KPT+
រឿងពិត! ត្បិតតែជាឪពុកចុង តែជំនួសគ្រប់យ៉ាងដែលពុកបង្កើតខ្ញុំមិនបានផ្តល់
នៅពេលខ្ញុំមានអាយុ ៩ ឆ្នាំ ឪពុកបង្កើតរបស់ខ្ញុំបានចាកចោលខ្ញុំ ដោយលែងលះជាមួយម៉ាក់មិនអាល័យ។
មិនយូរប៉ុន្មានម្ដាយខ្ញុំចាប់ផ្ដើមមានស្នេហាជាមួយបុរសម្នាក់ឈ្មោះ ជាតិ ដែលរស់នៅក្បែរផ្ទះ។ ពូ ជាតិ គ្មានកូនចៅឡើយ ហើយគាត់និងខ្ញុំក៏ចុះសម្រុងគ្នាដែរ ក្រោយម៉ាក់និងគាត់សែនព្រេន។ ពួកយើងជាអ្នកភ្នំពេញ ហើយរាល់ថ្ងៃ ម្ដាយខ្ញុំនៅធ្វើការបាត់ៗ ទើបខ្ញុំមានពេលច្រើនម៉ោងជាមួយពូ ជាតិ ព្រោះគាត់ជាជាងជួសជុលទូរទស្សន៍ និងកុំព្យូទ័រ។

គាត់ជាប៉ាចុង ជាមនុស្សដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍នឹងកុំព្យូទ័រ។ ពេលនោះហើយ ជាពេលចាប់ផ្ដើមនាំចិត្តខ្ញុំនៅលើផ្លូវឆ្ពោះទៅអាជីពបច្ចុប្បន្នរបស់ខ្ញុំ ក្នុងនាមជាអ្នកអភិវឌ្ឍន៍កម្មវិធី ឬភាសាអង់គ្លេសថា Software Developer។
ខ្ញុំជាក្មេងស្រី តែចូលចិត្តសម្ភារលេងរបស់កូនប្រុស។ ពេលមួយនោះ ខ្ញុំចង់បានឡានប្រណាំង តែម្ដាយខ្ញុំប្រកែកមិនទិញឲ្យ ព្រោះខ្ញុំជាស្រី។ យ៉ាងណាឪពុកថ្មីខ្ញុំ គាត់និយាយម៉ាក់ថា “វាជាអ្វីដែលនាងចង់បាន” ហើយគាត់ក៏ទិញឡានប្រណាំងនោះឲ្យខ្ញុំ។
ពេលវេលាកន្លងទៅ មិនយូរប៉ុន្មាន ខ្ញុំក៏បញ្ចប់ការសិក្សានៅមហាវិទ្យាល័យ គាត់ទៅដល់ទីនោះមុនម៉ោង ដើម្បីរកកន្លែងអង្គុយ នឹងអាចមើលឃើញខ្ញុំ ឡើងទទួលសញ្ញាប័ត្រ។ គាត់តែងតែបែបនេះ គឺចាំអបអរខ្ញុំជានិច្ច។
ខ្ញុំនៅតែចាំមិនភ្លេច! ការសម្រេចគោលដៅរបស់ខ្ញុំ គឺគាត់ជាមនុស្សទីមួយនៅក្នុងគ្រួសារដែលផ្ចុងផ្ដើមខ្ញុំមកដល់ថ្ងៃនេះ។ នៅពេលប៉ាបង្កើតឃ្លាតពីខ្ញុំ ច្រើនឆ្នាំដែលប៉ាបង្កើតមិនមកអើតខ្ញុំ ទាំងដែលប៉ាមិនបាននៅឆ្ងាយផង មានតែពូជាតិប៉ុណ្ណោះ ដែលជាមនុស្សប្រុសល្អនឹងខ្ញុំបំផុត។
ស្ដាយណាស់ ពូជាតិ មិនអាចរស់ជាមួយខ្ញុំឲ្យបានយូរ។ ក្រោយពីបញ្ចប់ការសិក្សាបានមួយឆ្នាំ គាត់ទទួលមរណភាពចោលម៉ាក់និងកូនស្រីម្នាក់នេះ ដោយសារជំងឺមហារីកសួត។
ទោះបីគាត់ជាឪពុកចុងក្ដី ក៏គាត់ចាត់ទុកខ្ញុំជាកូនស្រីបង្កើតម្នាក់របស់គាត់។ ទោះបីយើងពីរនាក់មិនមានហ្សែនជាឪពុកកូននឹងគ្នាក៏ដោយ ក៏គាត់ស្រឡាញ់ខ្ញុំលើសប៉ាបង្កើត។ មកទល់ពេលនេះ គាត់បានបាត់មុខពីខ្ញុំអស់ពេល ២០ ឆ្នាំហើយ ប៉ុន្តែខ្ញុំនៅតែនឹកគាត់ជានិច្ច។ លោកបានបំពេញគ្រប់យ៉ាងឲ្យខ្ញុំ នូវអ្វីដែលប៉ាបង្កើតខ្ញុំ មិនបានធ្វើចំពោះស្ត្រីម្នាក់នេះ។
នៅពេលបាត់បង់គាត់ ទើបដឹងថា គាត់ពិតជាលោកប៉ាដ៏អស្ចារ្យសម្រាប់ខ្ញុំ ហើយខ្ញុំនឹងចងចាំគាត់រហូតទៅ!
សម្រួលជាថ្មី៖ សាង ស្រីល័ក្ខ
ចុចអាន៖ ហេតុផលដែលនាយករដ្ឋមន្ត្រី Koo លេចធ្លោខ្លាំងក្នុងរឿង The King

-
ចរាចរណ៍៥ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១០ ម៉ោង ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ហ្សេលេនស្គី៖ មីស៊ីលដែលរុស្ស៊ីប្រើបាញ់ស្រោចលើក្រុងកៀវ គឺជារបស់កូរ៉េខាងជើង
-
សុខភាព៥ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន