KPT+
បង្ហាញមុខកីឡាករបាល់ទាត់មានជាងគេបំផុតនៅលើពិភពលោកឆ្នាំ ២០២០
តើអ្នកណាជាកីឡាករបាល់ទាត់ដែលមានជាងគេបំផុតទាំង ១០ នៅលើពិភពលោកក្នុងឆ្នាំ ២០២០ នេះ ?
តោះ! មកស្គាល់ពួកគេជាមួយកម្ពុជាថ្មី!
១០. កីឡាករ Eden Hazard

លោក Eden Hazard ជាកីឡាករបាល់ទាត់អាជីពរបស់ប្រទេសប៊ែលហ្សិក ដែលបានចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួនតាំងពីអាយុ ៤ ឆ្នាំ។
គិតត្រឹមឆ្នាំ ២០២០ ទ្រព្យសម្បត្តិសុទ្ធរបស់ Eden Hazard មានប្រមាណ ១០០ លានដុល្លារ ដែលធ្វើឲ្យលោកក្លាយជាកីឡាករបាល់ទាត់ដែលមានជាងគេទី ១០ នៅលើពិភពលោក។
៩. កីឡាករ Pele

លោក Pele មានឈ្មោះពេញ Edison Arantes do Nascimento ជាកីឡាករបាល់ទាត់របស់ប្រទេសប្រេស៊ីល។ ត្បិតតែលោកជាចូលនិវត្តន៍ទៅហើយក្ដី តែកីឡាកររូបនេះមានទ្រព្យមិនគួរឲ្យជឿប្រមាណជា ១០០ លានដុល្លារ។
៨. កីឡាករ Francesco Totti

លោក Francesco Totti គឺជាកីឡាករបាល់ទាត់អាជីពរបស់ប្រទេសអ៊ីតាលី ដែលបានចាប់ផ្ដើមដំបូងជាមួយក្រុមយុវជនបាល់ទាត់នៅ Fortitudo តាំងពីខ្លួនអាយុ ៨ ឆ្នាំ។ Totti ជាកីឡាករបាល់ទាត់ឆ្នើមប្រចាំឆ្នាំ ១៩៩៨-១៩៩៩ ។
គិតត្រឹមឆ្នាំ ២០២០ ទ្រព្យសម្បត្តិសុទ្ធរបស់ Francesco Totti មានចំនួន ១០១,៦ លានដុល្លារដែលធ្វើឲ្យលោកក្លាយជាកីឡាករបាល់ទាត់ដែលមានជាងគេទី ៨ នៅលើពិភពលោក។
៧. កីឡាករ Gareth Bale

បច្ចុប្បន្ន Gareth Bale កំពុងលេងឲ្យក្លឹប Real Madrid នៃក្លឹប La Liga ហើយក៏ជាខ្សែបម្រើរបស់ក្រុមជម្រើសជាតិ Welsh ផងដែរ។ Bale ត្រូវបានគេស្គាល់ដោយសារលោកប្រើជើងឆ្វេងបានលឿន និងមានរាងកាយដ៏មាំទាំ។ លោកត្រូវបានគេដាក់ឈ្មោះថា ជាអ្នកលេងល្អប្រចាំឆ្នាំរបស់ PFA ហើយក្នុងឆ្នាំ ២០១១ លោកត្រូវបានគេដាក់ឈ្មោះជាក្រុម UTFA ប្រចាំឆ្នាំ។
ទ្រព្យសម្បត្តិសុទ្ធរបស់ Gareth Bale មានចំនួនប្រមាណ ១២៥ លានដុល្លារ។
៦. កីឡាករ Wayne Rooney

លោក Wayne Rooney ជាកីឡាករបាល់ទាត់អង់គ្លេសដែលលេងក្នុងនាមជាខ្សែប្រយុទ្ធឲ្យក្លឹប Premier League Manchester United និងក្រុមជម្រើសជាតិអង់គ្លេស។ យោងតាមការស្ទង់មតិកីឡាករបាល់ទាត់បារាំងឆ្នាំ ២០១២ លោក Rooney ជាកីឡាករដែលរកចំណូលបានច្រើនជាងគេនៅលើពិភពលោកឈរនៅលំដាប់ទី ៥ និងឈរលំដាប់លេខ ១ នៅអង់គ្លេស។
ទ្រព្យសម្បត្តិសុទ្ធរបស់ Wayne Rooney មានប្រមាណ ១៤៥ លានដុល្លារ។
៥. កីឡាករ Alexandre Pato

លោក Alexandre Pato ចាប់ផ្តើមអាជីពជាអ្នកលេងបាល់ទាត់នៅអាយុ ១៦ ឆ្នាំ ហើយក្រោយមកលោកបានចុះហត្ថលេខាដោយក្លឹបកីឡាអន្តរជាតិដើម្បីចូលរួមប្រកួតប្រជែងនៅ Campeonato Brasileiro Sub 20។ ក្នុងឆ្នាំ ២០០៦ លោក Pato បានដឹកនាំក្រុមឈ្នះពានរង្វាន់ FIFA Club World Cup ។
គិតត្រឹមឆ្នាំ ២០២០ ទ្រព្យសម្បត្តិសុទ្ធរបស់ Alexandre Pato ត្រូវបានគេប៉ាន់ស្មានថាមានចំនួន ១៤៥ លានដុល្លារ។
៤. កីឡាករ Dave Whelan

លោក Dave Whelan ជាអតីតកីឡាករបាល់ទាត់អង់គ្លេស។ ក្នុងអំឡុងពេលអាជីពជាកីឡារករបាល់ទាត់ លោកបានលេងឱ្យក្រុម Blackburn Rovers និង Crewe Alexandra ។ Whelan ក៏ជាម្ចាស់ក្លឹបបាល់ទាត់ Wigan Athletic ផងដែរ។ ទ្រព្យសម្បត្តិសុទ្ធរបស់ Dave Whelan មានប្រមាណ ២២០ លានដុល្លារ។
៣. កីឡាករ Lionel Messi

លោក Lionel Messi ជាកីឡាករល្អបំផុតមួយរូបរបស់ពិភពលោក។ Messi មានឈ្មោះហៅក្រៅថា “The Flea” និងជាបុរសជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំឆ្នាំក្នុងរយៈពេលពីររដូវកាលចុងក្រោយមកនេះ។
គិតត្រឹមឆ្នាំ ២០២០ ទ្រព្យសម្បត្តិសុទ្ធរបស់ Lionel Messi មានប្រមាណ ៤០០ លានដុល្លារធ្វើឲ្យលោកក្លាយជាកីឡាករបាល់ទាត់ដែលមានជាងគេលំដាប់ទី ៣ ក្នុងបញ្ជី។
២. កីឡាករ David Beckham

លោក David Beckham ជាកីឡាករបាល់ទាត់ដែលចូលនិវត្តន៍របស់អង់គ្លេស។ លោកត្រូវបានគេដឹងថា ជាកីឡាករបាល់ទាត់អង់គ្លេសដំបូងដែលបានក្លាយជាម្ចាស់ជើងឯកនៅក្នុងប្រទេសចំនួនបួនផ្សេងគ្នា។ នៅឆ្នាំ ២០០៤ លោកត្រូវបានគេដាក់ឈ្មោះជាកីឡាករបាល់ទាត់ដែលទទួលបានប្រាក់ខែខ្ពស់ជាងគេ ហើយ Beckham ក៏បានចំណាយពេល ២០ ឆ្នាំក្នុងអាជីពនេះ។
ទ្រព្យសម្បត្តិសុទ្ធរបស់ David Beckham មានប្រហែល ៤៥០ លានដុល្លារ។
១. កីឡាករ Cristiano Ronaldo

លោក Cristiano Ronaldo ជាកីឡាករបាល់ទាត់ព័រទុយហ្កាល់ ដែលត្រូវបានគេស្គាល់ថាជាកីឡាករបាល់ទាត់ឆ្នើមបំផុតគ្រប់ពេលប្រកួត។ ក្នុងឆ្នាំ ២០០៩ កីឡាករ Cristiano Ronaldo បានចូលរួមជាមួយក្លឹប Real Madrid ពីក្រុម Manchester United ក្នុងតម្លៃផ្ទេរ ១៣២ លានដុល្លារ ដែលធ្វើឲ្យរូបលោកក្លាយជាកីឡាករបាល់ទាត់ស៊ីថ្លៃជាងគេបំផុតក្នុងប្រវត្តិសាស្ត្រកីឡា។
គិតត្រឹមឆ្នាំ ២០២០ ទ្រព្យសម្បត្តិសុទ្ធរបស់ Cristiano Ronaldo ត្រូវបានគេប៉ាន់ស្មានថា មានចំនួន ៤៥០ លានដុល្លារ ដែលធ្វើឲ្យលោកក្លាយជាកីឡាករបាល់ទាត់ដែលមានជាងគេបំផុតនៅលើពិភពលោក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Wealthy Gorilla
ចុចអាន៖មកមើលចំណុចខ្សោយតារានិករទាំង១២ ហេតុអ្វីពួកគេឧស្សាហ៍កើតទុក្ខ
ចុចអាន៖សេដ្ឋីៗនៅប្រទេសអ្នកមានខ្លះ ចូលនិវត្តរ៍ខុសកន្លែងក៏ធ្វើឱ្យធ្លាក់ក្រវិញបាន

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង