Connect with us

សុខភាព

ចេះ​តែឈឺ​ឬរមាស់​ក្នុង​ភ្នែក អ្នក​អាច​កើតជំងឺ​ស្ងួត​ភ្នែក

បានផុស

នៅ

​ជំងឺ​ភ្នែក​ស្ងួត (Sécheresse oculaire) ជា​ជំងឺ​ដែល​អាច​កើតមាន​នៅ​លើ​មនុស្ស​គ្រប់​វ័យ​។ ភ្នែក​ស្ងួត​(Sécheresse oculaire)​នេះ មាន​៥% ទៅ ៣៥%​នៃ​ប្រជាជន​ទាំងអស់ ហើយ​ប្រជាជន​នៅ​អាស៊ី​មាន​៣៣%​ច្រើនជាង​នៅ​តំបន់​ផ្សេងៗ ហើយ​ភាគច្រើន​កើតមាន​លើ​មនុស្ស​ ដែល​មាន​អាយុ​លើសពី​៥០​ឆ្នាំ​ឡើង​(​មនុស្ស​ស្រី​ច្រើនជាង​មនុស្ស​ប្រុស​)​។​

១) រោគសញ្ញា​

– មាន​អារម្មណ៍​ដូច​ឈឺ​ចាក់ៗ​ក្នុង​ភ្នែក​

– ក្រហាយ​ក្នុង​ភ្នែក​

– រមាស់​ក្នុង​ភ្នែក​

– មាន​អារម្មណ៍​ដូច​មាន​ក្រាប់​ខ្សាច់​ក្នុង​ភ្នែក​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– មានការ​ឈឺចាប់​ខ្លះ​

– ស្រវាំងភ្នែក​

– ចាញ់​ពន្លឺ​ថ្ងៃ​

– ហៀរ​ទឹកភ្នែក​

២) ជំងឺ​ភ្នែក​ស្ងួត​បណ្តាលមកពី​

– កត្តា​ជាច្រើន​ ដែល​មាន​នៅ​លើ​ផ្ទៃ​ភ្នែក​(Surface oculaire)

– បណ្តា​មកពី​ការ​ខ្វះ​លំហូរ​ទឹកភ្នែក និង​អម​ជាមួយ​បញ្ហា​ភ្នែក​មួយ​ចំនួន​ទៀត

– លំហូរ​ទឹកភ្នែក​គ្មាន​លំនឹង

– មាន​រលាក​ផ្ទៃ​គ្រាប់ភ្នែក

– មានការ​ខូចខាត​ប្រព័ន្ធ​ប្រសាទ​នៃ​ការ​បង្កើត​ទឹកភ្នែក​(abnormalie neurosensoriel)​ដែលមាន​តួនាទី ​ក្នុង​ការធានា​ទឹកភ្នែក​នៅ​លើ​ផ្ទៃ​គ្រាប់ភ្នែក​។​

៣) មូលហេតុ ​ដែល​នាំ​ឲ្យ​មាន​ជំងឺ​ភ្នែក​ស្ងួត​

– ១៤% មាន​ទឹកភ្នែក​មិន​គ្រប់គ្រាន់​ដោយសារ​ខ្វះខាត​ទឹកភ្នែក​បណ្ដោះអាសន្ន​

– ៨៦% អ្នកជំងឺ​មាន​ទឹកភ្នែក​ធម្មតា ​តែ​ទឹកភ្នែក​នោះ​គ្មាន​គុណភាព​(Larmes de mauvaise qualité)

– បណ្តាលមកពី​មានការ​រលាក​រ៉ាំរ៉ៃ​នៃ​ត្របកភ្នែក​(inflammation chronique des paupière;Blépharite)

– ការ​ស្ងួត​ភ្នែក​ដោយសារ​មាន​រំហួត​ទឹកភ្នែក​(Sécheresse evaporative par déficit lipidique)​ដូចជា​៖

• ការ​សម្លឹង​កុំព្យូទ័រ​យូរ​

• មើល​ទូរទស្សន៍ នៅ​ក្រោម​កម្ដៅ​ថ្ងៃ នៅ​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់ នៅក្​រោម​កង្ហារ​។​ល​។​

​ប្រសិនបើ​លោកអ្នក​មាន​បញ្ហា​ដូច​ការរៀបរាប់​ខាងលើ ឫ​មាន​តម្រូវការ​ព័ត៌មាន​លំអិត​បន្ថែម សូមមេត្តា​អញ្ជើញ​មក​ពិគ្រោះ​យោបល់ និង​ទទួល​ប្រឹក្សា​អំពី​វិធីសាស្ត្រ​នៃ​ការ​ព្យាបាល​ពី​ក្រុមការងារ​វេជ្ជបណ្ឌិត​ឯកទេស ជំនាញ​ផ្នែក​ចក្ខុរោគ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​យល់​ដឹងពីជំងឺ ​លៀន​ទ្រនាប់​ឆ្អឹង​កង​ និង​ហានិភ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១១ ម៉ោង មុន

ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ដាក់ពន្ធនាគារថៅកែចិន និងកម្មករ១២នាក់ ពីបទផលិត -លក់តុក្កតាអាសអាភាស

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អតីតប្រធានាធិបតីអ៊ុយរូហ្គាយ ក្របំផុតលើលោក ទទួលមរណភាព ក្នុងវ័យ ៨៩ឆ្នាំ

ព័ត៌មានជាតិ១២ ម៉ោង មុន

គ្រោះរញ្ជួយដីនៅថៃ៖ ពលករខ្មែរពីររូបទៀតបានទទួលមរណភាព ខណៈក្រសួងការងារចូលរួមរំលែកទុក្ខ និងបន្តតាមដានទាមទារសំណងជូនក្រុមគ្រួសារសព

សុខភាព៧ ម៉ោង មុន

គ្រូពេទ្យអាមេរិកព្រមាន កុំគេងបើកកង្ហារពេលយប់ អាចនាំឲ្យកើតជំងឺហឺតធ្ងន់ធ្ងរ

Sokha Hotels

ព័ត៌មានពេញនិយម