KPT+
ទាំងវ័យក្មេងនិងស្រស់ស្អាតផង MICA TAN ទទួលពានជាឥស្សរជនគំរូដ៏មានឥទ្ធិពលនៅហ្វីលីពីន
នៅត្រឹមវ័យ២៧ឆ្នាំ ស្ត្រីជនជាតិហ្វីលីពីនឈ្មោះ Mica Tan អាយុ ២៧ ឆ្នាំ បានក្លាយជាឥស្សរជនគំរូដ៏មានឥទ្ធិពល និងអស្ចារ្យម្នាក់ដល់ស្ត្រីហ្វីលីពីនទូទៅ បន្ថែមពីលើតួនាទីជានាយកប្រតិបត្តិនៃក្រុមហ៊ុន MFT គ្រុប។
ដោយជាអ្នកដឹកនាំ នៃក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំហើយមានឥទ្ធិពលនៅលើពិភពលោក អ្នកស្រី Tan បានត្រូវគេចាត់ចូលក្នុងបញ្ជីឈ្មោះអ្នកដឹកនាំស្ត្រីដែលបានទទួលពានរង្វាន់ក្នុងកម្មវិធី WNSummit 2019 នៅទីក្រុងប៉ារីស ប្រទេសបារាំង។
Tan ត្រូវបានទទួលស្គាល់ដោយ FWN ថាជាមេដឹកនាំលេចធ្លោនៃយុវជនជំនាន់ក្រោយ ដោយការធ្វើជំនួញពិសេស តស៊ូមតិផ្ទាល់ខ្លួនដើម្បីលើកកម្ពស់ការអប់រំសុខភាព និងភាពជាសហគ្រិនរបស់នាង ។

Tan បាននិយាយថា “ វាតែងតែជាសុបិនរបស់ខ្ញុំ ដើម្បីដឹកនាំពូជថ្មីដែលមានលក្ខណៈជាសហគ្រាស។ អ្នកដែលអាចមើលឃើញឱកាសវិនិយោគឆ្លាតវៃ អាចនាំយីហោទៅកាន់វេទិកាពិភពលោក។ ខ្ញុំមានអារម្មណ៍ថាមានកិត្តិយសណាស់ ដែលត្រូវបាន FWN ទទួលស្គាល់ថាជាមេដឹកនាំឈានមុខគេនៅក្នុងវិស័យនេះ ” ។
លោកស្រី Tan បាននិយាយបន្ថែមថា ពានរង្វាន់នេះលើកទឹកចិត្តឲ្យលោកស្រីបង្កើនមុខជំនួញបន្ថែមទៀតរបស់ MFT គ្រុប ដោយក្លាយជាដៃគូអាជីវកម្ម ដែលទទួលបានការទទួលស្គាល់ពីអាជីវកម្មក្នុងស្រុកនិងពិភពលោក ។
MFT គ្រុបបានរីកចម្រើននិងពង្រីកការវិនិយោគជាមួយក្រុមប្រតិបត្តិការរបស់ខ្លួន ដល់ជាង ៩ ប្រទេស និង ១៨ ទីក្រុងទូទាំងពិភពលោក ចាប់តាំងពីបានបង្កើតឡើងមក។ ក្រុមនេះគឺជាដៃគូយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនសាជីវកម្មកេរ្តិ៍ដំណែល និងផ្ដល់នូវសេវាកម្មរួមនៅក្នុងសេវាកម្មហិរញ្ញវត្ថុនិងការគ្រប់គ្រងទ្រព្យសម្បត្តិ ការថែទាំសុខភាព អាហារ ភេសជ្ជៈ និងអចលនទ្រព្យរួមទាំងផលិតផលពាក់ព័ន្ធ។

Tan ក៏បានតែងតាំងដោយប្រធាន Global FWN គឺលោកស្រី Puyat ដែលជាប្រធានក្រុមហ៊ុន Orchard Corp របស់ហ្វីលីពីន និងជាអតីតអ្នកទទួលពានរង្វាន់ Global FWN100 ប្រចាំឆ្នាំ ២០១៧ ផងដែរ។
លោកស្រី Marily Mondejar នាយកប្រតិបត្តិ នៃបណ្ដាញស្ត្រីហ្វីលីពីនបាននិយាយថា អ្នកទទួលពានរង្វាន់ Global FWN100 រួមមានអ្នកច្នៃប្រឌិត និងអ្នកដឹកនាំគំនិតសហគ្រិនដែលមានថាមពលខ្លាំង មានអាយុក្រោម ៣៥ ឆ្នាំ និងអ្នកតស៊ូមតិផ្នែកសាធារណៈ ដែលបានឈានជើងចូលក្នុងជួរទាំងវិស័យសាធារណៈនិងឯកជន។
លោកស្រី Mondejar បានថ្លែងថា ” ពួកគេជាស្ត្រីអស្ចារ្យ ដែលធ្វើការងារអស្ចារ្យ និងជំរុញទឹកចិត្តមេដឹកនាំជាស្ត្រីជំនាន់ក្រោយឲ្យដើរទៅមុខបន្តទៀត ” ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖mftgroup
ចុចអាន៖THE NEW YORKER ទើបនឹងទម្លាយរឿងសម្ងាត់ថ្មីនៃជីវិតឯកជនស្ថាបនិកហ្វេសប៊ុក
ចុចអាន៖នរណាជាភរិយាលោកប្រធានាធិបតី Joe Biden? តើពួកគេមានកូនឬអត់?

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ១៨ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន