KPT+
ហានិភ័យសុខភាព ៥ យ៉ាង ដែលត្រូវប្រុងប្រយ័ត្នមុនពេលសម្រេចចិត្តចាក់សាក់
នៅក្នុងសម័យទំនើបនេះ ការចាក់សាក់គឺជារឿងមួយពេញនិយមលើពិភពលោក។ ប៉ុន្តែទន្ទឹមនឹងនោះ ក៏មានហានិភ័យនៃគ្រោះថ្នាក់កើតមានចំពោះសុខភាព៖
១. ហានិភ័យនៃការឆ្លង

ការចាក់សាក់នៅកន្លែងដែលគ្មានអនាម័យ ឬបានប្រើឧបករណ៍ដែលមានមេរោគ អាចបង្កហានិភ័យធំនៃការឆ្លងរោគដ៏ធំ។ ក្រៅពីបទដ្ឋានអនាម័យ ទិដ្ឋភាពមួយទៀតដែលត្រូវប្រយ័ត្ន គឺទឹកថ្នាំសាក់លើដងខ្លួន។ ក្នុងករណីខ្លះ ការឆ្លងអាចកើតឡើងដោយសារការប្រើប្រាស់ទឹកថ្នាំ ដែលបានឆ្លងដោយបាក់តេរី ឬផ្សិត។
២. ហានិភ័យនៃការវិវត្តទៅជាប្រតិកម្មអាលេក្សី

វាអាចទៅរួចដែលថាទឹកថ្នាំសាក់អាចផ្ទុកអាលេក្សី ដូចជា នីកែល និង បារត ។ ប្រតិកម្មអាលេក្សីនេះ អាចធ្វើឱ្យស្បែករលាកក្រហម និងហើម។
៣. ប្រតិកម្មស្បែកផ្សេងទៀត

ដោយសារតែដំណើរការនៃការចាក់សាក់ ពាក់ព័ន្ធនឹងការដាក់ទឹកថ្នាំនៅក្រោមស្រទាប់ស្បែក វាមិនមែនជារឿងចម្លែកទេ ដែលស្បែករបស់អ្នកមានប្រតិកម្មទៅនឹងវាធ្ងន់ធ្ងរ។
ការវិវត្តទៅជាជាលិកា ស្លាកស្នាមលើតំបន់ដែលបានសាក់នេះ ច្រើនតែកើតឡើងនៅពេលដែលម្ជុល ត្រូវបានបញ្ចូលជ្រៅក្នុងស្បែក ដែលបណ្ដាលឱ្យខូចខាតជាជលិកា។
៤. ផលប៉ះពាល់ចាក់សាក់និងការស្កេន MRI

ការសិក្សាបានរាយការណ៍ថា អ្នកជំងឺដែលមានអាការៈរលាកកម្រិតដំបូង ជាលទ្ធផល គឺបានមកពីការស្កេន MRI បន្ទាប់ពីចាក់សាក់។
៥. ផលវិបាកនៃការលុបស្នាមសាក់

លុបស្នាមសាក់ មិនអាចធ្វើសាមញ្ញដូចការចាក់សាក់ទេ។ វាពាក់ព័ន្ធនឹងការប្រើប្រាស់ឡាស៊ែរ ដើម្បីបំបែកសារធាតុពណ៌នៅក្រោមស្បែក និងរំលាយវា។ ការលុបស្នាមសាកនឹងធ្វើឲ្យឈឺចាប់ ហើយអាចបណ្ដាលឱ្យមានស្នាមជាំជារៀងរហូត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ ហេតុផល ៦យ៉ាង ដែលយើងគួរគិតហើយគិតទៀត មុនសម្រេចចិត្តចាក់សាក់
ចុចអាន៖ សេដ្ឋីនីចម្លែក ចូលចិត្តសាក់រូបមួយតំណាងឱ្យមិត្តប្រុសម្នាក់ៗលើរាងកាយ

-
សន្តិសុខសង្គម១១ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម២៤ ម៉ោង ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល