សុខភាព
ស្វែងយល់ពីប្រភេទស្ករ និងវិធីប្រើប្រាស់ត្រឹមត្រូវលើមុខម្ហូប
គ្រប់មុខម្ហូបទាំងអស់ គ្នាយើងភាគច្រើនតែងប្រើស្ករ ដើម្បីបង្កើនរសជាតិ ប៉ុន្តែជាធម្មតា យើងនៅមិនទាន់ប្រើប្រាស់ស្ករឲ្យបានត្រឹមត្រូវតាមមុខនាទីដែលគេផលិតនៅឡើយទេ។ ស្ករសម្រាប់ប្រើប្រាស់បច្ចុប្បន្ន មានច្រើនប្រភេទ នឹងសម្រាប់ប្រើប្រាស់ខុសៗគ្នា ដើម្បីបង្កើនរសជាតិ។ ថ្ងៃនេះយើងនឹងណែនាំប្រភេទស្ករ ក៏ដូចជាការប្រើប្រាស់ចំគោលដៅ អាហារណាគួរប្រើស្ករប្រភេទណា ឲ្យគ្នាយើងបានដឹង។

១- ស្ករធម្មតា ឬស្ករស
ស្ករធម្មតា ឬស្ករស មានប្រើប្រាស់សឹងគ្រប់ផ្ទះបាយទាំងអស ខណៈម្ហូបស្ទើរគ្រប់មុខ សុទ្ធតែប្រើស្ករស ដោយសារតែវា ប្រើបានជាមួយម្ហូបច្រើនមុខ មិនថាស៊ុប សាលាដ ឬបបរ ក្តី។ ចំពោះការធ្វើម្ហូប គេចូលចិត្ដប្រើស្ករធម្មតា ឬស្ករម៉ត់ ដោយសារតែវាងាយរលាយ និងផ្ដល់ឱជារសឈ្ងុយឆ្ងាញ់។
២- ស្ករផ្លែឈើ
បើប្រៀបធៀបជាមួយស្ករធម្មតា ឬស្ករម៉ត់ យើងឃើញថា ស្ករផ្លែឈើល្អប្រើជាងឆ្ងាយណាស់ ព្រោះវាមានរូបរាងគ្រីស្តាល់ច្បាស់ៗ ច្រើនជាងស្ករធម្មតា។ ដោយសារតែទំហំរូបរាងបែបនេះហើយ បានជាពេលយើងប្រើស្ករប្រភេទនេះដើម្បីស្លរស្លុក វាមិនធ្លាក់ទៅកកនៅបាតឆ្នាំងទេ ហើយធ្វើឲ្យម្ហូបមានរសជាតិផ្អែមស្មើគ្នា។ ស្ករប្រភេទនេះ គេច្រើនយកវាមកប្រើជាមួយបង្អែម ឬដាក់ចូលក្នុងភេសជ្ជៈ។
៣- ស្ករម្សៅម៉ត់
ស្ករម្សៅម៉ត់នេះ គេផលិតឡើង ពីស្ករមានគ្រាប់តូចៗ ហើយបន្ទាប់ពីកិនឲ្យម៉ត់ និងរលោងរួចមក យើងយកស្ករនេះ មករោយយកគ្រាប់ធំៗចេញម្ដងទៀត។ ប៉ុន្តែមិនមែនស្ករម៉ត់ទាំងអស់ សុទ្ធតែដូចគ្នានោះទេ គេបែងចែកភាពម៉ត់របស់វាចេញជាបីកម្រិត។ ស្ករម៉ត់ជាងគេ គេស្គាល់ថា ជាស្ករម៉ត់ក្នុងកម្រិតទីបី យើងអាចរកទិញបាននៅតាមផ្សារទំនើប។ ដោយសារតែស្ករប្រភេទនេះម៉ត់ខ្លាំង និងស្រាល ដូចនេះ គេយកមកបៀក ឬរោយលើនំ ហើយភាគច្រើន គេយកប្រភេទស្ករម៉ត់ទាំងអស់ ទៅប្រើដើម្បីដុតនំ ឬធ្វើនំខេក។

៤- ស្ករពណ៌ត្នោត (ពណ៌ស្រាល និងក្រមៅខ្លាំង)
ភាគច្រើននៃស្ករប្រភេទនេះ គឺយកចេញពីស្ករបានរម្ងាស់ និងកូររួច ដែលអាចមានរសជាតិខុសពីស្ករផ្សេងទៀត។ ស្ករត្នោតពណ៌ក្រមៅខ្លាំង គឺផ្អែមកាន់តែខ្លាំង ចំណែកស្ករមានពណ៌ស្រាលវិញ គេច្រើនយកប្រើសម្រាប់បន្ថែមរសជាតិអាហារ ឬយកមកបៀកលើនំជាដើម។ តែផ្ទុយមកវិញ ស្ករត្នោតពណ៌ក្រមៅខ្លាំង ល្អសម្រាប់ប្រើដុតនំម្សៅ ឬបំពងសាច់ និងផ្ដល់រសជាតិឈ្ងុយឆ្ងាញ់ដល់ម្ហូបជាច្រើនប្រភេទទៀត។
៥- ស្កររាវ
ស្ករសាក់ក្រូស (Sucrose) ឬស្ករប្រភេទរាវ គឺផលិតឡើងពីការកិនគ្រាប់ស្ករតូចៗ។ មុនពេលយកវាមកប្រើ ត្រូវដាក់វាឲ្យរលាយក្នុងទឹកជាមុនសិន ហើយស្ករប្រភេទទឹក សក្តិសមបំផុតសម្រាប់ប្រើជាមួយស្រាក្រឡុក ភេសជ្ជៈធ្វើដោយខ្លួនឯង ឬប្រភេទគ្រឿងផឹកជាច្រើនផ្សេងទៀត។
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
សូមចុចអាន៖ ពេទ្យបកស្រាយបញ្ហាមេជីវិតឈ្មោលធ្លាក់ចុះ គ្រាន់តែជិះកង់ ឬស្លៀកពាក់រឹបៗ
សូមចុចអាន៖ ញុំាហឹរ និងញុំាមិនទៀងពេល មិនមែនជាដើមចម នៃជំងឺក្រពះទេ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ