Connect with us

KPT+

ជឿ​ទេ​ថា ​​មនុស្ស​និយម​រិះគន់​អ្នក​ដទៃ ចម្រើន​តែ​សត្រូវ​​ ឲ្យ​ខ្លួន​ឯង​ប៉ុណ្ណោះ!

បានផុស

នៅ

មនុស្ស​និយម​រិះគន់​អ្នកដទៃ ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​អត្តចរិត​របស់​អ្នក​ដែល​ខ្លួន​បាន​រិះគន់​នោះ​ឡើយ តែ​វា​កំពុង​ឆ្លុះ​បញ្ចាំង​ពី​ខ្លួនឯង​ទៅ​វិញ​ទេ។ ដោយសារ​តែ​ការ​រិះគន់​ជា​ការ​និយាយ​អាក្រក់។ រី​ឯ​ការ​និយាយ​អាក្រក់​កើត​មក​ពី​ការ​គិត​អាក្រក់ ហើយ​ការ​គិត​អាក្រក់​កើត​ពី​និស្ស័យ​អាក្រក់។

នៅ​ពេល​មនុស្ស​ណាម្នាក់​ចូលចិត្ត​រិះគន់​អ្នកដទៃ មានន័យថា ពួកគេ​កំពុង​បង្កើត​សត្រូវ​ជាមួយ​អ្នកដទៃ​ស្រេច​ទៅ​ហើយ ព្រោះបាន​ធ្វើឱ្យគេខឹង គុំគួននឹងខ្លួន។​ មនុស្ស​និយាយ​ពី​ចំណុច​អាក្រក់​របស់​អ្នកដទៃ គឺ​បាន​ចាក់ដំបៅ​ដែល​គេ​កំពុងឈឺ។ ពួកគេធ្វើ​ឲ្យ​អ្នកផ្សេងខឹង ហើយ​គេ​ក៏​ស្វែងរក​ចំណុច​មិន​ល្អ​មក​រិះគន់​ម្នាក់​នោះវិ​ញដូចគ្នា។ ត្រូវ​ចាំថា មនុស្ស​ដែល​កំពុង​រិះគន់​អ្នកដទៃ​ក៏​មាន​ចំណុច​អាក្រក់​ដែរ មិនមែន​មាន​តែ​គេ​នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរិះគន់គឺ​ជា​ការ​បង្កើត​ភាពស្មុគស្មាញដល់ខួរក្បាលខ្លួនឯង ដោយ​បាន​យកចំណុច​អាក្រក់​មក​ដាក់​ក្នុង​ខួរក្បាល​ច្រើនពេក ធ្វើ​ឲ្យ​ចិត្ត​សៅហ្មង​តឹងតែង អាប់អួរ​មិន​ស្រស់ថ្លា​ឡើយ។ កាលណា​រិះគន់ នោះ​មានន័យថា ពួកគេ​កំពុង​បង្កើត​សត្រូវ​ឲ្យ​ខ្លួនឯង​គ្រប់​ទីកន្លែង។

ជាទូទៅ​អ្នក​ដែល​បាន​តែ​ខាង​រិះគន់​អ្នកដទៃ គឺជាមនុស្សដែលបានតែខាងនិយាយ មិនពូកែធ្វើ គ្មាន​សមត្ថ​ភាព​ គ្មាន​គំនិត និង​គ្មាន​បញ្ញា។ ដោយសារ​តែ​មនុស្ស​ល្អ និង​មាន​សមត្ថភាព​ពិតប្រាកដ​គេ​មិន​ងាយ​រិះគន់​អ្នកដទៃ​ទេ។ បើ​អ្នកដទៃ​ធ្វើ​ខុស គេ​នឹង​កែលំអ​ដោយ​ប្រើ​ពាក្យ​សម្ដី​លើកទឹកចិត្ត​ជាជាង​ដាក់​បន្ទុក​ស្ដី​បន្ទោស។

មនុស្ស​ពូកែ​រិះគន់​គេ​បាន​ត្រឹមតែ​គេ​ស្អប់ ប៉ុន្តែ​អ្នក​ដែល​និយម​​កែលម្អ​នឹង​ត្រូវ​បាន​គេ​គោរព​ឲ្យ​តម្លៃ។ អ្នក​ពូកែ​រិះគន់​ជា​មនុស្ស​ខ្វះញាតិ ខ្វះ​មិត្តភក្តិ និងខ្សត់អ្នករាប់អាន។ រី​ឯ​មនុស្ស​ដែល​ប្រើ​ពាក្យ​សម្ដី​ពិរោះ​ពិសា​ក្នុង​ន័យ​កែលំអ​តែងតែ​សម្បូរ​ទៅ​ដោយ​ញាតិ មិត្តភ័ក្ដិ ស្រឡាញ់​រាប់អាន។​

មនុស្ស​ចូលចិត្ត​រិះគន់​ចម្រើន​តែ​មនុស្ស​ស្អប់ ចំណែក​មនុស្ស​ចូលចិត្ត​កែលំអ​សម្បូរ​មនុស្ស ស្រឡាញ់៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ HBR

ចុចអាន៖ហេតុផល​ដែល​នាយករដ្ឋមន្ត្រី Koo លេចធ្លោខ្លាំង​ក្នុង​រឿង The King

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម