KPT+
បះសក់! ស្គាល់មហាសេដ្ឋីជប៉ុនដែលទិញកៅអីយានអវកាស SPACEX ទាំងអស់ឬនៅ?
បុរសមានបំផុតទី ១៨ នៅជប៉ុន លោក Yusaku Maezawa បានទិញយកកៅអីដែលមានលក់សំបុត្រទទួលយកអ្នកដំណើរ ២-៣ នាក់ប៉ុណ្ណោះទៅកាន់ភពព្រះអង្គារ តាមរយៈយានអវកាសក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីអាហ្វ្រិកខាងត្បូងលោក Elon Musk ។
លោក Yusaku Maezawa ជាអ្នកទេសចរទីអវកាសចុះឈ្មោះដំបូងគេ ដោយបានចុះហត្ថលេខាសម្រាប់ដំណើរកម្សាន្តដែលមិនធ្លាប់កើតមាន ចាប់តាំងពីកម្មវិធីអាប៉ូឡូរបស់ណាសា បានបញ្ចប់ក្នុងឆ្នាំ១៩៧២។

ផែនការរបស់ក្រុមហ៊ុន SpaceX នឹងនាំសេដ្ឋីជប៉ុនរូបនេះទៅទស្សនកិច្ច នៅជុំវិញភពព្រះចន្ទនៅឆ្នាំ ២០២៣ ខាងមុខ។
សហគ្រិន Maezawa អាយុ ៤២ឆ្នាំ គឺជាបុគ្គល ដ៏ជោគជ័យមួយរូបនៅជប៉ុន តែក្ដីស្រលាញ់ដំបូងក្នុងជីវិតរបស់គាត់ដូរតន្ត្រី។ គាត់ចេះលេងហ្គីតា និងស្គរ ហើយបានចាប់ផ្ដើមបង្កើតក្រុមតន្ត្រីដំបូងក្នុងឆ្នាំ ១៩៩៣ ពេលគាត់នៅវិទ្យាល័យ។ ជំនួសឲ្យការទៅមហាវិទ្យាល័យរៀន គាត់បានសម្រេចចិត្តទៅលេងសហរដ្ឋអាមេរិកជាមួយមិត្តស្រីរបស់គាត់។ នៅទីនោះគាត់បានចាប់ផ្ដើមប្រមូលស៊ីឌី និងកំណត់ត្រាកម្រជាច្រើនដែលក្នុងឆ្នាំ ១៩៩៥ នៅពេលគាត់ត្រឡប់ទៅប្រទេសជប៉ុនវិញ គឺជាមូលដ្ឋានគ្រឹះសម្រាប់អាជីវកម្មដំបូង តាមរយៈការបណ្ដាក់ទុនតន្ត្រីតាមអ៊ីមែល។
នៅឆ្នាំ ១៩៩៨ ពេលគាត់មានអាយុ ២២ ឆ្នាំ សេដ្ឋីរូបនេះ បានបញ្ចូលអាជីវកម្មជាផ្លូវការដែលគាត់បានដាក់ឈ្មោះថា Start Today។
ក្នុងឆ្នាំ ២០០៤ ក្រុមហ៊ុន Start Today បានពង្រីកខ្លួនទៅលក់សំលៀកបំពាក់ ហើយបានបើកដំណើរការ Zozotown ដែលជាវេទិកាលក់រាយពេញនិយមស្រដៀងទៅនឹងក្រុមហ៊ុន Amazon ដែរ តែវាផ្តល់ជូននូវម៉ាកយីហោជាង ៦៨០០ ប៉ុណ្ណោះ ដោយនៅឆ្នាំ ២០១៧ Zozotown បានរកបានចំណូល ៧៦ពាន់លានដុល្លារ។
នាយកប្រតិបត្តិ និងជាមហាសេដ្ឋីរូបនេះ ក៏បានសាងសង់សារមន្ទីរមួយនៅស្រុកកំណើតខ្លួន ដែលនៅទីនោះ គាត់បានដាក់តាំងរាល់ការប្រមូលបាននូវបណ្ដាវត្ថុកម្រផ្នែកសិល្បៈនានាសម្រាប់សិស្ស និងនិស្សិត។

Maezawa ដែលជាមហាសេដ្ឋីលំដាប់ទី ១៨ នៅក្នុងប្រទេសជប៉ុន មានទ្រព្យសម្បត្តិ ២,៩ពាន់លានដុល្លារ បានទិញយកកៅអីទាំងអស់នៅលើ SpaceX’s Big Falcon Rocket សម្រាប់ដំណើរកម្សាន្ត ហើយមិនមានគម្រោងធ្វើដំណើរតែម្នាក់ឯងទេ។ ដើម្បីជាការបង្ហាញអំពី ការស្រលាញ់មុះមុត ចំពោះសិល្បៈ គាត់គ្រោងថានាំយកសិល្បករមួយក្រុមធ្វើដំណើរមួយសប្តាហ៍ទៅជាមួយ ហើយពណ៌នាឈ្មោះដំណើរនោះថាជា “គម្រោងសិល្បៈសកលគួរឲ្យស្ញប់ស្ញែង” #dearMoon ។ គាត់បានសរសេរអំពីគោលដៅនេះថា “ខ្ញុំសង្ឃឹមថាគម្រោងនេះនឹងជំរុញក្ដីសុបិនរបស់យើងម្នាក់ៗ”៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Enterpreneur
ចុចអាន៖តើធ្វើដូចម្ដេច ទើបអាចមានមុខនៅលើគម្របទស្សនាវដ្តី FORBES បាន?
ចុចអាន៖Rolls Royce មិនដែលត្រូវការធ្វើទីផ្សារលើប្រព័ន្ធផ្សព្វផ្សាយសង្គមទេ! ហេតុអ្វី?

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់