KPT+
ចំណេះជីវិតសំខាន់ៗ ដែលសាលាមិនបានបង្រៀន
ជីវិតមនុស្សយើង រស់នៅផ្តោតលើសកម្មភាពផ្នែកអប់រំច្រើនជាងគេ តាំងពីទើបកើតរហូតដល់ចាស់។ ការសិក្សាមិនដែលនាំឱ្យយើងស្តាយក្រោយឬធុញទ្រាន់ក៏ពិតមែន តែអ្វីដែលគួរឱ្យស្តាយគឺមេរៀនខាងក្រោមទាំងប៉ុន្មានយើងមិនដែលបានរៀនពីសាលា ហើយពេលដឹងច្រើនតែរាងយឺតបន្តិច។ រឿងទាំងនោះមានអ្វីខ្លះ?
ចំណេះទីមួយ ចលនារបស់លុយ (How does the money work? )

លុយជាបញ្ហាដ៏ធំមួយ។ មនុស្សជឿថាលុយអាចដោះស្រាយបានសឹងគ្រប់បញ្ហាដែលគេប្រឈម។ មនុស្សចេះស្គាល់លុយ ចេះពិបាកចិត្ត និងចេះតូចចិត្ត។ អ្នកដែលស្គាល់ពីចលនារបស់លុយរមែងជោគជ័យក្នុងការបង្កើតលុយ ចុះហេតុអ្វីបានជានៅសាលាមិនបានបង្រៀនពីរបៀបដែលប្រើលុយឬរកលុយមករក្សាឱ្យមានប្រសិទ្ធភាព?
សំនួរជាច្រើនដែលមនុស្សខ្លះរៀនចប់ខ្ពង់ខ្ពស់នៅតែគិតមិនយល់មានដូចជាសំណួរថាហេតុអ្វីបានជាមនុស្សខ្លះរកចំណូលបានច្រើនជាងអ្នកដទៃពេលមានម្ភៃបួនម៉ោងដូចគ្នា ឋានៈស្មើគ្នា និងសញ្ញាបត្រ័ដូចគ្នា?
យើងភាគច្រើនខ្វះការយល់ដឹងជាមូលដ្ឋានអំពីលុយដោយសារនៅសាលាយើងរៀនពីរឿងផ្សេង។មានទិដ្ឋភាពហិរញ្ញវត្ថុជាច្រើនដែលពិតជាមានប្រយោជន៍ក្នុងការរៀនសូត្រនៅសាលាដើម្បីឱ្យមនុស្សគ្រប់រូប ចេះរបៀបរក្សាតុល្យភាពនៃចំណូលនិងចំណាយ ចេះសន្សំប្រាក់សម្រាប់ការចូលនិវត្តន៍និងចេះរកឱកាសវិនិយោគបង្កើនចំនួនប្រាក់។ មុខវិជ្ជាណែនាំអំពីសេដ្ឋកិច្ចក៏មិនប្រាកដថា បង្រៀនពីវិធីធ្វើចលនាលុយប្រកបដោយប្រសិទ្ធិភាពនោះដែរ។
ចំណេះទី២ អសន្តិសុខលើឌីជីថល (Data Security )
យើងកំពុងរស់នៅក្នុងពិភពឌីជីថល ជាងពាក់កណ្តាលនៃពេលវេលារបស់យើងគ្រប់គ្នាបានភ្ជាប់ទៅនឹងទីផ្សារឌីជីថលតែយើងមិនដែលដឹងទេថាតើទិន្នន័យផ្ទាល់ខ្លួនរបស់យើងត្រូវបានគេយកទៅប្រើប្រាស់ដែរអត់? យើងដឹងគ្រប់គ្នាទេថាតើព័ត៌មានអ្វីខ្លះដែលយើងគួរតែឱ្យមាននៅក្នុងឌីជីថលហើយថាតើវាមានឥទ្ធិពលមកលើយើងដូចម្តេចខ្លះ នៅពេលក្រោយ? ការស្កេនប្រវត្តិរូបរបស់យើងនៅលើឌីជីថលលែងពិបាកទៀតហើយ។
វត្តមានរបស់យើងនៅលើអ៊ីនធឺណិតគឺជាបញ្ហាមួយដែលមនុស្សភាគច្រើនគួរមានចំណេះដឹងជាមូលដ្ឋានលើបញ្ហានេះតាំងពីនៅក្នុងសាលាទៅ។
ចំណេះទី៣ សុខភាពផ្លូវកាយនិងចិត្ត
ជំងឺផ្លូវចិត្តគឺជាបញ្ហាធំមួយសម្រាប់ពិភពលោកដែលយើងកំពុងរស់នៅ។ក្នុងចំណោមមនុស្ស៥នាក់ មានម្នាក់ កំពុងតស៊ូជាមួយនឹងទម្រង់ណាមួយនៃបញ្ហាផ្លូវចិត្ត។ ទោះយើងកំពុងតែប្រឈមនិងតំណាក់កាលណាមួយក្នុងចំណោម ជំងឺផ្លូវចិត្តចាប់ពី ADHD រហូតដល់ការថប់បារម្ភ ការធ្លាក់ទឹកចិត្តក្តី ក៏យើងមិនដែលបានរៀនអំពីរឿងទាំងនេះឱ្យហើយនៅក្នុងសាលារៀនសោះ។ សុខភាពផ្លូវចិត្តគឺជាវិបត្តិដែលគេគិតថានឹងស្រូបយកចំណាយជាទឹកប្រាក់ហោចណាស់ ១០០ លានដុល្លារនៅអាមេរិក ព្រោះគ្រប់គ្នាមិនដែលត្រូវបានទទួលការបង្រៀនពីរបៀបថែរក្សាការពារផ្លូវចិត្តទេ។
ទោះបីយើងឃើញមនុស្សជោគជ័យកាន់តែច្រើនឡើង ៗបង្ហាញខ្លួនតែមនុស្សច្រើនជាងនេះ១០ដង កំពុងរងការឈឺចុកចាប់ពីការធ្លាក់ទឹកចិត្តដល់ចំណុចមួយដែលសឹងថា អាចផ្តាច់ពួកគេចេញពីសង្គម។
តើអ្នកណាខ្លះបានរៀនអំពីបញ្ហានេះ?
ចំណេះទី៤ ការសម្រេចចិត្ត
ដំណើរការនៃការស្វែងរកការងារ គួរតែត្រូវបានបង្រៀននៅក្នុងសាលារៀនហោចណាស់ការយល់ដឹងជាមូលដ្ឋានអំពីចំណាត់ថ្នាក់ការងារ បែបបទ ថានានុក្រម និងបទបរិយាការងារនៃអាជីពនីមួយៗ។ មនុស្សច្រើនណាស់ បានសម្រេចចិត្តចេញមកធ្វើការនៅក្នុងវិស័យផ្សេងផ្ទុយស្រឡះពីមុខវិជ្ជាដែលពួកគេបានសិក្សាដោយសារគេមិនអាចរកការងារដែលទាក់ទងនឹងសញ្ញាប័ត្ររបស់ខ្លួន។
ជំនាញក្នុង`ការស្វែងរកអ្វីដែលសមនឹងសក្តានុពលរបស់ខ្លួន ត្រូវបានឱ្យឈ្មោះក្នុងផ្នែកធនធានមនុស្សថា PROSPECTING ហើយក៏ជាអ្វីមួយដែលយើងនឹងត្រូវប្រើច្រើនដងណាស់ក្នុងជីវិតរបស់មនុស្សម្នាក់ៗ។ ចំណេះបែបនេះមានសារៈសំខាន់ណាស់ សម្រាប់ពេលដែលប្រឈមមុខនឹងជំរើសនានាក្នុងស្ថានភាព ជ្រើសរើសការងារជ្រើសរើសទីកន្លែងរស់នៅ ជ្រើសរើសដៃគូជីវិតហើយវាដែលបង្ហាញពីសមត្ថភាពរបស់មនុស្សក្នុងការរំពឹងទុកទុកជាមុនអំពីលទ្ធផលក៏ដូចជាហានិភ័យ និងធ្វើការសម្រេចចិត្តដោយផ្អែកលើទិន្នន័យនោះ។
ចំណេះទី៥ ពន្ធដារ និងវិក្កយបត្រ
នៅក្នុងពិភពលោកនេះគ្មានអ្វីដែលមិនគិតពន្ធទេ។ មានតែសេចក្តីស្លាប់។ ពន្ធ និងវិក័យប័ត្រគឺជាផ្នែកដ៏ចាំបាច់មួយនៃជីវិតហើយយើងនឹងត្រូវដោះស្រាយវាញឹកញាប់ដូច្នេះដោយសារគ្មានកម្មវិធីនេះ នៅតាមសាលានិស្សិតទាំងឡាយនៅតែយល់ថាខ្លួនខ្វះការយល់ដឹងអំពីពន្ធជាខ្លាំង ដែលនេះអាចបណ្តាលឱ្យមានជាបញ្ហាធ្ងន់ធ្ងរទៅថ្ងៃមុខមិនថាការគ្រប់គ្រងក្រុមហ៊ុនឬហិរញ្ញវត្ថុគ្រួសារ។
ចំណេះទី៦ របៀបនិយាយជាសាធារណៈនិងការបញ្ចេញគំនិត
ជឿឬមិនជឿការនិយាយជាសាធារណៈគឺជារឿងតែមួយគត់ដែលមនុស្សខ្លាចរអា។ ប្រសិនបើក្នុងរយៈពេល ១២ ឆ្នាំដែលយើងចូលទៅសាលាហើយត្រូវបានទទួលការអប់រំដែលនាំឱ្យយកឈ្នះការភ័យខ្លាចមួយនេះដល់ចំណុចដែលយើងទម្លាប់នបានដោយរីករាយក្នុងការពិភាក្សាបើកចំហរលើប្រធានបទណាមួយ តើមិនល្អជាងការដែលនៅស្ងៀមស្ងាត់កត់មេរៀននិងស្តាប់គ្រូតែម្ខាង?
ឥឡូវនេះយុវវ័យជំនាន់ថ្មីបានរៀនច្រើនពី TED Talks ។ យើងសម្គាល់ឃើញថាពួកគេចាប់អារម្មណ៍និងរីករាយយ៉ាងណាក្នុងនាមជាអ្នកចូលរួមស្តាប់ឬនិយាយនៅចំពោះមុខបុគ្គលជាច្រើន?
ចំណេះដឹងទី ៧ បំណុលនិងការប្រាក់
ភាពខុសគ្នារវាងបំណុលល្អ និងបំណុលអាក្រក់នៅតែជាអាថ៌កំបាំងសម្រាប់មនុស្សយើងជាច្រើនរហនូតដល់ថ្ងៃស្លាប់ដូច្នេះហើយបានជាមនុស្សភាគច្រើនទោះជាបានបញ្ចប់ការសិក្សាខ្ពស់ប៉ុណ្ណាពេលខ្លះនៅតែរើខ្លួនពីបំណុលអាក្រក់យ៉ាងលំបាក។
បញ្ហាជាមួយប្រព័ន្ធអប់រំបច្ចុប្បន្ន ជាពិសេសនៅសហរដ្ឋអាមេរិកគឺថា អ្នកជំពាក់បំណុលគេដោយមិនបានទទួលការអប់រំជាមុនពីរបៀបគ្រប់គ្រងបំណុល ហាក់ដូចជាគេក្លាយជាអ្នករងគ្រោះដោយមិនដឹងខ្លួន។ ការចាប់ផ្តើមជីវិតអាជីពដំបូង ជាមួយការជំពាក់បំណុលជិត ១០ឆ្នាំ ជាមួយចំណេះដឹងសូន្យអំពីវិធីគ្រប់គ្រងនិងយុទ្ធសាស្ត្រសងប្រាក់វិញគឺបានបង្កើនឱ្យយុវជនវ័យក្មេងនូវគំនាប បរាជ័យនិងពិបាករើទៅមុខ។ ភាគច្រើនអ្នកជំនាញហៅការខ្វះចំណេះផ្នែកនេះថាជាពិការភាពហិរញ្ញវត្ថុ។ ពួកគេអាចនឹងក្រជារៀងរហូតហើយបាក់ទឹកចិត្ត។
ចំណេះទី៨ សុខភាពផ្លូវភេទនិងជីវិតគ្រួសារ

ដោយសារគ្រូមិនចង់មានការសន្ទនាគួរអោយខ្មាស់អៀនជាមួយសិស្ស បានធ្វើឱ្យរឿងភេទក្លាយជាអ្វីដែលមនុស្សមិនយល់ ។ នៅប្រទេសខ្លះរហូតដល់ក្រោយរៀបការ។ ធម្មតា មនុស្សយើងតែងតែខ្លាចនូវអ្វីដែលពួកគេមិនយល់ហើយពួកគេគិតថានោះជារឿងមិនល្អ។
ដោយសារតែកង្វះការអប់រំខាងផ្លូវភេទក្នុងវិធីត្រឹមត្រូវ បានជាយើងនៅឃើញមានករណីរំលូតកូននិងករណីមានកូនច្រើនហួសលទ្ធភាពដែលគ្រួសារនិមួយៗអាចគាំពារអនាគតរបស់ពួកគេ៕
ប្រែសម្រួល៖ តុងឡុង

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច