ស្វែងយល់​ពី​ជំងឺ​ទឹក​ចូល​ស្រោម​សួត​! – Kampuchea Thmey Daily
Connect with us

សុខភាព

ស្វែងយល់​ពី​ជំងឺ​ទឹក​ចូល​ស្រោម​សួត​!

Published

on

​ជំងឺ​ទឹក​ចូល​ស្រោម​សួត គឺជា​ការដក់​ទឹក​នៅ​ចន្លោះ​ស្រោម​សួត​ទាំងពីរ (Pleural effusion) ដែល​ខុសស្រឡះ​ពី​ជំងឺ​ដក់​ទឹក​ក្នុង​សួត​ ដែល​មាន​ការ​ចាល់​ជាតិ​ទឹក​ក្នុង​ថង់​ខ្យល់ (Acute Pulmonary Edema)​។​

​ក​) តើ​ជំងឺ​នេះ​មាន​រោគសញ្ញា​ដូចម្តេច​?

– ក្អក​ស្ងួត ជាពិសេស​នៅ​ពេល​ប្តូរ​ជំហរ​ខ្លួន ដូចជា​ក្រោក​ពី​ដេក ឬ ផ្អៀង​ខ្លួន​ជាដើម​

– ហត់​

– ឈឺទ្រូង​ផ្នែក​ចំហៀង​ឆ្វេង​ឬ​ស្តាំ អាស្រ័យ​ទៅលើ​ការ​មានទឹក​ចូល​ស្រោម​សួត​ខាង​នោះ និង​មាន​រោគសញ្ញា​ផ្សេងៗ​ទៀត​អាស្រ័យ​លើ​មូលហេតុ​នៃ​ជំងឺ​នីមួយៗ​

​ខ​) ហេតុអ្វី​បាន​មាន​ជំងឺ​ទឹក​ចូល​សួត​?

​មូលហេតុ​មាន​ច្រើន​ដែល​ភាគច្រើន​គេ​ជួប​ញឹកញាប់​មាន​ដូច​ជា

– រលាក​ស្រោម​សួត​ដោយ​មេរោគ​បាក់តេរី ឬ របេង​ជាដើម​

– ជំងឺ​មហារីក​ស្រោម​សួត ឬក៏ មហារីក​សរីរាង្គ​ផ្សេង​តែ​វា​រាលដាល​ដល់​ស្រោម​សួត​

– ជំងឺខ្សោយបេះដូង​

– ជំងឺ​ខ្សោយ​តម្រង​នោម​

– ជំងឺ​ក្រិន​ថ្លើម​

– និង​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត​

​គ​) តើ​ធ្វើយ៉ាងណា​ទើប​ដឹង​មូលហេតុ​ទាំងនេះ​?

​ជាទូទៅ​គ្រូពេទ្យ​ធ្វើការ​វិភាគ​តាម​សញ្ញាណ​គ្លីនិក​ល្អិតល្អន់ និង​បន្ថែម​ដោយ​មធ្យោបាយ​ថត​សួត​ដោយ​កាំរស្មី​អិ​ច ឬ អេកូ​សួត និង​ក៏​អាចធ្វើ​ការថត​ស្គែ​ន​សួត​។ ភាគច្រើន​តម្រូវ​ឲ្យ​មាន​ការបូមទឹក​ស្រោម​សួត​ ដើម្បី​ធ្វើការ​វិភាគ​អម​វេជ្ជ​សា​ស្រ​ផ្សេងៗ​។ ទាំងអស់នេះ ​សុទ្ធ​តែ​ជា​មធ្យោបាយ​ ដែល​មាន​នា​ពេល​បច្ចុប្បន្ន​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

​ឃ​) ការព្យាបាល

​ការព្យាបាល​ គឺ​អាស្រ័យ​ទៅ​លើ​មូលហេតុ​ផ្សេងៗ​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​នេះ​។​

​បើ​លោក​អ្នកមាន​រោគសញ្ញា​ដូច​បាន​រៀបរាប់​ខាងលើ សូម​លោកអ្នក​អញ្ជើញ​មក​ជួប​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ​ឯកទេស នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ព្យាបាល​បាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល អាច​បង្ការ​បាន​!

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ5 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ5 hours ago

ក្មេងទំនើងមួយក្រុម​ ខឹង​ស៊ីផ្លេ​សុំផ្លូវ យក​ដុំថ្មគប់បែក​កញ្ចក់​ឡាន​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

ព័ត៌មានជាតិ6 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ6 hours ago

ព្រឹកស្អែក​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន

ព័ត៌មានជាតិ6 hours ago

ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ ៖ ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​តែង​គិតគូរ​ផ្តល់​ការ​ បណ្តុះបណ្តាល​ចំណេះដឹង​ និង​ជំនាញ​ដល់​នគរបាល​នារី

ព័ត៌មានពេញនិយម