សុខភាព
អ្នកនិយមលេងថ្គាម V ចាក់ Botox ដឹងថាកូនៗកើតមកនឹងរងជំងឺអ្វីខ្លះដែរ?
ថ្នាំ Botox គឺប្រើសម្រាប់ព្យាបាលប្រឆាំងភាពចាស់នៃស្បែកមនុស្ស អស់ជាច្រើនទសវត្សមកហើយ ប៉ុន្តែតើផលប៉ះពាល់រយៈពេលវែងរបស់វាចំពោះសុខភាពមានគេនិយាយរំលឹកដែរទេ?
តាមការពិត ជាតិ Botox ត្រូវបានផលិតចេញពី បាក់តេរី Clostridium botulinum ដែលជាជាតិពុលដ៏គ្រោះថ្នាក់បណ្តាលឱ្យខ្វិនអវៈយវៈ ដោយសារវាចូលទៅរារាំងប្រព័ន្ធសរសៃប្រសាទមនុស្ស។
កន្លែងដែលគេនិយមប្រើ Botox ចាក់កែសម្ផស្សបំផុតគឺនៅជុំវិញភ្នែក ថ្ងាស និងបបូរមាត់។ យោងតាម medicalnewstoday ស្តីពីការប្រើថ្នាំ Botox វះកាត់ចាក់បង្រួមបឿក្រោមកមនុស្សស្រី បង្រួមមុខវី និងទីដែលមានសាច់យារធ្លាក់ មានភាពជ្រីវជ្រួញ គឺជាការចាក់កែសម្រស់ដ៏ពេញនិយមបំផុត ដែលសេវាកម្មនេះ កើតឡើងជាង ៦ លានដង ក្នុងមួយឆ្នាំ ៗជុំវិញពិភពលោក ជាពិសេសនៅអាមរិក ឡុងដ៍ សឹង្ហបុរី កូរ៉េ ថៃ ជប៉ុន ។ល។
តាមទ្រឹស្តី សុខាភិបាល Botox គឺជាសារធាតុ Neurotoxin ដែលបានមកពីបាក់តេរីឈ្មោះ Clostridium Botulinum ត្រូវបានផ្នែកកែសម្រស់និយមយកទៅប្រើកាត់បន្ថយស្នាមជ្រួញនិងធ្វើឲ្យពង្រឹងសាច់ដុំនៅខាងក្រោមសាច់យារធ្លាក់ឱ្យតឹងណែន។
មនុស្សភាគច្រើនស្គាល់ថា Botox មានសមត្ថភាពបំបាត់ភាពជ្រីវជ្រួញ និងធ្វើឱ្យស្បែកមើលទៅក្មេងជាងវ័យ តេតាមពិត វាត្រូវបានវិទ្យាសាស្ត្របង្កើតឡើងមក ដើម្បីព្យាបាលមនុស្សដែលមានបញ្ហាភ្នែកព្រិចញាប់ ភ្នែកពិបាកសម្លឹង និងបញ្ហាដទៃទៀតលើត្របកភ្នែក។
សព្វថ្ងៃនេះ Botox ក៏ត្រូវបានគេប្រើកែជំងឺប្រកាំង ការឈឺសន្លាក់ជើង ជំងឺតម្រងនោម និងប្លោកនោម។
ថ្វីបើ Botox មានលទ្ធផលវិជ្ជមានសម្រាប់ការប្រើប្រាស់ក៏ដោយ វាជាការសំខាន់ដែលត្រូវដឹងថា ការបញ្ចូល Botox គឺកំពុងដាក់ជាតិពុលនៅក្នុងខ្លួន។ ប្រសិនបើគ្មានជំងឺអ្វីដែលចាំបាច់ត្រូវប្រើវាទៅព្យាបាល ហេតុអ្វីអនុញ្ញាត្តិ ឱ្យវាចូលទៅក្នុងរាងកាយយើង?
យោងតាមសម្ព័នគ្រូពេទ្យវះកាត់ប្លាស្ទិចកែសម្ផស្សនៅសហរដ្ឋអាមេរិកបានឲ្យដឹងថា ផលប៉ះពាល់នៃសារជាតិ Botox រួមមាន ស្នាមជាំនិងឈឺចាប់នៅកន្លែងចាក់ថ្នាំនេះចូល។ រោគសញ្ញាដូចជាគ្រុនផ្តាសាយកើតឡើងញឹកញាប់មាន ឈឺក្បាល ចង់ចង្អោរ មានភាពទន់ខ្សោយទំាងចិត្តនិងកម្លាំង ផ្ទៃមុខឬស្បែកស្លក់ខ្វះជាតិទឹក។ ប្រសិនបើជាតិពុលនៃការចាក់ Botox កន្លែងជ្រីវជ្រួញនោះ រាលដាលដល់ផ្នែកផ្សេងទៀតនៃរាងកាយ អាចបណ្តាលឱ្យមានបញ្ហាដកដង្ហើមតឹងៗ សាច់ដុំចុកចាក់ចុះខ្សោយ និយាយមិនត្រូវពាក្យ គិតផ្សេងនិយាយផ្សឹង ពិបាកលេបនិងទំពារ, ខ្សោយបំពង់ក មានបញ្ហាជាមួយការស្រង់ក្លិន នឹងចក្ខុវិស័យព្រិលរកាំ ហើយពិបាកក្នុងការហារមាត់និយាយ។
ជំងឺ Botulism ដែលបង្កឡើងដោយជាតិពុល botulinum ក្នុង Botox បង្ហាញរោគសញ្ញាមុនគេ តាមរយៈបញ្ហាផ្លូវដង្ហើមនិង ប្រព័ន្ធ ដកដង្ហើមទំាងមូល ដែលអាចបណ្តាលឱ្យស្លាប់បាន។
ជាតិពុល botulinum ត្រឹមតែ ១ ខាំ ប៉ុណ្ណោះក៏អាចសម្លាប់មនុស្សជាង ១ លាននាក់បាន បើ ២ គីឡូក្រាមគឺអាចសំលាប់ប្រជាជននៅលើផែនដីទាំងមូលអស់ យោងតាម medicalnewstoday ។
Clostridium botulinum ជាពពួកបាក់តេរីដែលគេប្រើមកបង្កើត Botox ។ បាក់តេរីអស់នេះ ត្រូវបានគេរកឃើញមាននៅក្នុងធម្មជាតិរួមមានក្នុងប្រហោងពោះវៀនរបស់ថនិកសត្វ និងត្រីទឹកប្រៃ ក្នុងសម្បកក្តាមនិងសំបកសត្វសមុទ្ធផ្សេងៗទៀត។
ករណីដែលបាក់តេរី Clostridium botulinum បានមកពីសត្វទំាងនោះ ជាទូទៅវាគ្មានគ្រោះថ្នាក់អ្វីទេ។ បញ្ហាគឺ នៅពេលគេយកវាមកបង្កើតជាថ្នាំចាក់ កើហើយកោសិកាបាក់តេរីនោះលូតលាស់កើនឡើងវាចាប់ផ្តើមផលិតជាតិពុល botulinum ដែលជាសារធាតុបង្កើតជំងឺ botulism (ជំងឺកម្រដែលពិបាកក្នុងការព្យាបាល) វាចូលទៅរារាំងដំណើរការប្រព័ន្ធសរសៃប្រសាទ មិនឱ្យផ្តល់សញ្ញាធម្មតាមកដល់រាងកាយជាហេតុបណ្តាលឱ្យយើងនិយាយខុសពីការគិត ពិបាកហារមាត់ ស្ងួតក និងខូចបំពង់ដង្ហើមនិងស្លាប់។
ទោះបីជាជាតិពុល botulinum មានការគម្រាមកំហែងយ៉ាងណា តែ Botox នៅតែមានតម្រូវការខ្ពស់ក្នុងឧស្សាហកម្មកែសម្រស់។ ម្តាយដែលចាក់ Botox ដោយមិនត្រឹមត្រូវប្រការណាមួយ មានផ្ទុកជាតិពុលនៃបាក់តេរី botulinum ពួកគេនឹងមានវិប្បដិសារីពេលដែលកូនកើតមកជាមួយជំងឺនេះតំាងពីកំណើត។ នេះមិនគិតពីការឆ្លងរោគព្រោះការកែសម្រស់ដេលចេះតគ្នា គ្មានក្បួនខ្នាតនិងប្រើ Botox ខុសបទដ្ឋាន ដែលអាចបណ្តាលឱ្យគ្រោះថ្នាក់ភ្លាមៗតែម្តង នៅហុងកុងនិងអាមេរិក ចក្រភពអង់គ្លេស ។ល។
តើអ្នកចង់ស្អាតហើយក្លាយជាម្តាយម្នាក់ដែលអង្គុយសម្លឹងកូនពិការទំាងគ្នាគ្មានកំហុស?
តើអ្នកចង់បានភរិយាម្នាក់ដែលនឹងនាំមកនូវមេរោគ botulinum មនុស្សជំនាន់ក្រោយដែលប្រើត្រកូលអ្នក?
ប្រែសម្រួល៖ សាយ ពេជ្រ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា