Connect with us

KPT+

លោកយាយ​អាយុ ១០៨ ឆ្នាំទម្លាយថា​អាថ៌កំបាំង​​ធ្វើ​ឲ្យ​អាយុវែង​ គឺ​កុំ​រៀបការ

បានផុស

នៅ

ធ្លាប់​តែ​ឮ​គេ​និយាយ​ថា​ដើម្បី​រស់​នៅ​បាន​យូរ​យើង​ត្រូវ​ញ៉ាំ​អាហារ​ដែល​មាន​សុខភាព​ល្អ​ ហាត់​ប្រាណ​ជា​រៀង​រាល់ថ្ងៃ។ ប៉ុន្តែ​អ្វី​ដែល​ចម្លែក​នោះ​គឺ​ស្ត្រី​ដែល​​​មាន​អាយុ ១០៨ ឆ្នាំម្នាក់នេះ បាន​និយាយ​ថា ​អាថ៌កំបាំង​នៃ​អាយុវែង​គឺ​កុំ​រៀបការ​ វាពិត​ជា​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់!

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​យាយ​ Louise Signore បាន​ធ្វើ​ពិធី​ជប់លៀង​ខួប​កំណើត​​លើក​ទី ១០៧ នៅមជ្ឈមណ្ឌល JASA Bartow ក្រុង New York កាលពីឆ្នាំ ២០១៩ រួចពោលទៅកាន់មហាជនបែបនេះ។

លោកយាយ Louise កើត​នៅ​ឆ្នាំ ១៩១២ នៅ Manhattan រដ្ឋ New York និងក្រោយមកបាន​ផ្លាស់ប្ដូរ​ទី​លំនៅ​ Bronx ក្នុងវ័យ ១៤ ឆ្នាំ។

លោកយាយ Louise ជា​ស្ត្រី​ដែល​មានតែ​ភាព​រីករាយ​ក្នុង​ការរស់នៅ​ ដោយ​ជីវិត​គាត់​គឺ​គ្មាន​ស្ត្រេស​ឬ​បញ្ហា​ស្មុគស្មាញ​ណា​មួយ​កើត​ឡើង​ទេ។  គាត់​តែងតែ​សប្បាយ​ចិត្ត​រាល់ថ្ងៃ​ ហើយ​គាត់​ក៏​ជា​មនុស្ស​ពូកែ​លេងសើច​ផង​ដែរ។ មិត្ត​ម្នាក់​របស់​គាត់​ឈ្មោះ Deborah Whitaker  បាន​និយាយ​អំពី​លោក​យាយ​ថា “នាង​រស់នៅ​ដោយ​មិន​ប្រើ​ឈើច្រត់​សម្រាប់​ទប់ ​ពេល​នាង​ដើរ ​ឬ​ សូម្បី​តែ​រទេះរុញ​ ពោល​គឺ​នាង​ពិត​ជា​មាំមួន​ខ្លាំង​ណាស់ ។ នាង​ពិត​ជា​អស្ចារ្យ​មែន” !

ចំណែកលោកយាយចំណាស់ ​បាន​បន្ថែម​ដូចគ្នា​ដែរ​ថា ​គាត់​រស់នៅ​តែ​ម្នាក់ឯង ​ហើយ​នេះ​ជា​ហេតុផល​ដែល​ធ្វើ​ឱ្យ​គាត់​មាន​អាយុវែង​ ដោយ​គ្មាន​ភាព​តានតឹង។  លោក​យាយ​ចូលចិត្ត​រាំ​កម្សាន្ត​ និង​លេង​កីឡា Bocce ដែល​ជា​ល្បែង​លេង​ដូច​ជា​បាល់។ គាត់​ហាត់ប្រាណ ​សូម្បី​តែ​ពេលនេះ​គាត់​មាន​អាយុ ១០៧ ឆ្នាំក៏ដោយ ​និង​តែង​លេង Bingo បន្ទាប់​ពី​ញ៉ាំ​បាយ​ថ្ងៃត្រង់​រួច។  គាត់​ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ថា ​ការ​មិន​រៀបការ​គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​បំផុត​ដែល​គាត់​បាន​ធ្វើ​ សម្រាប់ប្អូនស្រី​របស់​គាត់​បាន​រៀបការ​ តែវិញ​គាត់​មិន​រើស​យក​ផ្លូវ​នេះ​ឡើយ។

​យ៉ាងណាក្ដី ​បច្ចុប្បន្ន​នេះ​លោក​យាយ Louise ក៏​បាន​ប្រាប់​ថា ​គាត់​លេប​ថ្នាំ​លើស​ឈាម​និង​មាន​ជំងឺ​រលាក​សួត ។ ទោះបី​គាត់​មាន​ជំងឺ​ តែ​លោក​យាយ​ក៏​ត្រូវ​ប្រឈម​នឹង​ចោរកម្ម​នៅ​ក្នុង​ផ្ទះល្វែង​ដែល​រស់​នៅ​​ម្នាក់ឯង​ ​តែ​គាត់​នៅ​តែ​និយាយ​ថា ​រស់នៅ​ក្នុង​ជីវិតខ្លួនមួយគឺជាជីវិតដែល​ដែល​សប្បាយ​រីករាយ​ជា​ទី​បំផុត។

ដូច្នេះ​ កុំ​រៀបការ​គឺមាន​អាយុវែង ​​គឺ​ជា​ជម្រើស​របស់​លោកយាយ៕

ចុះ​គ្នា​យើង​វិញ​ តើ​គិត​ដូច​លោកយាយ​ដែរ​ទេ?

ប្រែសម្រួល៖ Blue Sky

ចុចអាន៖ ជ្រើសរើសទទួល​អាហារដែលត្រឹមត្រូវតាមវ័យ ដើម្បីសម្រស់និងអាយុរវែង

ចុចអាន៖ ចង់រស់ឱ្យបានដល់​អាយុ១០០? មានវិធី!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៧ នាទីutes មុន

អ្នករត់តាក់ស៊ី៖ បច្ចុប្បន្ន រប​រដឹកអ្នកដំណើរមិនសូវកាក់កប ប៉ុន្ដែជំនួសដោយការផ្ញើអីវ៉ាន់

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ធនាគារកណ្ដាលរុស្ស៊ីព្រួយបារម្ភពីហានិភ័យសេដ្ឋកិច្ច ជុំវិញការធ្លាក់ចុះតម្លៃប្រេង

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

របកគំហើញ​ថ្មី! អ្នក​វិទ្យាសាស្ត្រ​អាច​បង្កាត់​​សត្វមួយ​ប្រភេទ​ដែល​ផុតពូជ​ជាង​ ១ម៉ឺន​ឆ្នាំ​មុន

ព័ត៌មានជាតិ២៤ នាទីutes មុន

១សប្ដាហ៍ដំបូងនៃខែមេសា ក្រសួងបរិស្ថានរកឃើញភ្លើងឆេះព្រៃ២៧៤ករណី

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

រក​ឃើញ​អ្នកស្លាប់​នៅ​អគារ​​រលំ​នៅ​ថៃ​​​កើនដល់​២១នាក់ ខណៈ៧៣នាក់​បាត់ខ្លួន​

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៨ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍៣ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ម៉ាក្រុង ទាមទារឲ្យប្រើធម៌ក្តៅលើរុស្ស៊ី បើពូទីន មិនព្រមឈប់បាញ់នៅអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម