ចំណេះជីវិតសំខាន់ៗ ដែលសាលាមិនបានបង្រៀន – Kampuchea Thmey Daily
Connect with us

KPT+

ចំណេះជីវិតសំខាន់ៗ ដែលសាលាមិនបានបង្រៀន

Published

on

ជីវិត​មនុស្ស​យើង ​រស់នៅ​ផ្តោតលើសកម្មភាព​ផ្នែកអប់រំច្រើន​ជាងគេ តាំងពីទើបកើតរហូតដល់ចាស់។ ការសិក្សា​មិន​ដែល​នាំឱ្យយើង​ស្តាយក្រោយ​ឬធុញទ្រាន់ក៏ពិតមែន​ តែ​​អ្វី​ដែលគួរ​ឱ្យ​ស្តាយគឺ​មេរៀនខាងក្រោមទាំងប៉ុន្មាន​យើងមិនដែលបានរៀនពីសាលា ​ហើយ​ពេលដឹង​ច្រើនតែ​រាងយឺតបន្តិច។ រឿងទាំងនោះមានអ្វីខ្លះ?

ចំណេះ​ទីមួយ ចលនា​របស់លុយ (How does the money work? )

លុយ​ជាបញ្ហា​ដ៏ធំ​មួយ។ មនុស្សជឿថា​លុយ​អាចដោះស្រាយបានសឹងគ្រប់បញ្ហា​ដែលគេប្រឈម។​ មនុស្ស​ចេះ​ស្គាល់​លុយ​ ចេះពិបាកចិត្ត និងចេះតូចចិត្ត​។​ អ្នកដែលស្គាល់​ពីចលនា​របស់លុយ​រមែងជោគជ័យ​ក្នុងការ​បង្កើត​លុយ​​ ចុះហេតុអ្វី​បាន​ជា​នៅសាលា​មិនបានបង្រៀន​ពីរបៀបដែលប្រើ​លុយឬរក​លុយ​មករក្សា​ឱ្យ​មានប្រសិទ្ធភាព?

សំនួរ​ជាច្រើន​ដែល​មនុស្ស​ខ្លះរៀន​ចប់ខ្ពង់ខ្ពស់នៅតែ​គិតមិនយល់មាន​ដូចជា​សំណួរថា​ហេតុអ្វីបានជាមនុស្សខ្លះរកចំណូលបានច្រើនជាងអ្នកដទៃពេលមានម្ភៃបួនម៉ោងដូចគ្នា ឋានៈស្មើគ្នា និង​សញ្ញាបត្រ័ដូចគ្នា?

យើង​ភាគច្រើនខ្វះការយល់ដឹងជាមូលដ្ឋានអំពីលុយដោយសារនៅសាលា​យើងរៀនពីរឿង​ផ្សេង។មានទិដ្ឋភាពហិរញ្ញវត្ថុជាច្រើនដែលពិតជាមានប្រយោជន៍ក្នុងការរៀនសូត្រនៅសាលាដើម្បីឱ្យមនុស្សគ្រប់រូប ចេះ​របៀបរក្សាតុល្យភាពនៃចំណូលនិងចំណាយ ចេះ​សន្សំប្រាក់សម្រាប់ការចូលនិវត្តន៍​និង​ចេះរកឱកាសវិនិយោគ​បង្កើន​ចំនួន​ប្រាក់​។ មុខវិជ្ជាណែនាំអំពីសេដ្ឋកិច្ចក៏មិនប្រាកដថា បង្រៀន​ពី​វិធី​ធ្វើចលនា​លុយប្រកបដោយប្រសិទ្ធិភាពនោះដែរ។

ចំណេះ​ទី២ អសន្តិសុខ​លើឌីជីថល (Data Security )

យើងកំពុង​រស់នៅក្នុងពិភពឌីជីថល ជាងពាក់កណ្តាលនៃពេលវេលា​របស់យើងគ្រប់គ្នាបាន​ភ្ជាប់ទៅនឹង​ទីផ្សារ​ឌីជីថលតែយើង​មិនដែល​ដឹងទេ​ថា​តើទិន្នន័យផ្ទាល់ខ្លួន​របស់យើង​ត្រូវបានគេ​យកទៅ​ប្រើប្រាស់ដែរអត់? យើង​ដឹងគ្រប់គ្នា​ទេ​ថា​តើព័ត៌មានអ្វីខ្លះដែលយើង​គួរ​តែ​ឱ្យមាននៅក្នុងឌីជីថលហើយ​ថា​តើវា​មានឥទ្ធិពលមក​លើយើង​ដូចម្តេចខ្លះ នៅពេលក្រោយ​? ការ​ស្កេនប្រវត្តិរូបរបស់យើង​នៅលើ​​ឌីជីថល​លែងពិបាកទៀត​ហើយ​។

វត្តមានរបស់យើង​នៅលើអ៊ីនធឺណិត​គឺ​ជា​បញ្ហា​មួយ​ដែល​មនុស្សភាគច្រើន​គួរមានចំណេះ​ដឹង​ជាមូលដ្ឋាន​លើបញ្ហា​នេះតាំងពីនៅក្នុងសាលា​ទៅ។

ចំណេះ​ទី៣ សុខភាពផ្លូវកាយនិងចិត្ត

ជំងឺផ្លូវចិត្តគឺជាបញ្ហាធំមួយសម្រាប់ពិភពលោកដែលយើងកំពុងរស់នៅ។​ក្នុងចំណោមមនុស្ស​៥នាក់ មានម្នាក់ កំពុងតស៊ូជាមួយនឹងទម្រង់ណាមួយ​នៃបញ្ហាផ្លូវចិត្ត។ ទោះ​​យើង​កំពុង​តែ​ប្រឈម​និងតំណាក់កាលណាមួយ​ក្នុង​ចំណោម​ ជំងឺផ្លូវចិត្តចាប់ពី​ ADHD រហូតដល់ការថប់បារម្ភ​ ការធ្លាក់ទឹកចិត្ត​ក្តី​ ក៏​យើង​មិនដែលបាន​រៀនអំពីរឿង​ទាំងនេះ​ឱ្យហើយ​នៅក្នុងសាលារៀនសោះ​។ សុខភាពផ្លូវចិត្តគឺជាវិបត្តិ​ដែលគេគិត​ថា​នឹង​ស្រូបយកចំណាយ​ជា​ទឹកប្រាក់ហោចណាស់​ ១០០ លានដុល្លារនៅអាមេរិក​ ព្រោះគ្រប់គ្នា​មិនដែលត្រូវបានទទួលការ​បង្រៀនពីរបៀបថែរក្សាការពារ​ផ្លូវចិត្ត​ទេ។

ទោះបីយើងឃើញមនុស្សជោគជ័យកាន់តែច្រើនឡើង ៗបង្ហាញ​ខ្លួនតែមនុស្ស​ច្រើន​ជាងនេះ​១០ដង​​ កំពុង​រង​ការ​ឈឺចុកចាប់​ពីការធ្លាក់ទឹកចិត្តដល់ចំណុចមួយដែលសឹងថា អាចផ្តាច់​ពួកគេចេញពីសង្គម។

តើអ្នកណាខ្លះ​បានរៀនអំពីបញ្ហានេះ?

ចំណេះទី៤ ការសម្រេចចិត្ត​

ដំណើរការនៃការស្វែងរកការងារ គួរតែត្រូវបានបង្រៀននៅក្នុងសាលារៀន​ហោចណាស់​ការយល់ដឹងជាមូលដ្ឋាន​អំពីចំណាត់ថ្នាក់ការងារ បែបបទ ថានានុក្រម​ និង​បទបរិយាការងារនៃអាជីពនីមួយៗ។ មនុស្សច្រើន​ណាស់ បានសម្រេចចិត្ត​ចេញមក​ធ្វើការនៅក្នុងវិស័យផ្សេង​ផ្ទុយស្រឡះពីមុខវិជ្ជា​ដែល​ពួកគេ​បាន​សិក្សា​ដោយសារ​គេមិនអាច​រកការងារដែលទាក់ទងនឹង​សញ្ញាប័ត្ររបស់ខ្លួន។

ជំនាញក្នុង`ការស្វែងរកអ្វីដែលសមនឹងសក្តានុពល​របស់ខ្លួន​ ត្រូវបានឱ្យឈ្មោះ​ក្នុង​ផ្នែក​ធនធានមនុស្ស​ថា PROSPECTING ហើយ​ក៏ជាអ្វីមួយ​ដែលយើង​នឹង​ត្រូវ​ប្រើច្រើនដង​ណាស់ក្នុង​ជីវិតរបស់មនុស្ស​ម្នាក់ៗ។ ចំណេះ​បែបនេះមាន​សារៈសំខាន់ណាស់ សម្រាប់ពេល​ដែល​ប្រឈមមុខនឹងជំរើសនានាក្នុងស្ថានភាព​ ជ្រើសរើសការងារ​ជ្រើសរើសទីកន្លែងរស់នៅ ជ្រើសរើសដៃគូជីវិត​ហើយ​វាដែលបង្ហាញពីសមត្ថភាពរបស់មនុស្ស​ក្នុងការរំពឹងទុកទុកជាមុនអំពី​លទ្ធផល​ក៏​ដូចជាហានិភ័យ​ និងធ្វើការសម្រេចចិត្តដោយផ្អែកលើទិន្នន័យនោះ។

ចំណេះ​ទី៥ ពន្ធដារ និងវិក្កយបត្រ

នៅក្នុងពិភពលោកនេះគ្មានអ្វីដែលមិនគិត​ពន្ធទេ។ មានតែសេចក្តីស្លាប់។ ពន្ធ និងវិក័យប័ត្រ​គឺជាផ្នែកដ៏​ចាំបាច់មួយនៃជីវិត​ហើយយើង​នឹងត្រូវដោះស្រាយវាញឹកញាប់​ដូច្នេះ​ដោយសារគ្មាន​កម្មវិធីនេះ​ នៅតាមសាលា​និស្សិតទាំងឡាយ​នៅតែយល់ថា​ខ្លួន​​ខ្វះការយល់ដឹងអំពី​ពន្ធ​ជាខ្លាំង ដែលនេះ​អាចបណ្តាល​ឱ្យ​មាន​ជា​បញ្ហា​ធ្ងន់ធ្ងរ​ទៅថ្ងៃមុខមិនថាការគ្រប់គ្រងក្រុមហ៊ុន​ឬ​ហិរញ្ញវត្ថុគ្រួសារ។

ចំណេះ​ទី៦ របៀបនិយាយជាសាធារណៈនិងការបញ្ចេញ​គំនិត

ជឿឬមិនជឿការនិយាយជាសាធារណៈគឺជារឿងតែមួយគត់ដែលមនុស្សខ្លាចរអា។ ប្រសិនបើក្នុងរយៈពេល ១២ ឆ្នាំដែលយើង​ចូលទៅសាលា​ហើយ​ត្រូវបាន​ទទួលការអប់រំដែលនាំឱ្យ​យកឈ្នះការភ័យខ្លាចមួយនេះ​ដល់ចំណុចដែលយើង​ទម្លាប់​នបាន​ដោយ​រីករាយក្នុងការពិភាក្សាបើកចំហរ​លើប្រធានបទណាមួយ តើមិនល្អជាងការដែលនៅស្ងៀមស្ងាត់កត់មេរៀននិងស្តាប់គ្រូតែម្ខាង?

ឥឡូវនេះ​យុវវ័យ​ជំនាន់ថ្មីបានរៀនច្រើន​ពី TED Talks ។ យើង​សម្គាល់ឃើញ​ថាពួកគេ​​​ចាប់អារម្មណ៍និង​រីករាយ​យ៉ាងណា​ក្នុងនាម​ជាអ្នកចូលរួម​ស្តាប់​ឬនិយាយ​នៅចំពោះមុខបុគ្គលជាច្រើន?

ចំណេះដឹងទី ៧ បំណុលនិងការប្រាក់

ភាពខុសគ្នារវាងបំណុលល្អ និងបំណុលអាក្រក់នៅតែ​ជាអាថ៌កំបាំងសម្រាប់មនុស្ស​យើង​ជាច្រើន​រហនូត​ដល់ថ្ងៃស្លាប់ដូច្នេះ​ហើយ​បានជា​មនុស្សភាគច្រើនទោះជាបាន​បញ្ចប់ការសិក្សា​ខ្ពស់ប៉ុណ្ណាពេលខ្លះនៅតែ​រើខ្លួនពីបំណុលអាក្រក់យ៉ាងលំបាក។

បញ្ហាជាមួយប្រព័ន្ធអប់រំបច្ចុប្បន្ន ជាពិសេសនៅសហរដ្ឋអាមេរិកគឺថា អ្នកជំពាក់បំណុលគេ​ដោយ​មិន​បាន​ទទួល​ការអប់រំជាមុន​ពីរបៀបគ្រប់គ្រងបំណុល ហាក់ដូចជាគេក្លាយជាអ្នករងគ្រោះ​ដោយមិនដឹងខ្លួន​។ ការ​ចាប់ផ្តើម​ជីវិតអាជីពដំបូង ជាមួយ​ការ​ជំពាក់បំណុលជិត ១០ឆ្នាំ​ ជាមួយ​ចំណេះដឹងសូន្យ​អំពីវិធីគ្រប់គ្រង​និង​យុទ្ធសាស្ត្រ​សងប្រាក់វិញ​គឺបាន​បង្កើនឱ្យយុវជនវ័យក្មេង​នូវ​គំនាប បរាជ័យនិង​ពិបាក​រើទៅមុខ។ ភាគច្រើន​អ្នកជំនាញ​ហៅ​ការខ្វះចំណេះ​ផ្នែក​នេះ​ថាជា​​ពិការភាពហិរញ្ញវត្ថុ។ ពួកគេ​អាចនឹង​ក្រជារៀងរហូត​ហើយ​បាក់ទឹកចិត្ត។

ចំណេះ​ទី៨ សុខភាព​ផ្លូវភេទនិងជីវិត​គ្រួសារ​

Young Asian family using a tablet in the living room.

ដោយសារគ្រូមិនចង់មានការសន្ទនាគួរអោយខ្មាស់អៀនជាមួយសិស្ស បានធ្វើឱ្យរឿងភេទក្លាយជា​អ្វី​ដែលមនុស្ស​មិនយល់ ។​ នៅប្រទេសខ្លះ​រហូតដល់ក្រោយរៀបការ។ ធម្មតា​ មនុស្សយើង​តែងតែ​ខ្លាចនូវ​អ្វីដែលពួកគេ​មិនយល់​ហើយ​ពួកគេ​គិតថា​នោះជារឿងមិនល្អ។

ដោយសារតែកង្វះការអប់រំខាងផ្លូវភេទក្នុងវិធី​ត្រឹមត្រូវ ​បានជាយើង​នៅឃើញ​មានករណីរំលូតកូន​និង​ករណី​មានកូនច្រើន​ហួសលទ្ធភាព​ដែល​គ្រួសារ​និមួយៗអាចគាំពារ​អនាគត​របស់ពួកគេ៕

ប្រែសម្រួល៖ តុងឡុង

ចុចអាន៖ ៥ យ៉ាងគួរដឹង បើ​ចង់​រៀបការ​ជា​មួយ​ជនជាតិ​កូរ៉េ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ8 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ8 hours ago

ក្មេងទំនើងមួយក្រុម​ ខឹង​ស៊ីផ្លេ​សុំផ្លូវ យក​ដុំថ្មគប់បែក​កញ្ចក់​ឡាន​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

ព័ត៌មានជាតិ9 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ9 hours ago

ព្រឹកស្អែក​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន

ព័ត៌មានជាតិ10 hours ago

ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ ៖ ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​តែង​គិតគូរ​ផ្តល់​ការ​ បណ្តុះបណ្តាល​ចំណេះដឹង​ និង​ជំនាញ​ដល់​នគរបាល​នារី

ព័ត៌មានពេញនិយម