ និងស្រុកលើកដែក

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានជាតិ១២ ម៉ោង មុន

លើកនេះ! អង្គរវត្ត វ៉ាដាច់ បារាំង និងអូស្រ្តាលី ក្លាយជាទីកន្លែងទស្សនាដ៏ល្បីបំផុតក្នុងពិភពលោក

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ហ្សេលេនស្គី៖ ការ​ចរចា​រវាង​រុស្ស៊ី-អាមេរិក​ ដោយ​គ្មាន​វត្តមាន​អ៊ុយក្រែន គឺ​គ្រោះថ្នាក់ណាស់

Sokha Hotels

ព័ត៌មានពេញនិយម