KPT+
ពីដៃគូពាណិជ្ជកម្មមកជាសត្រូវធំ រឿងពិតនៃបងប្អូនបង្កើតពីរនាក់ដែលសាង Adidas និង Puma
ADIDAS និង PUMA គឺជាប្រេនធំរបស់ពិភពលោក ប៉ុន្តែអ្នកអាន ប្រហែលជាមិនដឹងរឿងរ៉ាវពិតនៅពីក្រោយជោគជ័យរបស់ពួកគេទេ។
បងប្អូនប្រុសបង្កើត ទំាងពីរគឺ លោក Adolf និង លោក Rudolph ដែលប្រើត្រកូលគ្រួសារខ្លួន Dassler បបានចាប់ផ្តើមធ្វើជាដៃគូអាជីវកម្ម ហើយបញ្ចប់ក្នុងភាពជាគូប្រជែងដ៏ធំសម្បើម។
ពិតជាមានអ្វីដែលត្រូវរៀន ពីភាពជោគជ័យរបស់ពួកគេ ដូច្នេះសូមចាប់ផ្តើមពីដំបូង៖
១ កិច្ចសហការ
ដោយមានកំណើតកើតជា នៅទីប្រជុំជនតូចមួយក្នុងប្រទេសអាឡឺម៉ង់ ក្រុមគ្រួសារពួកគេមានរបរជាអ្នកត្បាញ ប៉ុន្តែនៅពេលដែលឧស្សាហកម្មវាយនភ័ណ្ឌត្រូវបានចូលដល់ទំនើបកម្ម ឪពុករបស់ពួកគេបានបែកគំនិតទៅរៀនសិល្បៈកាត់ដេរច្នៃម៉ូដ។
![](https://kampucheathmey.com/wp-content/uploads/2020/11/dassler-bros.jpg)
ក្នុងឆ្នាំ ១៩១៣ គាត់បានហ្វឹកហ្វឺនកូនៗបន្ត ជាពេលដែលពួកគេបែកគំនិតចាប់ផ្តើមរៀនធ្វើស្បែកជើង។ ស្បែកជើងអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់របៀបដែលអត្តពលិកម្នាក់ៗជោគជ័យឬមិនជោគជ័យ នៅក្នុងការប្រកួតកីឡាឬការហ្វឹកហាត់គ្រប់ប្រភេទ។ ប្រទេសអាល្លឺម៉ង់ចូលចិត្តកីឡាខ្លាំង ដូច្នេះនេះជាគំនិតជំនួញដ៏អាស្ចារ្យ។ បន្ទាប់ពីបានចូលបម្រើការក្នុងជួរកងទ័ពអស់រយៈពេលជាងមួយឆ្នាំ នៅពេលសង្គ្រាមលោកលើកទី ១ ចប់ គ្រួសារនេះបានវិលមកចាប់ផ្តើមអាជីវកម្មស្បែកជើងផ្ទាល់ខ្លួនផ្តោតលើស្បែកជើងកីឡាដែលប្រើសិល្បៈច្នៃប្រឌិត។
២ ការចាប់ផ្តើម
ក្មេងទំាងទ្វេបានចាប់ផ្តើមការផលិតនៅក្នុងបន្ទប់បោកគក់របស់ម្តាយគាត់ជាមួយបញ្ហាប្រឈមជាច្រើនតាំងពីប្រទេសអាល្លឺម៉ង់ត្រូវបានបំផ្លាញពីសង្គ្រាម ហើយមានប្រភពវត្ថុធាតុដើមឬម៉ាស៊ីនតិចតួចបំផុតជាជំនួយ។ ប៉ុន្តែពួកគេមានភាពច្នៃប្រឌិតនិងមានធនធានអត់ធន់។ ការច្នៃ បានប្រើវត្ថុធាតុដើមជាមួកការពាររបស់អតីតកងទ័ព បាតជើងនិងឆ័ត្រយោងរហែក ដែលអាចផ្តល់នូវសូត្រសម្រាប់ចាក់ដេរស្បែកជើងបានជាប់ម៉ឺង។ ក្រោយមកពួកគេបានច្នៃ បង្កើតម៉ាស៊ីនកិនស្បែកជើងមួយដែលបំពាក់ដោយកង់បង្វិលជំនួសឱ្យអគ្គិសនី។ ពួកគេមានចក្ខុវិស័យរឹងមាំគឺបង្កើតនូវក្រុមហ៊ុនស្បែកជើងនាំមុខគេ ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់កីឡាផ្សេងៗគ្នា។ នៅឆ្នាំ ១៩២៦ ពួកគេមានលទ្ធភាព រើក្រុមហ៊ុនចេញពីផ្ទះ ព្រោះបានផលិតស្បែកជើង ១០០ គូ ក្នុងមួយថ្ងៃ ដោយមានបុគ្គលិក ២៥ នាក់។ បងប្អូនទាំងពីរបានគេអញ្ចើញឱ្យចូលរួមពិធីជប់លៀងណាស៊ី នៅខែឧសភាឆ្នាំ ១៩៣៣ ហើយបងប្រុសបានឃើញឱកាសពង្រីកផលិតកម្មខ្លួនដោយការទាក់ទងអ្នកនយោបាយ សុំសិទ្ធិផ្គត់ផ្គង់ស្បែកជើងដល់កីឡាករ។
នៅឆ្នាំ ១៩៣៤ អាឌីជាបង មានអាយុ ៣៤ ឆ្នាំបានរៀបការជាមួយភរិយាអាយុ ១៦ ឆ្នាំ ។
![](https://kampucheathmey.com/wp-content/uploads/2020/11/Untitled-16-1024x597.jpg)
៣ ជោគជ័យនៅអូឡាំពិកឆ្នាំ ១៩៣៦
យ៉ូសែបវីលហ្សេ ដែលជាគ្រូបង្វឹកនៃក្រុមកីឡាអូឡាំពិកអាល្លឺម៉ង់បានក្លាយជាអ្នកគាំទ្រដំបូង នៃស្បែកជើងជំនាញរបស់ពួកគេនេះ ហើយគាត់បានក្លាយជាអ្នកពិគ្រោះយោបល់ដ៏សំខាន់សម្រាប់បងប្អូនទំាងទ្វេ។
ទំនាក់ទំនងនេះបានផ្តល់ឱ្យពួកគេនូវសិទ្ធិពិសេសសម្រាប់ផ្គត់ផ្គង់ស្បែកជើងដល់អត្តពលិកនៅក្នុងព្រឹត្តិការណ៍អូឡាំពិកប៊ែកឡាំង ១៩៣៦ ។
៤ ពីដៃគូក្លាយជាសត្រូវ
សង្គ្រាមលោកលើកទីពីរ បានកើតមាន។ ខណៈពេលដែលប្អូន ត្រូវបានកេណ្ឌចូលក្នុងជួរកងទ័ព បងប្រុសត្រូវបានអនុញ្ញាតិឱ្យនៅបន្តធ្វើជាប្រធានរោងចក្រ។ ប្អូនប្រុសបានអាក់អន់ចិត្តចំពោះរឿងនេះ ហើយគិតថាប្អូនប្រុសរបស់គាត់កំពុងតែព្យាយាមដណ្តើមកាន់កាប់ក្រុមហ៊ុនម្នាក់ឯង។ នៅជិតចុងបញ្ចប់នៃសង្គ្រាមគេបានរត់ចេញពីជួរកងទ័ពប៉ុន្តែត្រូវបានចាប់ខ្លួននិងនៅក្នុងគុកប្រហែលមួយខែមុន ការរំដោះដោយសម្ព័ន្ធមិត្តនៅខែឧសភាឆ្នាំ ១៩៤៥ ។
បន្ទាប់ពីសង្គ្រាម រ៉ាឌីនៅតែខឹងនឹងបង ព្រោះគាត់បានកាន់កាប់ក្រុមហ៊ុនក្នុងអំឡុងពេលសង្គ្រាម ហើយបងប្អូនទំាងពីរក៏លែងត្រូវរ៉ូវគ្នាផ្តោតអារម្មណ៍និងអាជីវកម្មនេះទៀតបានដែរ ។ ខណៈពេលដែលបងកាន់តែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍស្បែកជើងល្អបំផុតប្អូនប្រុសបានឈ្លោះជានិច្ចដោយលើកឡើងថា ភរិយារបស់បងខ្លួនកំពុងតែជ្រៀតជ្រែកក្នុងអាជីវកម្មច្រើនពេក។
ចំណុចបែកចុងក្រោយ គឺនៅពេលបងប្អូនទំាងទ្វេ ត្រូវបានស៊ើបអង្កេតអំពីទំនាក់ទំនងជាមួយគណបក្សណាស៊ី ហើយពួកគេម្នាក់ៗបានព្យាយាម ជួយសង្គ្រោះខ្លួនឯងដោយបោះបង់ចោលគ្នា។
នៅឆ្នាំ ១៩៤៨ ប្អូនប្រុសបានចាកចេញជាមួយបុគ្គលិកមួយភាគបី រើទៅនៅត្រើយម្ខាងទៀតនៃដងទន្លេក្នុងទីប្រជុំជនតូចរបស់ខ្លួន ដែលចាប់ផ្តើមក្រុមហ៊ុនស្បែកជើងផ្ទាល់ដែលដំបូងគេហៅថា រ៉ូដា និងបន្ទាប់មក PUMA ។ បន្ទាប់ពីបងប្អូនបានចែកទ្រព្យសម្បត្តិរួចរាល់ ពួកគេមិនដែលនិយាយអ្វីទៀតអំពីរឿងញាតិសន្តានមនោសញ្ចេតនានោះឡើយ។
៥ បន្ទាប់ពីពុះច្រៀក
![](https://kampucheathmey.com/wp-content/uploads/2020/11/Adolf-Dassler-Adidas-Getty-1024x576.png)
Adi Dassler បានដាក់ឈ្មោះក្រុមហ៊ុនថ្មីរបស់គាត់ឈ្មោះ ADIDAS ។ នៅខែមីនាឆ្នាំ ១៩៤៩ លោក Dassler បានបង្កើតគំនិតយីហោ “ឆ្នូតបី” ដើម្បីដាក់ស្បែកជើងរបស់ខ្លួនឱ្យខុសពីក្រុមហ៊ុនដទៃទៀត។ អត្តពលិកនិងគ្រូបង្វឹកនៅជុំវិញពិភពលោក បានស្ងើចនិងយកចិត្តទុកដាក់ចំពោះការច្នៃប្រឌិតថ្មីរបស់ប្រេននេះ ហើយសម្រុកទិញស្បែកជើងរបស់គាត់។
ស្បែកជើងរបស់បងប្រុសត្រូវបានពាក់ដោយក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ និងអត្តពលិកអាល្លឺម៉ង់ជាច្រើននាក់ទៀត ធ្វើឱ្យស្លាកសញ្ញានេះនាំមុខគេរហូតមក។
នៅឆ្នាំ ១៩៥២ គេបានបានពង្រីកខ្លួនលើសពីស្បែកជើងមកថែមជាមួយកាបូបកីឡា អមដោយសម្លៀកបំពាក់ហាត់ បាល់ និងផលិតផលមួយចំនួនទៀត។
នៅទសវត្សឆ្នាំ ១៩៦០ ADIDAS គឺជាប្រេនស្បែកជើងកីឡាធំជាងគេបំផុតនៅលើពិភពលោកដោយមានស្បែកជើងចំនួន ២២,០០០ គូក្នុងត្រូវបានកុម្ម៉ង់ទិញមួយថ្ងៃ។ រោងចក្រសរុបមានចំនួន ១៦ ។
នៅក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ១៩៧២ ៨០% នៃអត្តពលិកដែលបានឈ្នះមេដាយមាសគឺពាក់ស្បែកជើង ADIDAS ។
៦ ការចាប់ផ្តើមរបស់ PUMA
![](https://kampucheathmey.com/wp-content/uploads/2020/11/Open-Graph-Image_History_Rudolf-Dassler-1024x512.jpg)
ប្អូន Rudolf បានមកបង្កើតក្រុមហ៊ុន PUMA ហើយផ្តោតលើការអភិវឌ្ឍស្បែកជើងបាល់ទាត់ ដោយប្រើវីសស្ពឺដែលគាត់ហៅថា Super Atom ។ ទោះបីជាស្បែកជើងរបស់គាត់ត្រូវបានពាក់ដោយមនុស្សជាច្រើននៅទូទាំងប្រទេសអាល្លឺម៉ង់ និងអត្តពលិកអូឡាំពិកមួយចំនួនក៏ដោយ គាត់នៅតែខំតស៊ូដើម្បីទទួលបានការចាប់អារម្មណ៍ពីអន្តរជាតិ។
ហេតុនេះហើយ គេបានបង្កើតភាពជាដៃគូល្អប្រសើរជាមួយវីរបុរសបាល់ទាត់ប្រេស៊ីល Pele ដែលព្រមពាក់ PUMA នៅពេលដែលគាត់បានជួយក្រុមរបស់គាត់ឈ្នះការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំ ១៩៦២ និង ១៩៧០ ។
នៅឆ្នាំ ១៩៦៧ ស្លាកសញ្ញា PUMA ត្រូវបានបង្កើតឡើងជាផ្លូវការ ។ គួរឱ្យស្តាយ ដែល ៧ ឆ្នាំក្រោយមក Rudolf បានទទួលមរណភាពដោយបន្សល់ទុក PUMA នៅក្នុងដៃកូនប្រុសរបស់គាត់ឈ្មោះ អាមីន ដែលអាចបង្កើនប្រជាប្រិយភាពរបស់ម៉ាកនេះនៅទូទាំងពិភពលោកមកទល់សព្វថ្ងៃ។
៧ ADIDAS និង PUMA បច្ចុប្បន្ន
![](https://kampucheathmey.com/wp-content/uploads/2020/11/blackpink-adidas.jpg)
ក្នុងឆ្នាំ ១៩៨៩ កូនស្រីរបស់បងប្រុស បានធ្វើការសម្រេចចិត្តដ៏ពិបាកមួយក្នុងការលក់ ADIDAS ចោល ដោយសារតែទីផ្សារស្បែកជើងកីឡាត្រូវបានត្រួតត្រា ហើយ ADIDAS បានខាតបង់ប្រាក់រាប់លានដុល្លារក្នុងមួយឆ្នាំៗ។
PUMA វិញ បន្ទាប់ពីការលក់មិនសូវល្អ កូនប្រុសរបស់ Rudolf បានលក់ក្រុមហ៊ុនឪពុកខ្លួន ក្នុងឆ្នាំ ១៩៨៩ ដែរ ។
![](https://kampucheathmey.com/wp-content/uploads/2020/11/8901904-853x1024.jpg)
៨ មេរៀន
មេរៀនមួយដែលយើងអាចរៀនពីរឿងរ៉ាវរបស់បងប្អូនទំាងទ្វេគឺថា តើចំណង់ចំណូលចិត្តសំខាន់យ៉ាងណានៅពេលធ្វើជំនួញ? រឿងមួយទៀត មិនមែនជាគំនិតល្អ ក្នុងការលាយបញ្ចូលគ្នារវាងអាជីវកម្មនិងទំនាក់ទំនងក្រុមគ្រួសារនោះទេ ប៉ុន្តែប្រសិនបើអ្នកសម្រេចចិត្តទៅរកផ្លូវនោះត្រូវ កំណត់ការរំពឹងទុក ដើម្បីជួយចៀសវាងជម្លោះ៕
ប្រែសម្រួល៖ សាយ ពេជ្រ
ចុចអាន៖ ទាយលេង Nike និង Adidas មួយណាខ្លាំងជាង?
ចុចអាន៖ ហេតុផល១០យ៉ាងធ្វើឲ្យ Lionel Messi ក្លាយជាកីឡាករបាល់ទាត់រកប្រាក់បានច្រើនជាងគេលើលោក
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត