សុខភាព
ការជួយសង្គ្រោះអ្នកស្ទះផ្លូវដង្ហើម (ស្លាក់)
ការស្ទះផ្លូវដង្ហើម គឺជាការស្ទះវត្ថុអ្វីមួយ(គ្រាប់ឃ្លី គ្រាប់ផ្លែឈើ…) ដែលបណ្ដាលឲ្យជនរងគ្រោះមិនអាចដកដង្ហើមបាន និងអាចឲ្យជនរងគ្រោះបាត់បង់ជីវិតដោយកង្វះអុកស៊ីហ្សែនទៅចិញ្ចឹមខួរក្បាល។
ក) រោគសញ្ញា នៃការស្ទះផ្លូវដង្ហើម ៖
– ថប់ ដកដង្ហើមមិនរួច
– មិនអាចនិយាយរួច
– សំឡេងដង្ហើមឮងើតៗ
– ស្លេកស្លាំង
– ស្វាយមុខមាត់

ខ) គោលដៅ នៃការជួយសង្គ្រោះ
– ជួយឲ្យជនរងគ្រោះមានចលនាដង្ហើមឡើងវិញ
– ធ្វើឲ្យផ្លូវដង្ហើមចំហស្រឡះ
– យកឧបសគ្គ ឬវត្ថុចេញពីផ្លូវដង្ហើម
– កាយវិការអនុវត្តឲ្យបានទាន់ពេលវេលា
គ) វិធីសង្គ្រោះ ៖
ការសង្គ្រោះតាមវិធីសាស្ត្រហែមលិច(Heimlich):
– អ្នកសង្គ្រោះឈរពីខាងក្រោយជនរងគ្រោះដោយដាក់ជើងម្ខាងនៅចន្លោះជើងជនរងគ្រោះ
– ក្តាប់ដៃដាក់នៅលើតំបន់ពោះប្រវែងពីរធ្នាប់ដៃពីផ្ចិត ដៃម្ខាងទៀតឱបពីលើដៃក្តាប់ ដោយទាញដៃទាំងពីររបស់អ្នកជំងឺដាក់លើកឡើង
– បង្កើតសម្ពាធដោយកន្ត្រាក់ឆក់សង្កត់លើពោះ ចំនួន៥ដង ដើម្បីឲ្យសម្ពាធខ្យល់ច្រានវត្ថុស្ទះចេញពីផ្លូវដង្ហើមជនរងគ្រោះឲ្យមកក្រៅ ដើម្បីឲ្យជនរងគ្រោះដកដង្ហើមបាន។ ធ្វើដដែលៗរហូតដល់របស់នោះចេញមកក្រៅ។
១) ករណីជនរងគ្រោះមានមាឌធាត់ធំ ៖
• ដាក់ជនរងគ្រោះដេកផ្ងារ អ្នកសង្គ្រោះលត់ជង្គង់កន្ធែកជើងនៅពីលើ រួចយកគល់បាតដៃដាក់លើតំបន់ពោះ ប្រវែង២ធ្នាប់ដៃពីផ្ចិត និងដៃមួយទៀត គងលើគល់បាតដៃទីពីរ រួចសង្កត់ទៅក្រោម រុញទៅលើ ត្រង់ចំណុចក្រោមចុងដង្ហើមចំនួន៥ដង។
• ការសង្កត់ ឬ កន្ត្រាក់នីមួយៗត្រូវធ្វើឡើងឲ្យបានខ្លាំងគ្រប់គ្រាន់ ដើម្បីធ្វើឲ្យរបស់ដែលស្លាក់នោះ ចេញមកក្រៅ។ ធ្វើដដែលៗរហូតដល់របស់នោះចេញមកក្រៅ។
២) ករណីជនរងគ្រោះសន្លប់ ៖
• ដាក់ជនរងគ្រោះដេកលើផ្ទៃរាប
• សង្កត់ទ្រូង៣០ដង រួចត្រួតពិនិត្យដុំស្ទះ មើលឡើងវិញ
• បើឃើញដុំស្ទះចេញ យកម្រាមចង្អុលដៃខ្វេះយកចេញ
• បន្តការសង្កត់ ៣០ដងទៀត បើដុំស្ទះមិនទាន់ចេញ
• បើដុំស្ទះចេញហើយ ដាក់ជនរងគ្រោះដេកផ្អៀងសុវត្ថិភាព បើសិនជាអ្នកជំងឺ អាចដកដង្ហើមបានដោយខ្លួនឯង

៣) ករណីជនរងគ្រោះជាស្ត្រីមានផ្ទៃពោះ ៖
• អ្នកសង្គ្រោះឈរពីខាងក្រោយជនរងគ្រោះដោយដាក់ជើងម្ខាងនៅចន្លោះជើងជនរងគ្រោះ
• ក្តាប់ដៃដាក់នៅលើដើមទ្រូង ដៃម្ខាងទៀតឱបពីលើដៃក្តាប់ ដោយទាញដៃទាំងពីររបស់អ្នកជំងឺលើកឡើង
• បង្កើតសម្ពាធដោយកន្ត្រាក់ឆក់សង្កត់លើដើមទ្រូង ចំនួន៥ដង ដើម្បីឲ្យសម្ពាធខ្យល់ច្រានវត្ថុស្ទះចេញពីផ្លូវដង្ហើមជនរងគ្រោះ ឲ្យមកក្រៅ ដើម្បីឲ្យជនរងគ្រោះដកដង្ហើមបាន។ ធ្វើដដែលៗរហូតដល់របស់នោះចេញមកក្រៅ ឬ ជនរងគ្រោះបាត់ស្មារតី។

៤) ករណីជនរងគ្រោះជាលើទារក ៖
• ការយកវត្ថុស្លាក់ ឬស្ទះនៅក្នុងផ្លូវដង្ហើម គឺចាំបាច់ត្រូវប្រើវិធីសាស្ត្រទាំងតប់ខ្នង និងសង្កត់ទ្រូង
• លុតជង្គង់ ឬអង្គុយដោយដាក់ទារកនៅភ្លៅសណ្តូកតាមបណ្ដោយពីក្បាលជង្គុងមកលើភ្លៅ
• ដាក់ទារកសំយុងក្បាលចុះក្រោមដោយឲ្យទ្រូង និងពោះនៅស្របគ្នានឹងកំភួនដៃ ហើយប្រើបាតដៃទ្រក្បាល និងចង្កាទារក
• ការពារកុំសង្កត់បំពង់កទារក ដោយយកដៃដែលទ្រទារកមកដាក់លើភ្លៅរបស់អ្នក
• ប្រើគល់បាតដៃសង្កត់រុញ ៥ដង ចំចំនុចកណ្តាលនៃឆ្អឹងស្លាបប្រជៀវ
• បន្ទាប់ពីការទះខ្នង៥ដង ត្រូវដាក់ដៃទំនេរមកលើខ្នងទារកលើកំភួនដៃ និងបាតដៃទប់ក្បាលទារក ហើយទារក នឹងត្រូវបានបីលើកឡើងនៅចន្លោះដៃទាំងពីររបស់អ្នកសង្គ្រោះ ដោយដៃម្ខាងទ្រទប់មុខនឹងចង្កា ចំណែកដៃម្ខាងទៀតទ្រខ្នង និងក្បាលរបស់ទារក។
• ផ្ងារទារកដោយទ្រក្បាល និង កដោយប្រុងប្រយ័ត្ន
• ទ្រទារកទប់នឹងភ្លៅដោយរក្សាក្បាលទាបជាងខ្លួន
• ដាក់ម្រាមដៃពីរ នៃដៃទំនេរម្ខាងទៀតទៅលើ ចុងឆ្អឹងសន្ទះទ្រូង
• សង្កត់ទៅលើចុះក្រោមក្នុងកម្រិត១វិនាទីម្តង ក្នុងបំណងបញ្ចេញវត្ថុដែលស្លាក់ចេញមកក្រៅ
• ធ្វើដដែលឡើងវិញនូវការទះខ្នង និងរុញសង្កត់ចុងឆ្អឹងសន្ទះទ្រូង៥ដង រហូតវត្ថុដែលស្លាក់របូតចេញ ឬទារកបាត់ស្មារតី។
ក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យកាល់ម៉ែត ត្រៀមខ្លួនជាស្រេច និងគ្រប់កាលៈទេសៈ ឆ្លើយតបរាល់គ្រោះថ្នាក់ដែលអាចកើតមានឡើង៕
អត្ថបទ ៖ រស្មី
ចុចអាន៖អ្វីទៅជាជំងឺស្ទះពោះវៀន!
ចុចអាន៖ញុំាហឹរ និងញុំាមិនទៀងពេល មិនមែនជាដើមចម នៃជំងឺក្រពះទេ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក