សុខភាព
តើមានមូលហេតុអី្វខ្លះ ដែលបណ្តាលឲ្យច្រមុះបាត់បង់នូវ ការដឹងកិ្លន?
ជារៀងរាល់ថៃ្ង កិ្លនជាផ្នែកមួយនៃញាណ ដែលសំខាន់ក្នុងជីវិតប្រចាំថ្ងៃ។ ការបាត់បង់កិ្លនអាច មាន ២ ប្រភេទ បាត់កិ្លន ជាបណ្ដោះអាសន្ន (transition)និង បាត់ជារៀងរហូត(permanent) ។ ប្រភេទការបាត់បង់ កិ្លនអាច
– ច្រមុះតែ ម្ខាង
– ច្រមុះទាំង សងខាង
ដូច្នេះការបាត់បង់ កិ្លន វាអាចជាបញ្ហា បណ្តាលមកពីការប្រែប្រួលនៅប្រព័ន្ធប្រសាទ ដែលទទួលកិ្លន ពីក្នុងរន្ធច្រមុះ ដែលស្ថិតនៅបាតឆ្អឹងលលាដ៍ក្បាល ហើយបង្កបានជា ការបាត់បង់កិ្លន ភាគច្រើនមកពីរបួសក្បាល។
ចំពោះកេ្មង អាចជាវិបត្តិពីកំណើត ដោយសារ គ្មានការលូតលាស់ ដុំវិញ្ញាណផ្នែកដឹងក្លិន(bulb olfactif) និង អាចមានផលប៉ះពាល់ជាមួយ ញាណរសជាតិដែរ។
ក) មូលហេតុនៃការបាត់បង់កិ្លន
– បញ្ហានៅលើផ្លូវដងើ្ហម គឺក្នុង ច្រមុះ (ឫសដូងច្រមុះ, ការលោកច្រមុះរុំារៃ, ការប្រើប្រាស់ថ្នាំផ្លូវចិត្ត, ការជក់បារី -ល-)
– បញ្ហាប៉ះពាល់សរីរាង្គ វិញ្ញាណ (មានដុះដុំសាច់, ជំងឺប្រកាច់, ការវះកាត់ខួរក្បាល, មានផៃ្ទពោះ, ប្រើថាំ្នពន្យារកំណើត)
-ថ្មីៗនេះ បើតាមការសិក្សា របស់ Pub Med បានរកឃើញថា អ្នកដែលបាត់បង់ក្លិននិងរសជាតិយ៉ាងរហ័សអាចជារោគសញ្ញា សង្ស័យជាអ្នកផ្ទុកមេរោគរលាកផ្លូវដង្ហើមថ្មី (Nouvel Covid 19) ហើយយើងត្រូវប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ជាពិសេសចំពោះកុមារ តែចំពោះមនុស្សពេញវ័យវិញ មិនទាន់មានការសិក្សាណាបញ្ជាក់ច្បាស់នៅឡើយ។
ខ) ផលប៉ះពាល់ ការបាត់បង់កិ្លន
– ទៅលើ ផ្លូវចិត្ត
– ទៅលើ ទំនាក់ទំនងសង្គម
– ទៅលើ ការងារប្រចាំថៃ្ង
– ទៅលើ ការបរិភោគអាហារ
គ) វិធីសាស្ត្រការព្យាបាល
– ការព្យាបាលទៅតាមមូលហេតុជាក់សែ្តង បន្ទាប់ពីការពិនិត្យគ្លីនិក និងអមវេជ្ជសាស្ត្រផ្សេងៗ ដូចជាលទ្ធផល CT Scan ឬ IRM
– ក្នុងករណីខ្លះទៀតទាមទារឲ្យមានការចូលរួមពិភាក្សា ដោយពហុជំនាញ ដើម្បីឈានទៅដល់ការសម្រេច ណាមួយជាពិសេសការប៉ះទង្គិចក្បាល ដែលការព្យាបាល អាចដោយការវះកាត់
ឃ) វិធីការពារ
– ពាក់ម៉ាស់ការពារ ការចំលងមេរោគតាមខ្យល់
– លាងសំអាតរន្ធច្រមុះដោយ សេរ៉ូមប្រៃ
– ជៀសវាងការប៉ះពាល់ ឬប្រឈមជាមួយសារធាតុ ដែលអាចឲ្យមាន អាឡែហ្ស៊ី ដែលមានការខុសៗគ្នា ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត
ប្រសិនបើលោកអ្នកមានអាការៈដូចរៀបរាប់ខាងលើ សូមអញ្ជើញប្រញាប់មកជួបជាមួយក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យកាល់ម៉ែត ដែលត្រៀមខ្លួនជាស្រេច ដើម្បីពិនិត្យ ពិគ្រោះ ផ្តល់អនុសាសន៍លម្អិត និងដោយស៊ីជម្រៅអំពីបញ្ហាសុខភាពរបស់លោកអ្នក៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ រោគសញ្ញា និងផលវិបាកនៃជំងឺក្រពេញប្រូស្តាតរីកធំ!
-
វប្បធម៌ ជំនឿ៦ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៧ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
នយោបាយ២ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
សឿន វីតា កំពុងកៀរគរសប្បុរជនជួយនិស្សិតពេទ្យបញ្ចប់ការសិក្សាម្នាក់ ដែលត្រូវលាងឈាម (មានវីដេអូ)