ហេតុផល​ដែល​នាយករដ្ឋមន្ត្រី Koo លេចធ្លោខ្លាំង​ក្នុង​រឿង The King – Kampuchea Thmey Daily
Connect with us

KPT+

ហេតុផល​ដែល​នាយករដ្ឋមន្ត្រី Koo លេចធ្លោខ្លាំង​ក្នុង​រឿង The King

Published

on

ក្នុងខ្សែភាគយន្ត​កូរ៉េ រឿង The King​ ដោយចូលរួម​សម្ដែង​ដោយ​តារា​​ប្រុស  Lee Min-ho និង​តារា​ស្រី Kim Go-eun ដែលបានបញ្ចប់ទៅហើយនោះ ធ្វើឲ្យទស្សនិកជន​មួយ​ចំនួន​នៅតែចាប់​អារម្មណ៍​តួ​ស្រី Jung Eun Chae ​សម្ដែង​ជា​តួនាយករដ្ឋមន្ត្រី Koo ដែល​លេចធ្លោ​និង​មាន​អំណាច​ជាងគេ។

ចង់​ដឹង​ថា​ភាព​លេចធ្លោ​របស់​នាង​មាន​អ្វី​ខ្លះ ​អាន​ទាំងអស់​គ្នា៖

១.ព្យាយាមជម្នះគ្រប់បញ្ហា

Seo Ryung (ឈ្មោះក្នុងរឿង) កើត​ចេញ​ពី​គ្រួសារ​ក្រីក្រ ម្ដាយ​របស់​នាង​បើក​ហាង​នំ​ត្រី​នៅ​ផ្សារ​ ហើយ​ឪពុក​នាង​ជា​មនុស្ស​ប្រមឹក។ ទោះបី​ជា​​មាន​ការ​ពិបាក​យ៉ាងណា​ ក៏​នាង​បាន​ខិតខំ​រៀន​សូត្រ​រហូត​ចប់​សាកលវិទ្យាល័យ។ ក្រោយមក​នាង​ទទួល​បាន​ជោគជ័យ​ ​ក្លាយ​ជា​អ្នកឃោសនាក្នុងឆាក​នយោបាយ។

នាង​ប្រឡូក​ក្នុង​ឆាក​នយោបាយ​អស់​ពេល​ត្រឹមតែ ៧ ឆ្នាំ ​បន្ទាប់មក​ក៏​ត្រូវ​បាន​តែងតាំង​ជា​នាយករដ្ឋមន្ត្រី​ក្មេង​ជាង​គេ ​និង​ជា​ស្ត្រី​ដំបូង​បង្អស់​នៃ​ព្រះរាជាណាចក្រ Corea ។  សមិទ្ធផល​របស់​នាង​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជាពិសេស​ នោះ​គឺ ​ចាប់​តាំង​ពី​​មិន​មាន​អ្វី​សោះ​ រហូត​មាន​គ្រប់យ៉ាង​ក្នុង​ដៃ។

២. នាង​សម្រេចចិត្ត​ម្ដង​ហើយ​ម្ដង​ទៀត ​និង​ម៉ត់ចត់

ទោះបី​ជា​​ធ្វើការ​នៅ​ក្នុង​បរិយាកាស​ដែល​មាន​បុរស​ភាគច្រើន​ នាង​​មិន​ភ័យខ្លាច​ក្នុង​ការ​សម្រេចចិត្ត​ដែល​មាន​សក្ដានុពល​ចំពោះ​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​ឡើយ។ នៅ​ចំពោះ​មុខ​សាធារណជន​ ទោះបី​ជា​នាង​ដឹង​ថា​សមាជិក​អាច​ខកចិត្ត​ ក៏​នាង​នៅ​តែ​កាន់​ជំហរ​របស់​ខ្លួនឯង​មិន​ផ្លាស់ប្ដូរ។

៣. សម្លៀកបំពាក់​របស់​នាង​តែងតែ​លេចធ្លោ

Seo Ryung គឺ​ជា​​អ្នក​នយោបាយ​ដែល​ស្លៀកពាក់​ស្អាត​ជាងគេ ​នៅ​គ្រប់​កម្មវិធី​ដែល​នាង​ចូលរួម​។ ថ្វីត្បិត​តែ​ស្ថិត​ក្នុង​បរិយាកាស​ដែល​គ្រប់គ្រង​ដោយ​បុរស ​តែ​នាង​តែង​ស្លៀក​សំលៀកបំពាក់​បែប ឡូយ​ឆើតឆាយ សម្រាប់​ការងារ ហើយ​រំលេច​ជាមួយ​គ្រឿង​អលង្ការ​ មើល​ទៅ​ស្រស់​ស្អាត​ក្នុងនាម​ជា​ស្ត្រី​ខ្លាំង​ម្នាក់។

៤. នាង​ជា​មនុស្ស​ដែល​មិន​ចេះ​ខ្លបខ្លាច​អ្នកណា​

Seo Ryung មិនសូវ​មាន​អ្នកណា​ចូលចិត្ត​នោះ​ទេ ​ហើយ​នាង​ត្រូវ​ចេះ​ដោះស្រាយ​នូវ​មតិយោបល់​ការ​តិះដៀល​ និង​សំណួរ​ពី​សមត្ថភាព​របស់​នាង​ជានិច្ច។  ​នាង​មិន​គាំទ្រ​និង​មិន​ខ្លាច​ដែល​មាន​អ្នក​មក​ជេរប្រមាថ​​សូម្បី​តែ​បន្តិច។

ពេល​មាន​បញ្ហា​ Ryung ក្រោកឈរ​ហើយ​ពន្យល់​ពី​ហេតុផល​នៅ​ពី​ក្រោយ​ការ​សម្រេចចិត្ត​របស់​នាង ​ដោយ​ស្ងាត់ស្ងៀម និង​ប្រកាស​នៅ​ក្នុង​បន្ទប់​ប្រជុំ​ដែល​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី មិនមែន​ជា​តំណាង​គណបក្ស​របស់​អ្នក​ណា​ម្នាក់​ឡើយ។

៥. នាង​តែង​គិត​ពី​អ្វី​ដែល​ខ្លួន​ចង់​បាន​ជានិច្ច

គ្រប់គ្នា​ហៅ​នាង​ថា ​ជា​មនុស្ស​ដែល​មាន​ចិត្តត្រជាក់​និង​លោភលន់។ នៅ​ពេល​អតីត​ស្វាមី​សួរ​ថា​ តើ​នាង​ពិត​ជា​ចង់​ធ្វើ​ជា​មហាក្សត្រី ​នាង​បាន​និយាយ​ថា “ហេតុអ្វី​មិន​បាន? ភាព​លោភលន់​គឺ​ជា​អារម្មណ៍​ដ៏​ស្មោះត្រង់​បំផុត។ តើ​វា​អាក្រក់​យ៉ាង​ណា​ទៅ?”

ការ​ក្លាយ​ជា​មហាក្សត្រី​គឺ​ជា​គោលដៅ​បន្ទាប់​របស់​នាង ​ព្រោះ​មហាក្សត្រី​មាន​អំណាច​មិនកំណត់​​រយៈ​ពេល​ មិន​ដូច​នាយករដ្ឋមន្ត្រី​ដែល​ត្រូវ​កំណត់​អាណត្តិ​រយៈពេល ៥ ឆ្នាំ។

នាង​មាន​ទំនុក​ចិត្ត​លើ​ខ្លួនឯង ​ហើយ​តែង​សម្រេច​បាន​នូវ​អ្វី​គ្រប់យ៉ាង​ដែល​ខ្លួនចង់បាន​ និង​ជឿជាក់​យ៉ាង​មុតមាំ​ថា​ ការ​ធ្វើជា​មហាក្សត្រី​នៃ​ព្រះរាជាណាចក្រ Corea គឺ​ជា​អ្វី​ដែល​នាង​តែង​ប៉ង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ ជីវិត​ពិត​មហាសេដ្ឋី​កំពូលៗ​ ដែល​កំពុង​សោយសុខ​លើ​ដែនកោះ​តៃវ៉ាន់

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ12 mins ago

ល្ខោន​ចាប់ផ្តើម​សម្តែង ! លោកស្រី មូរ សុខ​ហួរ និង​ក្រុម​អ្នក​ស្ម័គ្រស្មោះ បានចាប់ផ្តើម​ចេញដំណើ​រ​មក​កម្ពុជា

ព័ត៌មានជាតិ44 mins ago

យានយន្ត​ចំនួន​៩៣៥​គ្រឿង ត្រូវ​បាន​ត្រួតពិនិត្យ និង​ផាកពិន័យ នៅ​ថ្ងៃទី​១៥ ខែមករា​នេះ​

ព័ត៌មានជាតិ58 mins ago

លម្អិត​សមត្ថកិច្ច​ព័ទ្ធ​​ព្រៃ​ជិត​មួយ​អាទិត្យ ទើប​អាច​សម្លាប់​ឃាតកដៃ​ឆៅបាន​សម្រេច​

ព័ត៌មានជាតិ1 hour ago

ក្តៅៗ! សមត្ថកិច្ច​បាន​បាញ់​សម្លាប់ ឃាតក​បាញ់នាយរងការិយាល័យ​​​ព្រហ្មទណ្ឌកម្រិត​ស្រាល ស្លាប់​មុននេះ​​

ព័ត៌មានជាតិ2 hours ago

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ស្នើ​ដំឡើង​ឋានន្តរស័ក្តិ​នាយទាហាន​នៅ​សាកលវិទ្យាល័យ​ការពារជាតិ​ចំនួន​១២​រូប​

ព័ត៌មានពេញនិយម