KPT+
៣យ៉ាងដែលគួរធ្វើបន្ទាន់ពេលមានលុយច្រើន!
សេដ្ឋី Rush Limbaugh គឺជាអ្នកសម្ដែងជនជាតិអាមេរិក អ្នករៀបចំកម្មវិធីវិទ្យុ ជាអ្នកនិពន្ធ ក៏ជាអ្នកអត្ថាធិប្បាយនយោបាយផងដែរ មានការវាយតម្លៃថា ទ្រព្យសម្បត្តិរបស់លោកនៅឆ្នាំ ២០១៨ មានចំនួន ៥៩០ លានដុល្លារអាមេរិក។

លោកបានឱ្យដំបូន្មានបីយ៉ាងចំពោះអ្នកដែលនៅសុខៗទទួលបានទ្រព្យសម្បត្តិដោយស្មានមិនដល់ថា៖
១ កុំទាន់ឈប់ពីការងារ

ការឈប់ការងារភ្លាមៗបន្ទាប់ពីមានប្រាក់ គឺជារឿងដែលធ្លាប់ធ្វើឱ្យអ្នកមានជាច្រើនក្ស័យធនរួចមកហើយ។ យើងនៅលើលោកនេះ គ្មានអ្នកណាម្នាក់អាចរីកចម្រើនដោយមិនធ្វើការងារនោះទេ ទោះអ្នកខ្ជិល អ្នកខ្សោយ អ្នកមាន កប់ពពកយ៉ាងណា ពួកគេតែងតែត្រូវក្រោកឡើងមក ហើយចេញទៅធ្វើការ ។ បុគ្គលដែលមិនធ្វើការងារ ហើយមានប្រាក់ច្រើន គេនឹងចាយវាយវា រហូតអស់ពីខ្លួន ចំណែកទីតាំងការងារក្នុងសង្គមក៏ខកខានតាមមិនទាន់គេឯងចុងក្រោយគេនឹងបរាជ័យ។ រក្សាការងារប្រចាំថ្ងៃនិងរបៀបដែលធ្វើកន្លងមក មិនថាការដាក់ខ្លួន ការសន្សំ ការរៀនសូត្រពីបញ្ហា នឹងជួយបង្ហាញផ្លូវដល់យើងក្នុងការធ្វើយ៉ាងណាឱ្យប្រើប្រាស់ប្រាក់សំណាងនោះបានប្រសើរជាងមុន។
២ អនុវត្ត ទម្លាប់ ៥% របស់ពួកអ្នកមាន
ច្បាប់ ៥ ភាគរយជាទម្លាប់ដែលពួកអ្នកមានចេះមកតគ្នា។ ច្បាប់ ៥ ភាគរយកើតឡើងពីការវិនិយោគជាមធ្យម។ នេះជារបៀបទុកលុយប្រមូលយកការប្រាក់ដែលពួកអ្នកមាននិយមធ្វើ ដែលទុកចោលនៅធនាគារឬជាមួយការវិនិយោគណាមួយដែលតូចៗតែមានហានិភ័យតិចបំផុត ដែលតែងនាំត្រឡប់មកវិញនូវការប្រាក់ ច្រើនជាង ៥ ភាគរយក្នុងមួយឆ្នាំ។
ឧទាហរណ៍ ដីនោះលក់បាន ១ លានដុល្លារ។ ប្រើទម្លាប់ ៥% នោះនិងនាំមកនូវប្រាក់បន្ថែម ៥ ម៉ឺន ដុល្លារក្នុងមួយឆ្នាំស្រេចទៅហើយ។ ចុះបើវាកើនជារៀងរាល់ឆ្នាំ? បញ្ហាធំរបស់មនុស្សយើងគឺនៅពេលដែលមានលុយលានក្នុងដៃ បែរជាចូលចិត្តទៅវិនិយោគអ្វីដែលទទួលបានផលចំណេញម្តងតរាប់លានតែម្តងហើយ ប្រឈមនិងហានីភ័យខ្ពស់ដោយមើលរំលងទម្លាប់៥ភាគរយនេះ។
៣ កុំឲ្យមិត្តភក្តិខ្ចីលុយ

បើឱ្យគេរាល់គ្នាដឹងថា យើងកំពុងមានលុយ មានន័យថា មិនយូរមិនឆាប់ពួកគេធំក្លិនវា ហើយចង់បានចំណែកឬហោចណាស់មកពឹងពាក់ដោយប្រើនុយមនោសញ្ចេតនា។
ពួកគេទាំងអស់អាចចូលមកជាមួយ គំនិតបណ្តាក់ទុនថ្មីៗ គម្រោងថ្មីៗ គំនិតថ្មីៗ ឬមានបញ្ហាបន្ទាន់ថ្មីដែលត្រូវការលុយរបស់យើង។ ពេលដែលលុយចេញពីដៃយើងហើយ វាមិនងាយវិលមកវិញនោះទេ។ នោះហើយជាមូលហេតុដែលលុយនិងទំនាក់ទំនងរបស់យើងនឹងត្រូវវិនាសទៅក្នុងពេលជាមួយគ្នា។ ប្រសិនបើយើងព្រមឱ្យលុយទៅពួកគេយើងនឹងបាត់បង់ប្រាក់នោះ ហើយប្រសិនបើតយើងព្រមពួកគេនឹងអាក់អន់ចិត្ត។ ចង់គេចបញ្ហានេះហើយបានជាមនុស្សជាច្រើនមិនរើសយកវិធីអួតអាងសម្តែងអំពីកម្រិតទ្រពសម្បត្តិដែលគេមាននោះទេ។
ពិធីករកម្មវិធីជជែកតាមវិទ្យុលោក Rush Limbaugh កើតនៅ រដ្ឋ Missouri ជាកូនប្រុសរបស់មេធាវីនិងជាអ្នកបើកយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក។ គាត់បានបញ្ចប់ Cape Girardeau វិទ្យាល័យ Missouri Central ហើយបង្កើតកម្មវិធីជជែកតាមវិទ្យុ ដោយចាប់ផ្តើមនៅរដ្ឋកាលីហ្វ័រញ៉ាក្នុងឆ្នាំ ១៩៨៤ ។
បួនឆ្នាំក្រោយមកកម្មវិធីរបស់គាត់ត្រូវបានចាក់ផ្សាយបន្ថែមទៅកាន់ទីក្រុងញូវយ៉ក។ បច្ចុប្បន្ នRush Limbaugh Show ចាក់ផ្សាយពីរដ្ឋផ្លរីដាជាកម្មវិធីប្រមូលផ្តុំអ្នកស្តាប់ប្រហែល ១៣.២៥ លាននាក់ក្នុងមួយថ្ងៃ និងជាកម្មវិធីដែលមានអ្នកស្តាប់ច្រើនបំផុតនៅអាមេរិក។
នៅទសវត្សឆ្នាំ ១៩៩០ គាត់បានចេញសៀវភៅខ្លះដែលត្រូវបានរាប់ចូលក្នុងបញ្ជីលក់ដាច់បំផុតនៅញូវយ៉ក។
Rush Limbaugh ក៏ជាអ្នកនិយាយវិទ្យុដែលមានប្រាក់ខែខ្ពស់បំផុតក្នុងប្រវត្តិប្រព័ន្ធផ្សព្វផ្សាយអាមេរិក គឺនៅឆ្នាំ ២០០៦ គាត់បានចុះកិច្ចសន្យានិយាយ ក្នុងតម្លៃ ៤០ លានដុល្លារក្នុងមួយឆ្នាំ ជាមួយកិច្ចសន្យាដប់ឆ្នាំ៕
ប្រែសម្រួល៖ ឡាហ្សូលី
ចុចអាន៖ មេរៀនធំ ២ ដែលមហាសេដ្ឋី Bill Gates និងភរិយាកំពុងបង្រៀនកូនៗ
ចុចអាន៖ គន្លឹះគ្រប់គ្រងលុយ ៦ យ៉ាងធ្វើឲ្យសេដ្ឋីៗកាន់តែមានខ្លាំង

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?