សុខភាព
សូមស្វែងយល់ពី ជំងឺមហារីកច្រមុះ!
Nasopharyngeal Cancer ជាជំងឺមហារីក ដែលកើតឡើងនៅផ្នែកខាងក្រោយច្រមុះ និងខាងលើបំពង់ក ដែលពាក្យបច្ចេកទេសឲ្យតំបន់នេះថា “Nasopharynx”។
ក) រោគសញ្ញា
នៅដំណាក់កាលដំបូង ជំងឺមហារីកច្រមុះ ពុំស្ដែងនូវសញ្ញាអ្វីដែលគួរឲ្យកត់សំគាល់ទេ។ រោគសញ្ញាមួយចំនួន ដែលតម្រូវឲ្យអ្នកជំងឺមកពិគ្រោះជាមួយគ្រូពេទ្យជំនាញ មានដូចខាងក្រោម
– មានឡើងកូនកណ្ដុរនៅក
– ឈាមច្រមុះ
– តឹងច្រមុះភាគច្រើនមួយចំហៀង
– សណ្តាប់មានការធ្លាក់ចុះនៅត្រចៀកម្ខាង
– ហ៊ឹងត្រចៀក
– ឈឺក្បាល

ខ) មូលហេតុបង្ក
មូលហេតុបង្កឲ្យកើតជំងឺមហារីកច្រមុះ នៅមិនទាន់ដឹងពិតប្រាកដ ប៉ុន្តែមានកត្តាមួយចំនួនដែលជំរុញឲ្យកើតមានជំងឺនេះ
– ទីតាំងភូមិសាស្ត្រ ដូចជាប្រទេសចិនភាគខាងត្បូង ឬអាស៊ីខាងកើត
– ការបរិភោគអាហារដែលសម្បូរជាតិ Nitrosamine : អាហារដែលមានកម្រិតអំបិលខ្ពស់ ប្រឡាក់ហាលឲ្យស្ងួតរួចអាំង (សាច់ ឬត្រី)
– អ្នកប្រកបរបរ ដែលទាក់ទងជាមួយឈើ-ជាងឈើ
– Epstein-Barr Virus
– ប្រវត្តិក្រុមគ្រួសារ ដែលកើតជំងឺនេះ(Nasopharyngeal Cancer)

គ) ការធ្វើរោគវិនិច្ឆ័យ
– ការឆ្លុះដោយម៉ាស៊ីនអង់ដូស្គប់ ប្រើកាំមេរ៉ាឆ្លុះចូលក្នុងច្រមុះរហូតដល់ផ្នែកខាងក្រោយ Nasopharynx
– ការច្រឹបសាច់: ត្រូវច្រឹបសាច់នៅផ្នែកខាងក្រោយច្រមុះ ដើម្បីធ្វើការពិសោធន៍កោសិកាមហារីក Pathology and Immmuno-histo-chemistry
– ធ្វើ CT-Scan ឬ MRI
– Panendoscopy
ឃ) ការព្យាបាល
– ការព្យាបាលដោយកាំរស្មី តាមវិធីសាស្ត្រទំនើប (Modern Radiotherapy)
– ការចាក់ថ្នាំគីមី (Chemotherapy)
– ការវះកាត់ក្នុងករណីខ្លះ


មិនមានវិធានការសម្រាប់ការពារមិនឲ្យកើតជំងឺមហារីកច្រមុះទេ ប៉ុន្តែយើងអាចកាត់បន្ថយដោយកត្តាមួយចំនួន ដែលជំរុញឲ្យកើតជំងឺនេះ ដូចដែលបានរៀបរាប់ខាងលើ។ ដូចនេះក្នុងនាមជាគ្រូពេទ្យជំនាញ អំពាវនាវដល់បងប្អូនទាំងអស់ ដែលមានប្រវត្តិឈាមច្រមុះ ឬតឹងច្រមុះជាប្រចាំ សូមអញ្ជើញមកទទួលការពិគ្រោះពិនិត្យ និងព្យាបាលឲ្យទាន់ពេលវេលា ជាមួយក្រុមវេជ្ជបណ្ឌិតជំនាញត្រចៀក ច្រមុះ បំពង់ក និងជំងឺមហារីកនៅមន្ទីរពេទ្យកាល់ម៉ែត៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ អាហារសម្រាប់ស្ត្រីមានផ្ទៃពោះ!

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ