KPT+
សេដ្ឋីជេកម៉ាថា ចង់មានបាន ចូរកាត់ចោលចំណុចទំាងនេះបន្ទាន់
ការក្លាយជាអ្នកមាន មិនមែនព្រេងវាសនាទេ តែគឺជាការរួមបញ្ចូលគ្នា IQ កម្រិតវៃឆ្លាត វិន័យ ការច្នៃប្រឌិត ការផ្តោតអារម្មណ៍យកចិត្តទុកដាក់ ការវិភាគសិក្សាជានិច្ច ហើយចុងក្រោយគឺការលះបង់។ នេះបើតាមការលើកឡើងរបស់សេដ្ឋី Jack Ma។

ជម្រើសរបស់សេដ្ឋីអាលីបាបាគឺសាមញ្ញណាស់ លោកថាខំច្រើនយ៉ាងណាក៏ដោយ បើមិនឆ្លាតវៃ មិនច្នៃស្ថានការណ៍ មិនយកចិត្តទុកដាក់ មិនមានវិន័យគឺអសារបង់។
សកម្មភាពខ្លីៗខាងក្រោមនេះ បើនៅបន្តអនុវត្តគ្រប់គ្នានឹងមិនអាចក្លាយជាអ្នកមានបានឡើយ។ មានអ្វីខ្លះ?
ទីមួយ មិនប្រើគណិតវិទ្យាមូលដ្ឋានក្នុងការរស់នៅ
ការរកលុយគឺជាដំណើរការគណិតវិទ្យា។ ចំនួនទឹកប្រាក់ដែលគ្រប់គ្នា រកបានក្នុងមួយម៉ោងៗ នឹងត្រូវចំណាយមួយចំណែកទៅការហូបចុក ជ្រកកោណ បង់ពន្ធ ហើយបន្ទាប់ទុកខ្លះវិនិយោគរកប្រាក់ចំណេញបង្កើតជាចំណូល។ អ្នកដែលមិនធ្វើវិធីនេះ គឺជាអ្នកក្រ។ ពួកគេចាយអស់ៗនូវចំណូល បានន័យថាគ្មានចំណូល។
ទីពីរ សុខចិត្តសន្សំទុកក៏មិនយកទៅបង្កើនប្រាក់ចំណូល

នេះគឺជាភាពខុសគ្នាដ៏សំខាន់មួយរវាងមនុស្សដែលកំពុងធ្វើការសកម្មដើម្បីក្លាយជាអ្នកមាននិងអ្នកដែលព្យាយាមឱ្យខ្លួនឯង «មិនក្រ»។
ការសន្សំលុយជាផ្លូវរបស់វណ្ណៈកណ្តាលដែលអាចនឹងក្រភា្លមៗពេលណាគាត់មានបញ្ហាឧទាហរណ៍គ្រោះថ្នាក់ឬជំងឺ ប៉ុន្តែហទោះគ្មានអ្វីកើតឡើងក៏គ្មានថ្ងៃក្លាយជាមហាសេដ្ឋីបានដែរ។
មធ្យោបាយតែមួយគត់ដើម្បីក្លាយជាអ្នកមានគឺត្រូវរកប្រាក់បាន ហើយវិនិយោគវាបន្ត។ វាជាដំណើរការសាមញ្ញមួយបានន័យថា គ្រប់គ្នាត្រូវធ្វើការដើម្បីរកលុយ បន្ទាប់មកយកលុយនោះខ្លះ ទៅវិនិយោគក្នុងគម្រោងផ្សេងទៀតដែលអាចបង្កើតលុយឡើងមកបន្ថែម។ គេធ្វើបែបនេះម្តងហើយម្តងទៀត ទើបអាចក្លាយជាអ្នកមានទ្រព្យធនធានាសម្រាប់ជីវិតបាន។
ទីបី ការចំណាយដែលច្រើនជាងចំណូល
ប្រសិនបើចំណាយច្រើនជាងលុយដែលរកបានមក នោះមិនត្រឹមតែក្លាយជាអ្នកមានទេ ទំនងជានឹងកាន់តែក្រឡើងៗ។ សម្រាប់ហេតុផលខ្លះ មនុស្សបច្ចុប្បន្ន យកចិត្តទុកដាក់ចំពោះការបង្ហាញសម្ភារៈ សម្រាប់ទទួលបានការសរសើរ។ ពួកគេបានព្យាយាមចាយវាយលើសពីអ្វីដែលខ្លួនរកបានដើម្បីបង្អួតអ្នកដទៃ ឬផ្គាប់ចិត្តរបស់ខ្លួនឯង។ការខ្ចីប្រាក់ដើម្បីទិញរបស់របរដែលតាមពិតមិនចាំបាច់ គឺជាសកម្មភាពអ្នកក្រ។
ទីបួន ការខ្វះវិន័យ

ការកសាងអ្វីៗគ្រប់យ៉ាងត្រូវការពេលវេលា ការតាំងចិត្ត និងវិន័យ។ ភាពជោគជ័យគឺជាផលបូកនៃសកម្មភាពតូចតាច ដែលធ្វើឡើងវិញជារៀងរាល់ថ្ងៃក្នុងរយៈពេលយូរ មនុស្សគ្មានវិន័យ មិនដែលតស៊ូបានទេ។ មនុស្សដែលមានវិន័យ គេអាចធ្វើអ្វីៗគ្រប់យ៉ាងទោះបីពួកគេមានអារម្មណ៍យ៉ាងណាក៏ដោយពួកគេបង្ខំខ្លួនឯងឱ្យបញ្ចប់វា។ ប្រសិនបើជាយើងមិនអាចធ្វើជាម្ចាស់នៃសកម្មភាពខ្លួនឯងបាន យើងចង់ឱ្យគេបង់ប្រាក់ហើយគ្រប់គ្រងជីវិតយើង? អញ្ចឹងយើងនឹងជោគជ័យ ឬក្លាយជាអ្នកមានដោយវិធីណា?
ទី៥ រង់ចាំសំណាង
បើយើងស្ថិតក្នុងចំណោមមនុស្សណាដែលគិតថា អ្នកផ្សេងៗជោគជ័យព្រោះតែពួកគេមានសំណាង យើងនឹងគ្មានថ្ងៃទៅណារួចក្រៅពីស្ថានភាពដដែលនេះទេ។ សំណាងគឺជាជំនឿ តែវាមិនមែនជាការសម្រេចចិត្តទេ។ អ្នកកំពុងមានសំណាងរួចហើយដែលអានប៉ះអត្ថបទនេះ ។ ចង់និយាយថាអ្នកណាដែលដឹងខ្លួនទាន់់ពេលឡើងវិញចាប់ផ្តើម វិនិយោគ និងមានវិន័យចំពោះការចាយវាយអ្នកនោះនឹងមានបាន។
ទី៦ ចូលចិត្តឱ្យអ្នកដទៃជួលប្រើ
អ្នកក្រខ្លះ អាចលោតចូលវណ្ណៈកណ្តាលបាន ប្រសិនបើពួកគេមានឆន្ទៈ មានទេពកោសល្យ មានពិសោធន៍ និងទទួលបានប្រាក់ខែខ្ពស់។
វណ្ណៈកណ្តាល អាចមានស្ថានការណ៍រស់នៅប្រសើរឡើងអាស្រ័យលើជំនាញដែលពួកគេមាន និងឱកាសទទួលបានប្រាក់ខែច្រើន ប៉ុន្តែចូរចាំថា គ្មានអ្នកណាចាយលុយច្រើនៗមកជួលយើង ឱ្យធ្វើការងារស្រួលៗនោះទេ។ អ្នកដែលទទួលបានប្រាក់ខែខ្ពស់ៗ គឺត្រូវបានគេជួលមកដើម្បីដោះស្រាយបញ្ហាធំៗ ឬដោះស្រាយបញ្ហាបុគ្គលិកផ្សេងរាប់រយនាក់ជំនួសគេ ឬចូលមករកលុយឱ្យគេ។ នេះគឺជាច្បាប់មួយក្នុងចំណោមច្បាប់នៃហ្គេមក្នុងពាណិជ្ជកម្ម ហើយត្រូវចាំថា យើងឆ្លាតប៉ុណ្ណាក៏ដោយ យើងមានតែមានតែ ២៤ ម៉ោងក្នុងមួយថ្ងៃប៉ុណ្ណោះ ហើយយើងលក់អស់៨ម៉ោងដែលជាម៉ោងសកម្មបំផុតនោះឱ្យទៅគេទៅហើយ បើលុយដែលយើងរកមកនោះ មិនបានវិនិយោគបន្ថែមទេនៅពេលដែលយើងឈឺឬចាស់ យើងនឹងប្រឈមមុខការលំបាកវិញ។ ចំណែកការក្លាយជាអ្នកមានគឺគ្មានផ្លូវទេ៕
ប្រែសម្រួល៖ ចម្រើនតារា
ចុចអាន៖ អចលនទ្រព្យពីក្រោយខ្នងសេដ្ឋីនី បេក្ខភាពអនុប្រធានាធិបតីប្រជាធិបតេយ្យអាមេរិក
ចុចអាន៖ ស្ត្រីដែលមានជាងគេបំផុតទាំង ៥ នៅក្នុងពិភពបច្ចេកវិទ្យា

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?