KPT+
ជីវិតប្រចាំថ្ងៃរបស់មហាសេដ្ឋី TESLA និង SPACEX ព្រមទាំងទម្លាប់ពេលទំនេរ
ក្នុងនាមជាមហាសេដ្ឋីលំដាប់ទី ៥ នៅលើពិភពលោក Elon Musk បានលះបង់ពេលវេលាភាគច្រើនរបស់លោកធ្វើជានាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX តែទស្សនាវដ្តី Forbes បានលាតត្រដាងអំពីទម្លាប់ខ្លះៗដែលមហាសេដ្ឋីបច្ចេកវិទ្យារូបនេះ ចូលចិត្តធ្វើបំផុតក្រៅពីការងារ ៖
១. ងប់ងុលជាមួយសៀវភៅ

មិនមែនជារឿងអាថ៌កំបាំងទេដែលថាបុរសបច្ចេកវិទ្យារូបនេះ ជាមនុស្សដែលស្រលាញ់សៀវភៅខ្លាំង។ លោក Elon Musk បានលាតត្រដាងថា លោកចេះអានសៀវភៅតាំងពីនៅវ័យក្មេង ខណៈពេលធំលោកឡើងនៅអាហ្វ្រិកខាងត្បូង។
ការអានរបស់លោកមានតាំងពីប្រលោមលោកបែបស្នេហា រឿងប្រលោមលោកបែបវិទ្យាសាស្ត្រ រហូតដល់ជីវប្រវត្តិនិងវិស្វកម្មរចនាសម្ព័ន្ធ ដែលបានផ្ដល់ឲ្យលោកមើលឃើញនិងជំរុញឲ្យបង្កើតរ៉ុកកែតឡើងមក។
២. ចូលចិត្តដុតនំ
នៅក្នុង tweet កាលពីឆ្នាំ ២០១៦ Elon Musk បានចែករំលែកពីរបៀបដុតនំឃុកឃី នៅពេលព្រឹកថ្ងៃអាទិត្យ។ រឿងនេះក៏បានប្រែក្លាយលោក Elon Musk និងប្អូនប្រុសក្លាយជាមនុស្សដែលមានជំនាញខាងផ្ទះបាយដែរ។
៣.លេងហ្គេមខ្លាំង

មហាសេដ្ឋីរូបនេះក៏ជាអ្នកចូលចិត្តលេងហ្គេម ជាវីដេអូផងដែរ។ រឿងនេះមិនគួរឲ្យភ្ញាក់ផ្អើលទេ ព្រោះ Elon Musk ថែមទាំងបានលក់វីដេអូហ្គេមមួយដែលមានឈ្មោះថា Blastar ក្នុងតម្លៃ ៥០០ ដុល្លារ នៅពេលលោកមានអាយុ ១២ ឆ្នាំនិងធ្លាប់ធ្វើការនៅ Rocket Science ។
៤ ទស្សនាកម្មវិធី Netflix និង HBO
ទោះបីជាកាលវិភាគប្រចាំថ្ងៃមានការកកស្ទះយ៉ាងណាក៏ដោយ Elon Musk នៅតែរកពេលវេលាដើម្បីមើលខ្សែភាពយន្តតាមទូរទស្សន៍ Netflix និង HBO ។
លោកបានប្រាប់ថា នៅលើ Silicon Valley គឺផ្ដោតលើក្រុមហ៊ុនបច្ចេកវិទ្យាប្រឌិតនិង Black Mirror ដែលស្វែងយល់ពីទំនាក់ទំនងរបស់មនុស្សជាតិទៅនឹងបច្ចេកវិទ្យា។
បុរសអ្នកជំនួញរូបនេះថែមទាំងមានវត្តមានជាភ្ញៀវកិត្តិយស នៅក្នុងកម្មវិធីមួយចំនួនដូចជា The Big Bang Theory និង The Simpsons ក៏ដូចជានៅក្នុងរឿង Iron Man 2 ផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖scmp
ចុចអាន៖ទាំងវ័យក្មេងនិងស្រស់ស្អាតផង MICA TAN ទទួលពានជាឥស្សរជនគំរូដ៏មានឥទ្ធិពលនៅហ្វីលីពីន

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស