KPT+
ហេតុផលដែលនាយករដ្ឋមន្ត្រី Koo លេចធ្លោខ្លាំងក្នុងរឿង The King
ក្នុងខ្សែភាគយន្តកូរ៉េ រឿង The King ដោយចូលរួមសម្ដែងដោយតារាប្រុស Lee Min-ho និងតារាស្រី Kim Go-eun ដែលបានបញ្ចប់ទៅហើយនោះ ធ្វើឲ្យទស្សនិកជនមួយចំនួននៅតែចាប់អារម្មណ៍តួស្រី Jung Eun Chae សម្ដែងជាតួនាយករដ្ឋមន្ត្រី Koo ដែលលេចធ្លោនិងមានអំណាចជាងគេ។
ចង់ដឹងថាភាពលេចធ្លោរបស់នាងមានអ្វីខ្លះ អានទាំងអស់គ្នា៖
១.ព្យាយាមជម្នះគ្រប់បញ្ហា

Seo Ryung (ឈ្មោះក្នុងរឿង) កើតចេញពីគ្រួសារក្រីក្រ ម្ដាយរបស់នាងបើកហាងនំត្រីនៅផ្សារ ហើយឪពុកនាងជាមនុស្សប្រមឹក។ ទោះបីជាមានការពិបាកយ៉ាងណា ក៏នាងបានខិតខំរៀនសូត្ររហូតចប់សាកលវិទ្យាល័យ។ ក្រោយមកនាងទទួលបានជោគជ័យ ក្លាយជាអ្នកឃោសនាក្នុងឆាកនយោបាយ។
នាងប្រឡូកក្នុងឆាកនយោបាយអស់ពេលត្រឹមតែ ៧ ឆ្នាំ បន្ទាប់មកក៏ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីក្មេងជាងគេ និងជាស្ត្រីដំបូងបង្អស់នៃព្រះរាជាណាចក្រ Corea ។ សមិទ្ធផលរបស់នាងដែលគួរឱ្យចាប់អារម្មណ៍ជាពិសេស នោះគឺ ចាប់តាំងពីមិនមានអ្វីសោះ រហូតមានគ្រប់យ៉ាងក្នុងដៃ។
២. នាងសម្រេចចិត្តម្ដងហើយម្ដងទៀត និងម៉ត់ចត់

ទោះបីជាធ្វើការនៅក្នុងបរិយាកាសដែលមានបុរសភាគច្រើន នាងមិនភ័យខ្លាចក្នុងការសម្រេចចិត្តដែលមានសក្ដានុពលចំពោះមនុស្សដែលនៅជុំវិញខ្លួនឡើយ។ នៅចំពោះមុខសាធារណជន ទោះបីជានាងដឹងថាសមាជិកអាចខកចិត្ត ក៏នាងនៅតែកាន់ជំហររបស់ខ្លួនឯងមិនផ្លាស់ប្ដូរ។
៣. សម្លៀកបំពាក់របស់នាងតែងតែលេចធ្លោ

Seo Ryung គឺជាអ្នកនយោបាយដែលស្លៀកពាក់ស្អាតជាងគេ នៅគ្រប់កម្មវិធីដែលនាងចូលរួម។ ថ្វីត្បិតតែស្ថិតក្នុងបរិយាកាសដែលគ្រប់គ្រងដោយបុរស តែនាងតែងស្លៀកសំលៀកបំពាក់បែប ឡូយឆើតឆាយ សម្រាប់ការងារ ហើយរំលេចជាមួយគ្រឿងអលង្ការ មើលទៅស្រស់ស្អាតក្នុងនាមជាស្ត្រីខ្លាំងម្នាក់។
៤. នាងជាមនុស្សដែលមិនចេះខ្លបខ្លាចអ្នកណា

Seo Ryung មិនសូវមានអ្នកណាចូលចិត្តនោះទេ ហើយនាងត្រូវចេះដោះស្រាយនូវមតិយោបល់ការតិះដៀល និងសំណួរពីសមត្ថភាពរបស់នាងជានិច្ច។ នាងមិនគាំទ្រនិងមិនខ្លាចដែលមានអ្នកមកជេរប្រមាថសូម្បីតែបន្តិច។
ពេលមានបញ្ហា Ryung ក្រោកឈរហើយពន្យល់ពីហេតុផលនៅពីក្រោយការសម្រេចចិត្តរបស់នាង ដោយស្ងាត់ស្ងៀម និងប្រកាសនៅក្នុងបន្ទប់ប្រជុំដែលក្នុងនាមជានាយករដ្ឋមន្ត្រី មិនមែនជាតំណាងគណបក្សរបស់អ្នកណាម្នាក់ឡើយ។
៥. នាងតែងគិតពីអ្វីដែលខ្លួនចង់បានជានិច្ច

គ្រប់គ្នាហៅនាងថា ជាមនុស្សដែលមានចិត្តត្រជាក់និងលោភលន់។ នៅពេលអតីតស្វាមីសួរថា តើនាងពិតជាចង់ធ្វើជាមហាក្សត្រី នាងបាននិយាយថា “ហេតុអ្វីមិនបាន? ភាពលោភលន់គឺជាអារម្មណ៍ដ៏ស្មោះត្រង់បំផុត។ តើវាអាក្រក់យ៉ាងណាទៅ?”
ការក្លាយជាមហាក្សត្រីគឺជាគោលដៅបន្ទាប់របស់នាង ព្រោះមហាក្សត្រីមានអំណាចមិនកំណត់រយៈពេល មិនដូចនាយករដ្ឋមន្ត្រីដែលត្រូវកំណត់អាណត្តិរយៈពេល ៥ ឆ្នាំ។
នាងមានទំនុកចិត្តលើខ្លួនឯង ហើយតែងសម្រេចបាននូវអ្វីគ្រប់យ៉ាងដែលខ្លួនចង់បាន និងជឿជាក់យ៉ាងមុតមាំថា ការធ្វើជាមហាក្សត្រីនៃព្រះរាជាណាចក្រ Corea គឺជាអ្វីដែលនាងតែងប៉ង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ ជីវិតពិតមហាសេដ្ឋីកំពូលៗ ដែលកំពុងសោយសុខលើដែនកោះតៃវ៉ាន់

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?