KPT+
សម័យនេះ វ័យក្រោម ២៥ ឆ្នាំងាយក្លាយជាសេដ្ឋី តែក៏ងាយចាញ់បោកគេ
លំហូរចំណូលពីមុខរបរច្បាស់លាស់ ទាមទារឱ្យមានការវិនិយោគឈានមុខ រហ័ស ព្រមទំាងប្រើពេលវេលានិងការខិតខំប្រឹងប្រែកសាងរយៈពេលវែង ដើម្បីទទួលមកវិញនូវប្រាក់ចំណូលទៀងទាត់វែងឆ្ងាយដូចគ្នាដែលគេអាចហៅបានថា សេរីភាពហិរញ្ញុវត្ថុឬសេដ្ឋី។

សម័យកាលនេះជាពេលដែលបច្ចេកវិទ្យាបានបង្កើតទីផ្សារដ៏អស្ចារ្យដែលអាចជួយមនុស្សវ័យក្មេងៗ ចាប់ផ្តើមវិនិយោគពេលវេលានិងទេពកោសល្យ ការព្យាយាមរបស់ពួកគេ លើទីផ្សារដែលមានស្រាប់ដូចជាហ្វេសប៊ុក IG Youtube ។ល។
មុនពេលដែលយើងអាចឈាន ចូលទៅក្នុងគំនិតរកចំណូលបានទាន់នៅក្មេង ជាទូទៅត្រូវមានគំនិតជាមុន ដូចពាក្យចាស់ថា អត់អីអត់ចុះ កុំឱ្យអត់គំនិត។ អ្នកខ្លះមានគំនិតដែរតែយឺតពេល។ ខ្លះមានគំនិត តែជាប្រភេទគំនិតទុច្ចរិត ដូចជាការលួចកម្មសិទ្ធិ ស្នាដៃអ្នកដទៃមកប្រើ ហើយយល់ថា ចោរលួចលើអនឡាញជារឿងធម្មតា តាមពិតជាចោរគឺចោរហើយ បើមានបានក្លាជាសដ្ឋីដោយធ្វើចោរម៉េចនឹងកើត?
យកល្អ យុវវ័យ គួរតែច្បាស់ខ្លួនឯង ក្នុងការលុបចោលគំនិតភាន់ច្រលំដែលយល់ថា ធ្វើអ្វីក៏ដោយដើម្បីរកប្រាក់ចំណូលច្រើននិងក្លាយជាអ្នកមាន នៅអនាគត មិនមែនជាការពិតទេ។ រាល់ប្រាក់ចំណូលដែលមានមូលដ្ឋាន និងសុចរិតទើបជាអនាគត។
ឧទាហរណ៍អ្នកត្រូវបានគេល្បួងឱ្យចូលក្រុមលក់ផលិតផល ដែលគេអាចកុហកថាមានគុណភាព មានការទទួលស្គាល់ ដំបូងៗអ្នកបានលុយពិតណាស់ គេត្រូវបង្កើតធ្នាក់ តែក្រោយមកបរាជ័យនឹងធ្ងន់រហូតដល់អ្នកវណ្ឌករជំពាក់ម្ចាស់លុយឬខាតអសារទ្រព្យអស់ បាត់បង់សុភមង្គល។
ចុះតើគួរធ្វើបែបណា?
១) ការវិនិយោគត្រូវតែស្វែងរកប្រភពច្បាស់់លាស់

មនុស្សជាច្រើនមកហើយដែលស្លុងជឿពាក្យម្ចាស់ក្រុមហ៊ុនខ្យល់ក្នុងការអួតពីផលិតផលរបស់គេហើយឱ្យយើងទិញលក់បន្ត។ ដំបូងទិញតិចតួចក៏លក់ចេញបាន ក្រោយមកក៏ប្រថុយយកដើមធំមកទិញឡើងទុកច្រើនតាមការល្បួងបញ្ឆោត ចុងក្រោយវត្ថុនោះសេសសល់ហួសគុណភាពឬត្រូវបានរឹបអូសដោយសារគ្មានច្បាប់។ អ្នកណាជាអ្នកខាត? យកល្អ ត្រូវធ្វើការស្រាវជ្រាវឱ្យបានច្រើនផ្នែមុននឹងធ្វើការវិនិយោគទឹកប្រាក់កុំស្រើបស្រាលនឹងសន្យាអំពីភាគលាភធំ។
២) ការវិនិយោគត្រូវការពេលវេលា
អ្នកមិនអាចរកប្រាក់ចំណូលក្លាយជាអ្នកមានភ្លាមៗទេ។ នៅពេលដែលផលិតផលត្រូវបានបញ្ជូនត្រឡប់មកវិញមិនថាដោយសារ តែអតិថិជនមិនពេញចិត្តឬផលិតផលខូច អាជីវកម្មនេះទទួលរងការបាត់បង់យ៉ាងធ្ងន់ធ្ងរក្នុងការដឹកជញ្ជូននិងកេរ្តិ៍ឈ្មោះ។ ការបង្កើតមុខរបរមែនទែនមិនអាចឈ្លោះគ្នា ហើយយកឈ្នះចាញ់តាមរយៈពាក្យសម្តីឡើយវាត្រូវការដំណោះស្រាយផ្នែកច្បាប់។ បើចង់បង្កើតសេវាកម្មមួយលើអនឡាញដើម្បីមានបាន អ្នកត្រូវកសាងផលិតផលដែលមានគុណភាព ចុះបញ្ជី មានការអនុញ្ញាត្តិ បង្កើតទីផ្សារត្រឹមត្រូវ មានអតិថិជនដែលយើងឆ្លើយតបដោយការគោរព មានឈ្មោះស្លាកសញ្ញាឲ្យត្រឹមត្រូវ មិនដោះស្រាយបញ្ហាដោយជេរបញ្ចោរ ពោលគឺគ្រប់យ៉ាងមិនមែនជាពាណិជ្ជកម្មមួយគ្រាៗនោះឡើយ។ ទំាងនេះ អ្នកត្រូវការពេលវេលា ការអត់ធ្មត់ ហើយគ្មានទេចំណូលភ្លាមៗ។
ប្រសិនអ្នកសម្រេចចិត្តថារើសយក ការរកចំណូលដែលបានការចំណេញត្រឡប់មកវិញទាន់ហន់ នោះអ្នកកំពុងប្រឈមនឹងហានិភ័យខ្ពស់ ចំណែកពាក្យថាក្លាយជាអ្នកមានរឹតតែគ្មានផ្លូវ។

៣) ការវិនិយោគត្រូវការគុណធម៌
ចូររើសយកការលូតលាស់ កុំយកជោគជ័យខ្លីៗ ។ ជីវិតអ្នកនឹងទទួលបានជោគជ័យប្រសិនអ្នករើសបាននូវរង្វង់សង្គមដែលល្អហើយដាក់ខ្លួនចូលទៅជាមួយពួកគេ អ្នកនឹងចម្រើនលូតលាស់ ពោរពេញដោយក្តីសង្ឃឹម។ ប្រសិនអ្នកដាក់ខ្លួនទៅក្នុងចំណោមមនុស្សសម្ភារៈនិយម យកលុយមកទាក់ទាញ ហើយធ្វើអ្វីៗមិនច្បាស់លាស់ មិនមានការទទួលខុសត្រូវ ក្លែងបន្លំឆាប់មានបានមួយគ្រាៗ អ្នកនឹងទទួលបានលទ្ធផលធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ ដែលអាចនឹងឈានដល់បំផ្លាញជីវិតទំាងស្រុងបាន៕
អត្ថបទ៖ Mr Tomorrow
ចុចអាន៖ ពីដៃគូពាណិជ្ជកម្មមកជាសត្រូវធំ រឿងពិតនៃបងប្អូនបង្កើតពីរនាក់ដែលសាង Adidas និង Puma

-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច