KPT+
ប្រធានក្រុម Sam Media ” ទោះមានផលលំបាក ក្រុមរបស់យើងមិនដែលមានគំនិតបោះបង់ចោលឡើយ “
ថ្លែងក្នុងបទសម្ភាសន៍ជាមួយគេហទំព័រកម្ពុជាថ្មី លោក Zero បាននិយាយថា លោកបានបង្កើតក្រុមនេះ ដំបូងនៅថ្ងៃទី ១៥ ខែ វិច្ឆិកាឆ្នាំ ២០១៩ ដោយមានសមាជិកសុទ្ធតែស្ម័គ្រចិត្តទាំងអស់។
ចំណែកកត្តាដែលនាំឲ្យលោកបង្កើតក្រុមនេះឡើងមក ក៏ដោយសារតែបច្ចុប្បន្ននេះជាសម័យទំនើបអាចរកលុយបានតាមប្រព័ន្ធអ៊ីនធឺណិត។ ដូច្នេះទើបលោកចាប់ផ្ដើមមានគំនិតបង្កើតវីដេអូនេះ ណាមួយក៏ពាក់ព័ន្ធជាមួយនឹងសង្គមសព្វថ្ងៃនេះច្រើនដែរ។

មកទល់បច្ចុប្បន្ននេះ ក្រុមរបស់លោកបានផលិតវីដេអូចំនួន ៩២ ទាំងលើផេកនិងយូធូបឆានេល។ ចំណែកវីដេអូដែលទទួលបានការចាប់អារម្មណ៍ជាងគេ គឺរឿង ” សុភមង្គលនៅឯណា? “ វីដេអូមួយនោះបានលើកឡើងពីជីវិតគ្រួសារ ដែលមានប្រពន្ធតែងគិតថាប្ដីចេញទៅមានស្រីនៅខាងក្រៅ ឬការមិនទុកចិត្តគ្នាជាដើម។
ក្នុងពេលដែលវីដេអូទទួលបានការគាំទ្រច្រើន ទន្ទឹមនឹងនោះក៏មានការរិះគន់ច្រើនដូចគ្នាដែរ ។ លោកបន្ថែមថា ដោយសារក្នុងវីដេអូយើងភាគច្រើនគឺសំដែងលើស ដោយមិនមានក្នុងជីវភាពសព្វថ្ងៃនេះ។ ប៉ុន្តែការពិតទៅអ្វីដែលយើងកត់សំគាល់ សង្គមយើងគឺពិតជាមានរឿងបែបនេះពិតមែន ទើបមានវីដេអូបែបនេះកើតឡើងដែរ។
ដូចគ្នានេះដែរ មនុស្សគឺមានទស្សនៈផ្សេងគ្នា ហើយការយល់ឃើញនៅពេលទស្សនាក៏ខុសគ្នាៗដែរ ហើយក្រុមរបស់យើងក៏ចង់បង្ហាញពីអ្វីដែលមនុស្សគ្រប់គ្នាតែងមើលរំលងជានិច្ច។ យើងក៏បានយកមតិរិះគន់នោះមកពិភាក្សាគ្នាថា តើការរិះគន់នោះពិតជាត្រឹមត្រូវដូចមហាជនថាពិតមែនទេ ឬមានវិធីកែលំអរបៀបម៉េច។
រឿងដែលពិបាកជាងគេសម្រាប់ក្រុមទាំងមូលគឺ ទីតាំងនិងការរំខានពីមជ្ឈដ្ឋានជុំវិញខ្លួន ដែលជាបញ្ហាធំចម្បងក្នុងការផលិតវីដេអូ។ ចំណែកឃ្លិបវីដេអូមួយគឺត្រូវចំណាយពេល ២ ថ្ងៃ រហូតដល់ ១ អាទិត្យ ទើបអាចបង្ហោះផេកនិងឆានេលយូធូបបាន។
លោក zero បាននិយាយទាំងទឹកមុខសប្បាយចិត្តថា មកដល់សព្វថ្ងៃនេះ ឆានេលយូធូបទទួលបានអ្នកចូលចិត្តចំនួន ៨០Kហ្វេសបុក ៥០០K ចំណែកថ្ងៃអនាគតក្រុមរបស់លោក Zero មានបំណងយកប៉ូតុងពីយូធូបដែរ ប៉ុន្តែឥលូវនេះសំខាន់ក្រុមទាំងមូលកំពុងតែផ្ដោតលើហ្វេសបុកជាមុនសិន។ ប៉ុបើក្រុមរបស់លោកមានការរៀបចំក្រុមច្បាស់លាស់ នឹងផ្ដោតសំខាន់លើយូធូបវិញ។
ជាចុងក្រោយលោក zero តំណាងឲ្យក្រុម Sam Mediaទាំងមូល សូមថ្លែងអំណរអរគុណដល់អ្នកគាំទ្រទាំងអស់គ្នា ដែលតែងតែលើកទឹកចិត្តកន្លងមក។
ជាពិសេសតាំងពីក្រុមលោកទើបបង្កើតក្រុមដំបូងគេ លោកពិតជាអរគុណដល់ការបញ្ចេញជាយោបល់និងមតិល្អៗ ដើម្បីកែតម្រូវនៅវីដេអូលើកក្រោយទៀត៕
សូមស្ដាប់បទសម្ភាសន៍របស់លោកជាមួយគេហទំព័រកម្ពុជាថ្មីខាងក្រោមនេះ៖
អត្ថបទ៖ មេឃខៀវ
ចុចអាន៖កំហុស៦នេះ ដែលមនុស្សភាគច្រើនបានចំណាយក្នុងជីវិតយុវវ័យរបស់គេ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៣ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន