KPT+
ជីវិតលឿនណាស់ រស់នៅឲ្យបានពេញលេញទើបមិនសោកស្ដាយ
តើវ័យណាមួយដែលខ្ជះខ្ជាយពេលវេលាជាងគេបំផុត?
ជីវិតដើរទៅលឿនជាងអ្វីដែលយើងគិតគឺលឿនមែនទែន។ នៅពេលដែលគ្រប់គ្នាមានអាយុ ខ្ទង់២០ ឆ្នាំភាគច្រើនគិតថា នៅមានពេលច្រើនទៀត ប៉ុន្តែពេលដែលភ្ញាក់ដឹងខ្លួនថា ចូលខ្ទង់ ៣០ ឆ្នាំហើយ គ្រប់យ៉ាងហាក់យឺតពេលសម្រាប់អ្វីដែលគួរធ្វើនិងចាប់ឱកាសក្នុងនាមជាយុវជន។
បីយ៉ាងខាងក្រោមនេះទំនងជួយនាំឲ្យម្នាក់ៗចេះរស់នៅក្នុងជីវិតមួយបានពេញលេញព្រោះថាជីវិតយើងតែងមានរយៈពេលខ្លីណាស់ ហើយយើងមិនដឹងថាថ្ងៃស្អែក ពិភពលោកមានរឿងអ្វីកើតឡើងឡើយ។
១ រស់នៅកុំលូកលាន់រឿងអ្នកដទៃច្រើន
ជាញឹកញាប់យើងព្យាយាមជួយបង្ហាញផ្លូវមនុស្សម្នានៅពេលយើងឃើញថា ពួកគេធ្វើខុស ពេលខ្លះយើងរិះគន់ ពេលខ្លះយើងកើតទុក្ខ។ អាកប្បកិរិយាប្រភេទនេះអាចនាំឲ្យយើងនូវបញ្ហានិងការយល់ច្រឡំច្រើនបង្កើតទំនាស់ខាតពេល។ កុំបង្ខំយកគំនិតយើងទៅអនុវត្តទៅលើអ្នកដទៃលើកលែងតែពួកគេសុំ។ ចូរទុកឲ្យអ្នកដែលចង់បានជំនួយស្វែងរកមនុស្សដែលត្រូវនឹងបញ្ហារបស់គេ។ យើងជោគជ័យកម្រិតណាក៏យើងមិនដឹងស្ថានភាពពិតរបស់គ្រប់គ្នាដែរ ថែមទាំងគ្មានសិទ្ធិទៅណែនាំអ្នកណាម្នាក់លើផ្លូវជីវិតរបស់គេនោះទេ។

២ ចេះបត់បែនតាមគោលដៅខ្លួនឯង
ពេលខ្លះយើងមានអារម្មណ៍ថា ជួបជាពេលវេលាដ៏ត្រឹមត្រូវក្នុងការចាត់វិធានការនិងដាក់ផែនការរបស់យើងឲ្យមានចលនាឆ្ពោះទៅគោលដៅណាមួយ។ តែក្រោយមកក៏ដឹងថា គិតខុស។ មនុស្សយើងចាំបាច់ចេះបត់បែន។ ការចេះវិភាគទីតាំងបច្ចុប្បន្នរបស់យើងនិងអនាគតដែលអាចកើតមាន ជារបៀបដែលមានឥទ្ធិពលលើអនាគតវែងឆ្ងាយ ព្រោះយើងនៅសល់ពេលដែលដោះស្រាយផ្លាស់ប្ដូរទាន់ពេល ។ ពេលខ្លះយើងកំពុងងប់ងុលដែលជាគ្រោះថ្នាក់។ ការងប់ងុលអ្វីមួយពេក ក៏ខាតពេល ព្រោះយើងភ្លេចមើលជុំវិញរង្វង់ខាងក្រៅ។ យើងភ្លេចថាយើងកំពុងដាក់កំហិតខ្លួនឯងឲ្យធ្វើតែការហ្នឹង ហើយពេលការហ្នឹងហួសសម័យកាល យើងក៏ចេញពីរង្វង់សម័យកាលដូចគ្នា។
៣ រាល់សកម្មភាពតែងមានប្រតិកម្មផ្ទុយ(កាំបិតមុខពីរ)
មុនពេលនិយាយអ្វីឬធ្វើសកម្មភាពតាមរបៀបណាមួយសូមគិតអំពីផលវិបាកដែរ។ មនុស្សម្នាក់ៗ អាចនឹងមិនបានត្រៀមទុកជាមុនដើម្បីស្ដាប់សេចក្ដីពិតដែលប៉ះពាល់ចិត្តថ្លើមពួកគេនៅឡើយ។កាយវិការរបស់យើងពេលខ្លះ មិនថាចេតនារបស់យើងល្អយ៉ាងណាក៏ដោយចូររើសពាក្យពេចន៍នីមួយៗដោយប្រុងប្រយ័ត្ន។ យើងមិនបានកើតមកលើផែនដីនេះដើម្បីជំទាស់រារាំងផ្លូវអ្នកណាម្នាក់នោះទេ។ យើងកើតមកព្រោះគោលដៅយើងគេកើតមកជាមួយការងាររបស់គេ។យើងគ្មានពេលទៅចំណាយបំផ្លាញគ្នាឡើយ៕
ប្រែសម្រួល៖ ឡាហ្សូលី
ចុចអាន៖ទៀនក្រអូបជួយបន្ធូរបន្ថយអារម្មណ៍តានតឹង និងភាពនឿយហត់

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ