KPT+
ពិចារណាសិន មុនពេលសម្រេចចិត្តបើកគណនីរួមជាមួយមិត្តប្រុស
តើយើងកំពុងតែចាប់ផ្ដើមរៀបចំផែនការសម្រាប់អនាគតជាមួយមិត្តប្រុសមែនទេ? ទោះបីជាយើងមានភាពងាយស្រួលក្នុងការចែករំលែកព័ត៌មាន ហិរញ្ញវត្ថុផ្ទាល់ខ្លួនជាមួយគ្នា ប៉ុន្តែជាគំនិតល្អ បើយើងបានគូសព្រំដែនទាក់ទងនឹងប្រាក់។
នេះគឺជាគន្លឹះ ៦ យ៉ាងដែលគួរចងចាំក្នុងចិត្ត នៅពេលយើងមានបំណងបើកគណនីរួមជាមួយមិត្តប្រុស៖
១.ច្បាស់ពីចំណែកលុយដែលម្នាក់ៗត្រូវដាក់ចូល(ស្មើគ្នាកាន់តែល្អ)
លោកស្រី Elsa Lim គ្រូបង្វឹកហិរញ្ញវត្ថុនិងជាស្ថាបនិកគេហទំព័រ www.moneyfitcoach.com បានស្នើឲ្យពិភាក្សា អំពីចំនួនដែលគួរតែចូលរួមវិភាគទានហើយ ប្រាប់ដៃគូនូវអ្វីដែលពួកគេរំពឹង និងការពិត ។ មិនចាំបាច់ខ្លាចចិត្ត នាំតែមានបញ្ហាឈ្លោះប្រកែកនិងមានអារម្មណ៍រអៀសគ្នា សម្ពាធឬភិតបំភ័យនៅពេលក្រោយ។
២. រៀបចំប្រភេទនៃការចំណាយដែលទាំងពីរនាក់អាចមានសិទ្ធិ
ការបង្កើតប្រភេទនៃការចំណាយ លើគណនីរួមនេះតោងច្បាស់ពីទម្លាប់ ប្រភេទ និងទំហំ នៃការចំណាយជៀសវាងឲ្យបានការប្រើប្រាស់ ដោយមិនដឹងខ្លួន។ ប៉ុន្តែសម្រាប់ការចំណាយតាមចំណង់ចំណូលចិត្ត ឬរឿងគ្រួសារសងខាង លោកស្រីផ្ដល់អនុសាសន៍ឲ្យបង្កើតគណនីផ្ទាល់ខ្លួន ដាច់ដោយឡែកប្រសើរជាង។
៣. គ្រប់គ្រងតួនាទីនិងទំនួលខុសត្រូវ

“ យើងអាចពូកែរៀបចំថវិកា ខណៈពេលដែលមិត្តប្រុសពូកែវិនិយោគ។ អ្នកទាំងពីរអាចពិភាក្សាគ្នាថា រឿងវិនិយោគទាំងអស់ស្ថិតនៅក្រោមការយកចិត្តទុកដាក់និងរាយការណ៍ប្រចាំ ចំណែកថវិកាគ្រួសារ គឺស្ថិតនៅក្រោមទំនួលខុសត្រូវយើងវិញ” ។
លោកស្រីបន្ថែមថា ច្បាប់មូលដ្ឋាននិងការចំណាយដែលអាចទទួលយកបាន គួរតែត្រូវបានបង្កើតឡើងជាពិសេស ប្រសិនបើដៃគូម្នាក់ជាអ្នកចំណាយច្រើនជាងដៃគូដទៃទៀត។
៤. តាមដានទំហំប្រាក់និងមានតម្លាភាព
លោកស្រីស្នើឲ្យធ្វើការណាត់ជួបទៀងទាត់ជាមួយដៃគូដើម្បីពិភាក្សាអំពីបញ្ហាហិរញ្ញវត្ថុ។ តាមដានរាល់បញ្ហាទាក់ទងនឹងការគ្រប់គ្រងការចំណាយទូទៅ និងផែនការចំណាយផ្សេងៗទៀត។ ទោះទុកចិត្តគ្នាយ៉ាងណាយើងនៅតែមានការប្រុងប្រយ័ត្នការត្រួតពិនិត្យជាទៀងទាត់ ដើម្បីធ្វើឲ្យប្រាកដថា អ្វីៗមានដំណើរការល្អ៕
៥. ត្រូវប្រាកដថា មានគោលដៅរឿងលុយស្រដៀងគ្នា
តើយើងសន្សំសម្រាប់ពិធីមង្គលការ ផ្ទះថ្មី វិស្សមកាល ក្នុងក្ដីសុបិន ឬគ្រាន់តែចំណាយសម្រាប់គ្រួសារ? ត្រូវប្រាកដថាអ្នកទាំងពីរបានព្រមព្រៀងគ្នានិងមានគោលដៅដូចគ្នា សម្រាប់រៀបចំគណនីរួម។
អ្នកទាំងពីរអាចមានសិទ្ធិទទួលបានប្រាក់ពីគ្នាទៅវិញទៅមក ដូច្នេះចាំបាច់ត្រូវមានគណនេយ្យភាពនិងមានទំនួលខុសត្រូវខ្ពស់ ចំពោះប្រាក់រួម។
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖herworld
ចុចអាន៖មើលចិត្តមនុស្សតាមរយៈពណ៌សំណព្វរបស់គេ
ចុចអាន៖បើធ្វើ៦យ៉ាងនេះរាល់ថ្ងៃ គឺកំពុងបំផ្លាញឱកាសជោគជ័យខ្លួនឯង

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន