KPT+
ទោះអាយុច្រើនក្ដី ស្ត្រីៗនៅតែទាក់ទាញខ្លាំង ដរាបណាមានចំណុចទាំងបីនេះ
មនុស្សស្រីក្នុងសង្គមជឿនលឿន កាន់តែមានភាពទាក់ទាញខ្លាំងឡើងៗជាមួយនឹងទម្លាប់ដែលពេញដោយទំនុកចិត្តនិងមានភាពជាខ្លួនឯង។
ប៉ុន្តែចំណុចបីយ៉ាងខាងក្រោមនេះទៀត រឹងរឹតតែជួយឲ្យអ្នកស្អាតជានិច្ចក្នុងកែវភ្នែកមនុស្សប្រុសនិង គួរឲ្យតាមដានស្ងើចសរសើរក្នុងចំណោមស្ត្រីដូចគ្នា។
១ មានវិជ្ជាជីវៈច្បាស់លាស់

មនុស្សមានជំនាញវិជ្ជាជីវៈតែងតែមានទំនុកចិត្តខ្ពស់ និងមានគោលដៅប្រាកដប្រជាមិនរាយមាយ។ ពួកគេមានលទ្ធផលការងារ ហើយមិនមានពេលក្នុងការបង្កើតរឿងឈឺក្បាលឲ្យអ្នកណាច្រើនទេ។ ពួកគេធ្វើឲ្យបុរសកោតសរសើរហើយមានភាពធូរស្រាលពេលរស់នៅជាមួយ ព្រោះពួកគេមិនទម្លាប់ទុកបុរសជាម៉ាស៊ីន ATM។ បុរសចង់បានភរិយាបែបនេះណាស់ព្រោះនាងនឹងក្លាយជាម្ដាយដ៏ទាន់សម័យសម្រាប់កូនៗ។
២ តាមទាន់សង្គម
មិនមែនតចង្កានិងផាត់មុខប្រេនៗ ម៉ូតសក់ហោះទេ។ មនុស្សស្រីដែលស្គាល់ច្បាស់អំពីសង្គមដែលនាងកំពុងរស់នៅ តែងតែទៅណាមកណាសមរម្យ ចូលចំណោមគេឯង មិនថាអនាម័យ ក្លិនខ្លួន រូបរាង សំលៀកបំពាក់និងអលង្ការ ។ នាងដឹងថាកាលៈទេសៈណា ត្រូវតុបតែងបែបណា និយាយបែបណា ហើយអង្គុយឈររបៀបណា។
នាងចេះនិយាយទំនាក់ទំនង ព្រោះនាងតាមទាន់សភាពការណ៍ នាងអានព័ត៌មាននាងស្ដាប់អ្នកជំនាញ នាងសិក្សាពីសៀវភៅ និងនាងរៀនអំពីមនុស្ស។ នាងមិនអឹមអៀម មិនខ្វះពាក្យចរចាហើយនាងមិនគេចមុខឡើយ។

៣ គំនិតវិជ្ជមាន
មនុស្សអវិជ្ជមានស្ងៀមនៅមុខ និយាយពីក្រោយ ឬគិតអាក្រក់ទាំងគ្រប់យ៉ាងកំពុងល្អ។ មនុស្សស្រីវិជ្ជមាន ស្អាតជានិច្ចព្រោះតែសម្រស់បេះដូងរបស់នាង មិនមែនការតុបតែងខ្លួនរបស់នាងឡើយ។ ពេលខ្លះយើងឃើញមនុស្សស្រីម្នាក់តុបតែងដែរតែឆ្គងៗ ចំណែកម្នាក់ទៀតតុបតែងដូចគ្នាតែសែនសម ព្រោះអ្វី ព្រោះនាងមានសម្រស់ទំាងក្នុងនឹងក្រៅ។
ស្នាមញញឹមអាចពាក់បាន តែអ្នកមើលដឹងថា ជារបស់ពិតឬក្លែងបន្លំ។ សម្ដីអាចបង្កើតបាន ទង្វើក៏អាចសម្ដែង ប៉ុន្តែ ញាណពិសេសប្រាប់មនុស្សនឹងមុខនាងថា នាងទាក់ទាញគេណាស់ ហើយគេរកមូលហេតុមិនឃើញនៅឡើយដឹងតែថា គេពេញចិត្តមនុស្សស្រីដូចនាង។

ប្រែសម្រួល៖តុងឡុង
ចុចអាន៖មូលហេតុនេះហើយទើបចាស់ៗពីដើម ហាមស្ត្រីពពោះមិនឲ្យមើលសូរ្យគ្រាស-ចន្ទគ្រាស
ចុចអាន៖ជីវិតអាថ៌កំបាំងនាដការីរបាំ GEISHAS ជប៉ុនដែលមិនអាចរៀបការបាន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៦ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន