សុខភាព
ត្រូវប្រុងប្រយ័ត្ន ថ្នាំឈឺសន្លាក់
គ្រោះមហន្តរាយ នៃការប្រើប្រាស់ថ្នាំឈឺសន្លាក់ ឬ ថ្នាំសរសៃ (Nonsteroidal Anti-Inflammatory Drug, NSAIDs) ដែលខុសពីក្បួនបច្ចេកទេសវេជ្ជសាស្ត្រ គឺជាប្រធានបទដែលយើងគួរយកចិត្តទុកដាក់ខ្ពស់។
យើងទាំងអស់គ្នា ពិតជាបានដឹងច្បាស់ហើយថា គ្រប់ឱសថទាំងអស់ គឺត្រូវបានបង្កើតឡើងដើម្បីទុកសម្រាប់ព្យាបាល និងការពាររាល់គ្រប់ជំងឺ នៃសរីរាង្គកាយរបស់មនុស្សយើង នៅក្នុងនោះផងដែរក៏មានឱសថក្រុម NSAIDs ដែលជាក្រុមឱសថដូចជា ៖
– Ibuprofen
– Diclofenac
– Aspirin
– Ketoprofen
– Aciclofenac
– Etodolac
– Indomethacin
– Ketorolac
– Nabumetone
– Sulindac
– Tolmetin ជាដើម។ល។
NSAIDs គឺជាក្រុមឱសថដ៏មានសារៈប្រយោជន៍ខ្លាំងផងដែរ សម្រាប់យកមកប្រើប្រាស់ក្នុងការព្យាបាល និងកាត់បន្ថយនូវអាការៈមួយចំនួន នៃការរលាករ៉ាំរ៉ៃ និងស្រួចស្រាវដូចជា ៖
– ជំងឺរលាកសន្លាក់
– ជំងឺរលាកសរីរាង្គ
– កាត់បន្ថយនូវការឈឺចាប់ និង ការហើម (ក្រោយការវះកាត់ ឬ ប៉ះទង្គិច)
– កាត់បន្ថយការឡើងកម្ដៅ ….។ល។
វត្តមាន នៃក្រុមឱសថ NSAIDs នេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ក្រុមវេជ្ជបណ្ឌិតយើង ក្នុងគោលបំណងយកមកប្រើប្រាស់ទៅតាមបច្ចេកទេសវេជ្ជសាស្ត្រ ដើម្បីជួយសម្រួល និងព្យាបាលជូនដល់គ្រប់អ្នកជំងឺយើងទាំងអស់គ្នា។ ក៏ប៉ុន្តែ ស្របពេលនោះផងដែរ ក្រុមឱសថនេះក៏មាននូវគុណវិបត្តិ និងភាពគ្រោះថ្នាក់ដែលអាចបង្កនូវគ្រោះមហន្តរាយដល់សុខភាព ក៏ដូចជាអាយុជីវិតរបស់ប្រជាពលរដ្ឋទាំងអស់គ្នាផងដែរ ប្រសិនជាយើងយកឱសថនេះមកប្រើប្រាស់មិនបានត្រឹមត្រូវទៅតាមក្បួនខ្នាតបែបផែនវេជ្ជសាស្ត្រ ៖
– វាអាចបណ្តាលឲ្យមានបញ្ហារលាក ដំបៅ ធ្លុះធ្លាយ និងអាចបង្កឲ្យមានការហូរឈាមក្នុងក្រពះ និងពោះវៀនបាន។
– អាចបង្កផលប៉ះពាល់ដល់តម្រងនោម ហើយអាចឈានដល់ការខ្សោយ ឬលែងការដំណើរតែម្ដង។
– អាចប៉ះពាល់ទៅដល់កំណក នៃគ្រាប់ឈាម ដែលធ្វើឲ្យការហូរឈាមមិនងាយបញ្ឈប់។
– ប៉ះពាល់ទៅដល់មុខងារថ្លើម (ធ្វើឲ្យរលាក ឬ ខ្សោយថ្លើម)។
– វាក៏អាចបង្កឲ្យមានការឡើងសម្ពាធឈាមផងដែរ។
ក្រុមវេជ្ជបណ្ឌិតឯកទេសជំនាញ នៃមន្ទីរពេទ្យកាល់ម៉ែត សំណូមពរដល់ លោក លោកស្រី សូមចៀសវាងនូវការទិញមកប្រើប្រាស់នូវក្រុមឱសថក្រុម NSAIDs នេះដោយខ្លួនឯង មិនមានវេជ្ជបញ្ជាពីវេជ្ជបណ្ឌិត ដែលនាំដល់ការប្រើប្រាស់ខុសបច្ចេកទេសវេជ្ជសាស្ត្រ និងនាំមកផលប៉ះពាល់ដូចខាងលើ។
«ប្រសិនបើលោកអ្នកមានបញ្ហាសុខភាពផ្សេងៗ មកអំពីការប្រើប្រាស់ថ្នាំសរសៃ សូមមកធ្វើការពិគ្រោះពិនិត្យ ជាមួយក្រុមវេជ្ជបណ្ឌិតឯកទេសជំនាញជាមុន ដើម្បីចៀសវាងនូវគ្រោះមហន្តរាយសុខភាព។ »“ឱសថ អាវុធមុខពីរ!”៕
អត្ថបទ ៖ រស្មី
ចុចអាន៖ការបង្កកំណើតកូនភ្លោះ អាចមានផលវិបាកឬទេ?
ចុចអាន៖រោគសញ្ញា និងផលវិបាកនៃជំងឺក្រពេញប្រូស្តាតរីកធំ!

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ