ព្យាបាល​ជំងឺ​បូស​នៃ​សរីរាង្គ​ក្នុង​ពោះ និង​អាង​ត្រគាក តាមបែប​អន្តរាគមន៍​វិទ្យុ​សាស្ត្រ​! – Kampuchea Thmey Daily
Connect with us

សុខភាព

ព្យាបាល​ជំងឺ​បូស​នៃ​សរីរាង្គ​ក្នុង​ពោះ និង​អាង​ត្រគាក តាមបែប​អន្តរាគមន៍​វិទ្យុ​សាស្ត្រ​!

Published

on

​ជំងឺ​បូស ឬ​ការ​កកើត​ចេញ​ជា​ខ្ទុះ នៃ​សរីរាង្គ​ក្នុង​ពោះ និង​អាង​ត្រគាក (Deep abdominopelvic abscess) គឺជា​ផលវិបាក​ពី​ការរីក​រាលដាល​នៃ មេរោគ​នៅលើ​សរីរាង្គ​ណាមួយ​ដូចជា​ថ្លើម តម្រងនោម លំពែង ពោះវៀនធំ សាច់ដុំ​តាម​បណ្តោយ​ឆ្អឹងខ្នង ប្រូ​ស្តា​ត​ជាដើម​។ ជួនកាល វា​ជា​ផលវិបាក​ជាយថាហេតុ​នៃ​ការវះកាត់​ផ្សេងៗ​ក្នុង​ពោះ​ដូចជា ការវះកាត់​ខ្នែងពោះវៀន ការវះកាត់​ថង់​ប្រមាត់​ជាដើម​។​

​ករណី​បូស​មាន​ទំហំ​ធំ ចាប់ពី​៣-៥​សង់ទីម៉ែត្រ ការព្យាបាល​ដោយ​ប្រើប្រាស់​តែ​ឧស​ថ​អង់​ទី​ប៊ី​យ៉ូ​ទិច ពុំមាន​ប្រសិទ្ធិភាព​គ្រប់គ្រាន់​ឡើយ​។ វិធីសាស្ត្រ​ព្យាបាល​ដ៏​សមស្រប​សម្រាប់​ជំងឺ​ខាងលើ គឺជា ការ​ចោះ​បង្ហូរ​ខ្ទុះ​ចេញមកក្រៅ​ដោយ គឺ​ដោយមាន​ជំនួយ​ពី​រូបភាព​វេជ្ជសាស្ត្រ​ដូចជា អេកូ​សាស្ត្រ ឬ​ស្កា​ន់​នែរ​ជាដើម (Percutaneous Abscess Drainage under ultrasound or CT scan guidance) ។ អត្ថ​ប្រយោជន៍​របស់​វា​រួមមាន ការ​យក​សំណាក​ខ្ទុះ​ទៅ​បណ្តុះ​រក​មេរោគ និង​រក​ប្រភេទ​ឱសថ​អង់​ទី​ប៊ី​យ៉ូ​ទិច​ ដែល​មាន​ប្រសិទ្ធភាព (pus culture and antibiogram) មិនចាំបាច់​វះកាត់​បើក​ពោះ ហានិភ័យ​ទាប ការ​ធូរស្បើយ​ឆាប់រហ័ស ការ​សម្រាក​ពេទ្យ​ខ្លី​។​

“​ដើម្បី​ស្វែងរក​មូលហេតុ និង​ដំណោះស្រាយ ព្រមទាំង​ឈាន​ទៅ​រក​ការព្យាបាល​ ដែល​ត្រឹមត្រូវ និង​សមស្រប​លើ​បញ្ហា​ពាក់ព័ន្ធ​នឹង​ជំងឺ​នេះ សូម​លោកអ្នក​អញ្ជើញ​មក​ពិគ្រោះ​ពិភាក្សា ជាមួយ​គ្រូពេទ្យ​ជំនាញ​អន្តរា​គម​ន៏​ផ្នែក​រូបភាព​វេជ្ជសាស្ត្រ (interventional radiologists) នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដែល​មាន​បទ​ពិសោធន៍​ខ្ពស់ ​ក្នុង​ការ​ចោះ​បង្ហូរ​ខ្ទុះ​ចេញ​មក​ក្រៅ​ដោយ​សុវត្ថិភាព និង ប្រសិទ្ធភាព​ខ្ពស់​បំផុត​”៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​ស្វែងយល់​ពី​ជំងឺ​ទឹក​ចូល​ស្រោម​សួត​!

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម