KPT+
ទៀនក្រអូបជួយបន្ធូរបន្ថយអារម្មណ៍តានតឹង និងភាពនឿយហត់
ទៀនក្រអូប ជាទៀនពេញនិយមដែលគេយកទៅប្រើអុជបំភ្លឺ និងលម្អផង មិនថានៅក្នុងបន្ទប់គេង បន្ទប់ទឹក ការិយាល័យ សណ្ឋាគារ ឬកន្លែងស្ប៉ាជាដើម ព្រោះតែប្រសិទ្ធភាពនៃការបង្កើនបរិយាកាសឲ្យកាន់តែរ៉ូមែនទិក និងទទួលបាននូវអារម្មណ៍ស្ងប់សុខ។
បច្ចុប្បន្នមនុស្សបានកែខៃច្នៃទៀនក្រអូបឲ្យកាន់តែមានលក្ខណៈពិសេសតាមរយៈការបន្ថែមពណ៌ច្រើនចម្រុះ បន្ថែមក្លិនច្រើនជម្រើស និងចម្អិនចាក់រំលេចចេញជារូបរាងប្លែកៗជាច្រើនសណ្ឋានផងដែរ។

ទៀនក្រអូបចម្រាញ់ចេញពី ក្រមួនបន្លែ មានគុណភាពខ្ពស់ គ្មានផ្សែង មិនប្រឡាក់ពិតាន អុជបានយូរ ដែលសំខាន់ទោះប្រើយ៉ាងណា ក៏មានផលប៉ះពាល់សុខភាពតិចតួចបំផុតជាងទៀនធម្មតា។
ជាទូទៅការធ្វើទៀនក្រអូបមួយកែវត្រូវចំណាយពេលយ៉ាងហោចណាស់កន្លះថ្ងៃ ដោយត្រូវឆ្លងកាត់ដំណាក់កាលដូចជា ស្លក្រមួនរយៈពេលពីរម៉ោងក្នុងសីតុណ្ហភាព ៩០ អង្សា បន្ទាប់មកដាក់ប្រេងក្រអូបយកក្លិន រួចចាក់ចូលកែវ។ វិធីធ្វើយើងអាចគិតថាងាយស្រួល ប៉ុន្តែអ្នកជំនាញបានឲ្យដឹងថា ប្រសិនបើប្រើកម្ដៅខុស សូម្បីតែក្លិន សាច់ទៀន និងការយកទៅអុជក៏មិនអំណោយផលល្អផងដែរ។
ដោយឡែកពិដោរទៀនក្រអូបមានច្រើនក្លិនមានដូចជា ក្លិនក្រូច ក្លិនឬសឈើ ក្លិនលំអងទឹកឃ្មុំ ក្លិនម្លិះ ក្លិនផ្កាសាគូរ៉ា ក្លិនដូង ក្លិនឡាវែនឌ័រ និងក្លិនជាច្រើនទៀត។

រីឯទំហំនៃទៀនក្រអូបមានទំហំផ្សេងគ្នាតាមរូបរាងរបស់វា។ ជាធម្មតាទៀនទំហំ ៤៥ ក្រាម ដុតបានរយៈពេលពី ៨ ទៅ ១០ ម៉ោង ទំហំ ២០០ ក្រាម ដុតបានពី ៤០ ទៅ ៤៥ ម៉ោង ទំហំ ៤០០ ក្រាម ដុតបានពី ៨០ ទៅ ៩០ ម៉ោង និងទំហំ ៥០០ ក្រាម ដុតបានពី ១១០ ទៅ ១២០ ម៉ោង។
ក្លិនទៀនក្រអូបមានភាពស្រាលស្រទន់ឈ្ងុយដូចជាក្លិនបុប្ផាព្រៃ ដោយជួយបន្ធូរបន្ថយភាពហត់នឿយពីការធ្វើដំណើរបានយ៉ាងមានប្រសិទ្ធភាព។ ក្នុងនោះអ្នកជំនាញណែនាំពីក្លិនដែលសក្តិសមប្រើប្រាស់ទៅតាមទីកន្លែងក៏ដូចជាបរិយាកាសផងដែរ។ ក្លិនឡាវែនដ័រ មានក្លិនបែបប្រហើរៗជួយបន្ធូរបន្ថយអារម្មណ៍តានតឹង និងភាពហត់នឿយ វាសក្ដិសមបំផុតសម្រាប់ប្រើអុជនៅកន្លែងស្ប៉ា។ ចំណែកក្លិនម្លិះ និងក្លិនសាគូរ៉ា ក្រអូបបែបស្រាលជួយសម្រួលដល់ប្រព័ន្ធប្រសាទធ្វើឲ្យខួរក្បាលស្ងប់គេងលក់ស្រួល សក្តិសមចំពោះការអុជក្នុងបន្ទប់គេងឬក្នុងផ្ទះ។ រីឯក្លិនលំអងទឹកឃ្មុំ វិញ ក្រអូបបែបផ្អែមល្ហែមត្រូវនឹងបរិយាកាសបែបរ៉ូមែនទិក ជាពិសេសត្រូវជាមួយយុវវ័យនិងគូស្នេហ៍។
ចំពោះតម្លៃទៀនក្រអូបថ្លៃចាប់ពី ២.៥ ដុល្លារ រហូតដល់ ២៤.៥ ដុល្លារ និងអាចខ្ពស់ជាងនេះអាស្រ័យទៅតាមយីហោ ទំហំ ក៏ដូចជាក្លិនផ្សេងៗពីគ្នា៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ litupcandleco
ចុចអាន៖ទោះអាយុច្រើនក្ដី ស្ត្រីៗនៅតែទាក់ទាញខ្លាំង ដរាបណាមានចំណុចទាំងបីនេះ
ចុចអាន៖ហេតុអ្វីយើងខ្ជះខ្ជាយប្រាក់លើរបស់ថ្លៃៗដោយគ្មានបញ្ហា ប៉ុន្តែបែរសុញសាញពេលទិញរបស់ថោកៗ?

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច