KPT+
៧ យ៉ាងដែលបុរសចង់បានជាងរឿងលើគ្រែ
បុរសមិនមែនត្រឹមតែចាប់អារម្មណ៍លើរាងកាយរបស់ស្ត្រីទេ ប៉ុន្តែពួកគេភាគច្រើនចង់បានរបស់ដូចគ្នាដែលស្ត្រីចង់បានដែរ គ្រាន់តែតាមរបៀបផ្សេងប៉ុណ្ណោះ។ នេះជាមូលហេតុសំខាន់ដែលនារីៗត្រូវយល់ដឹងថា បុរសមានតម្រូវការអ្វីផ្សេងលើសពីការរួមភេទ។
ដើម្បីឲ្យមានទំនាក់ទំនងប្រកបដោយសេចក្តីស្រឡាញ់ពេញលេញ មនុស្សស្រីត្រូវដឹងថា តើរបស់អ្វីដែលបុរសចង់បាន និងត្រូវការពិតប្រាកដពីដៃគូ?
១. យល់ពីគ្នា

ការយល់ពីគ្នាជាអ្វីដែលបុរសត្រូវការ។ បុរសត្រូវការមនុស្សស្រីម្នាក់ដែលអាចអង្គុយស្ដាប់ពីបញ្ហារបស់គេដោយស្ងៀមស្ងាត់ និងមិនសួរដេញដោលឲ្យគេកាន់តែស្មុគស្មាញ។ វាជាការសំខាន់ បើសិនមនុស្សស្រីណាអាចយល់ថា គេមានបញ្ហាអី? គេចង់មានគ្នាឬចង់នៅម្នាក់ឯង? បើសិនគេចង់មានពេលផ្ទាល់ខ្លួន នោះចូរទុកពេលពេលឲ្យគេមានវេលាម្នាក់ឯងខ្លះ ហើយនេះប្រុសៗពិតជាចង់បានពីមនុស្សស្រីដែលខ្លួនស្រឡាញ់។
២. ទទួលយក
មនុស្សស្រីយើងត្រូវដឹងថា មនុស្សប្រុសមិនចង់ឮការទទូចសុំឲ្យគេផ្លាស់ប្តូរបែបនេះ ឬបែបនោះទេ។ បើគេពិតជាស្រឡាញ់នារីណា នោះគេនឹងប្ដូរទម្លាប់មិនល្អដោយខ្លួនឯង។ នារីៗកុំទៅវិនិច្ឆ័យគេ! កុំទៅតាមចាប់កំហុសគេ! កុំទៅថ្កោលទោសគេ! ព្រោះថាគេក៏ដូចអ្នកដែរ គឺត្រូវការមនុស្សម្នាក់ដែលទទួលយកគេដែលជាគេ! នេះហើយជាការកាត់បន្ថយបញ្ហាក្នុងទំនាក់ទំនងរបស់អ្នកទាំងពីរ។
៣. ភាពស្មោះត្រង់

បុរសក៏ដូចស្រ្តីគឺចូលចិត្តភាពស្មោះត្រង់។ គេមិនចូលចិត្តការកុហក ឬលេងសើចទេនៅពេលគេព្រមប្រាកដជាមួយនារីណាម្នាក់ហើយនោះ។ ការលាក់បាំង ជារឿងដែលគេស្អប់បំផុត។ មនុស្សស្រីអាចខូចចិត្តបើសិនបុរសកុហក តែសម្រាប់បុរសនឹងមិនអាចទទួលបានទេ បើនាងក្បត់គេ។ តើមានន័យអី បើគេអាចគេងជាមួយនាង រីឯប្រុសដទៃក៏បានដែរនោះ?
៤. នារីរឹងមាំ
បុរសគ្រប់រូបចង់បានស្ត្រីរឹងមាំ និងឯករាជ្យគ្រប់គ្រាន់។ នាងជាស្ត្រីម្នាក់ដែលអាចថែខ្លួនឯងបាន បើសិនគ្មានគេនៅក្បែរ។ គេចង់បានស្ត្រីម្នាក់ដែលមានគោលដៅច្បាស់លាស់ ហើយគេក៏នឹងគាំទ្រនាងផងដែរ។ គេក៏ត្រូវការស្រ្តីដែលមានឯករាជ្យភាពលើហិរញ្ញវត្ថុដោយមិនចាំបាច់សុំការអនុញ្ញាតពីគេ ពេលចង់បានអ្វីមួយ។ នារីច្រិមច្រុម ប្រុសៗពិបាកយកចិត្ត ហើយក៏មិនចង់ក្បែរ។
៥. សេរីភាព

បុរសត្រូវការសេរីភាពក្នុងការសេពគប់មិត្តភក្ដិ និងការដើរហើរជាដើម។ គេមិនចូលចិត្តជាប់ឃុំជាមួយនារីគ្រប់ពេលទេ។ បើសិនគេត្រូវការជួបជុំមិត្តភក្ដិ នាងគួរផ្ដល់ពេលឲ្យគេ។ សូមកុំព្យាយាមដាក់គេក្នុងគុករបស់អ្នក ព្រោះគេជាមនុស្សធម្មតាទូទៅដែលត្រូវការសេរីភាពផ្ទាល់ខ្លួន គេមិនមែនអ្នកទោសរបស់អ្នកទេ។ សេរីភាពសំខាន់សម្រាប់បុរសខ្លាំងបំផុត។
៦. ស្នាមញញឹម

ស្នាមញញឹមវាគឺថ្នាំទិព្វធ្វើឲ្យអារម្មណ៍ស្រស់ថ្លា។ នៅពេលនារីញញឹមមិនត្រឹមតែឆក់ទាញបេះដូងបុរសទេ តែវាក៏ជាអ្វីដែលបុរសត្រូវការបំផុតពីនាង។ ពេលមនុស្សស្រីយំ បុរសពិតជាពិបាកចិត្តដោយមិនដឹងថាគេមានកំហុសឬយ៉ាងណា។ ប៉ុន្តែពេលមនុស្សស្រីញញឹម ទោះគេហត់នឿយ មួរម៉ៅ មានកំហឹង គេនឹងមានអារម្មណ៍ធូរស្រាលបានមួយផ្នែកធំ។
៧. ការថ្នាក់ថ្នម
នារីៗប្រហែលគិតថា បុរសមិនត្រូវការការថ្នាក់ថ្នមដូចខ្លួនឡើយ។ តាមពិតបុរសក៏ត្រូវការថ្នាក់ថ្នម ការអោបថើបតិចៗ បែបផ្អែមៗដូចនារីដែរ គ្រាន់តែគេមិននិយាយប៉ុណ្ណោះ។ កាយវិការទន់ភ្លន់របស់នារី ជាអាវុធសម្លាប់ចិត្តបុរសឲ្យលង់ស្រឡាញ់កាន់តែខ្លាំង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ពេលជីវិតជួបទុក្ខលំបាកធ្លាក់ដល់ចំណុចសូន្យ សូមចងចាំរឿងទាំង ៦នេះ
ចុចអាន៖ ចំណុចធំៗលើរាងកាយបុរស ដែលមនុស្សស្រីចូលចិត្តខ្លាំង…កន្លែងណាខ្លះ?

-
KPT+៧ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
កីឡា២ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី