Connect with us

KPT+

ស្គាល់ចរិតលក្ខណៈមនុស្សតាមរយៈសៀវភៅដែលគេចូលចិត្តអាន

បានផុស

នៅ

ការស្គាល់ចិត្តថ្លើមនរណាម្នាក់វាពិបាកបន្តិច ប៉ុន្តែបើនិយាយពីចរិតឬកពារ មិនពិបាកសង្កេតពេកទេ។ អ្នកអាចសម្គាល់តាមរយៈសៀវភៅដែលពួកគេនិយមអាន នោះនឹងដឹងថាពួកគេជាមនុស្សបែបបណា។ តោះ! មកអានជាមួយ KPT Plus ទាំងអស់គ្នា!

សៀវភៅអក្សរសិល្ប៍

អ្នកដែលចូលចិត្តអានសៀវភៅអក្សរសិល្ប៍ មិនថាជាប្រភេទអក្សរសិល្ប៍បែបណានោះទេ ភាគច្រើនគឺជាមនុស្សស្រឡាញ់កិត្តិយស កេរ្តិ៍ឈ្មោះ តែប្រកាន់ឫក គំនិតខ្លួនឯង និងភាពជាម្ចាស់ការខ្ពស់។ មនុស្សប្រភេទនេះ គឺជាមនុស្សស្វែងរកចំណេះដឹង មានសតិបញ្ញា មានភាពហ្មត់ចត់ ចូលចិត្តហ៊ឺហារ និងចូលចិត្តធ្វើអ្វីដែលលេចធ្លោខុសប្លែកពីអ្នកដ៏ទៃ ។ ជាពិសេសមនុស្សប្រភេទនេះមិនសូវទុកចិត្តអ្នកដ៏ទៃ ពូកែសង្កេតមនុស្សមុននឹងសេពគប់ ហើយគេជាមនុស្សមានរបៀបរបបនិងមានវិន័យខ្ពស់។

សៀវភៅភ័យរន្ធត់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកណាក៏ដោយដែលចូលចិត្តក្នុងការអានសៀវភៅប្រភេទរឿងខ្មោចឬរឿងគួរឲ្យរន្ធត់ខ្លាំង នោះបញ្ជាក់ថាគេជាមនុស្សឆាប់ធុញថប់ ​ច្រើនតែស្វែងរកសម្រស់ជីវិតនិងភាពរំភើបចិត្តសម្រាប់ជីវិតជានិច្ច។ អ្នកដែលចូលចិត្តអានរឿងខ្មោច អាចមើលទៅដូចជាមនុស្សសាមញ្ញ សប្បាយៗ តែធាតុពិតគឺជាមនុស្សដែលមានភាពហ្មត់ចត់ ហើយពូកែចងចាំនូវសេចក្តីលម្អិតផ្សេងៗដែលនាំមកនូវការគិតជានិច្ចកាល។ មនុស្សប្រភេទនេះ មិនខ្លាចការផ្សងព្រេង អាចប្រឈមមុខជាមួយនឹងបញ្ហានិងការផ្លាស់ប្តូរផ្សេងៗបាន ជាពិសេសតែងតែគិតសារចុះឡើងនូវទង្វើរបស់ខ្លួនឯងជានិច្ច។

សៀវភៅប្រលោមលោកស្នេហា

នណាដែលចូលចិត្តអានសៀវភៅប្រភេទនេះ គឺជាមនុស្សចូលចិត្តស្វែងរកភាពខ្វះខាត ដែលពុំដឹងការពិតពីចិត្តខាងក្នុងរបស់ខ្លួនដោយខ្លួនឯង និងជាមនុស្សតែងតែប្រាថ្នានូវក្តីស្នេហាបែបនោសញ្ចេតនាជានិច្ច។ ជាទូទៅមនុស្សដែលចូលចិត្តប្រលោមលោកស្ត្រីជាមនុស្សសម្បូរមនោសញ្ចេតនា ទន់ភ្លន់ និងចូលចិត្តភាពរូមែនទិក។ បើជាមនុស្សប្រុស ជាមនុស្សហាក់ដូចជាព្រានបន្តិចហើយ ដែលប្រកាន់ភ្ជាប់ថារឿងស្នេហា គឺជារឿងសំខាន់ត្រូវការឲ្យមនុស្សគ្រប់គ្នាចាំយកចិត្តគេ និងជាមនុស្សមិនអន្ទះសាក្នុងការស្វែងរកភាពជោគជ័យទុកសម្រាប់ជីវិតនោះទេ។

ប្រលោមលោកបែបវិទ្យាសាស្រ្ត

អ្នកដែលចូលចិត្តអានសៀវភៅប្រភេទនេះ គឺជាមនុស្សពូកែគិតមានភាពប៉ិនប្រសប់ក្នុងការរៀបចំផែនការប្រកបដោយភាពឆ្លាតវៃ។ ទោះបីជាមនុស្សពូកែគិត ពូកែស្រមៃក៏ដោយ ក៏មិនមែនជាមនុស្សស្រមៃបែបភ្លឹកៗនោះទេ គឺជាមនុស្សដែលមានគំនិតប្រកបដោយការគិតពិចារណាក្នុងការច្នៃប្រតិដ្ឋខ្ពស់។ ​អ្នកដែលចូលចិត្តអានសៀវភៅប្រលោមលោក បែបវិទ្យាសាស្រ្តមិនចេះស៊ាំញ៉ាំនោះទេ និងចូលចិត្តចែករំលែកបទពិសោធន៍ដល់អ្នកដ៏ទៃ។​​

សៀវភៅប្រវត្តិសាស្រ្ត

អ្នកដែលចូលចិត្តអានសៀវភោប្រវត្តិសាស្រ្ត នោះគឺជាមនុស្សដែលមានភាពហ្មត់ចត់ ចូលចិត្តពិចារណាវែងឆ្ងាយ លើរឿងផ្សេងៗយ៉ាងស៊ីជម្រៅ ។ ទោះបីជាមនុស្សឈ្លក់វង្វេងលើខ្លួនឯងខ្លះក៏ដោយ ក៏គេជាមនុស្សចូលចិត្តស្រាវជ្រាវរុករក និងដើរកម្សាន្ត ។ បុគ្កលនេះមោះមុតនឹងការងារ ចូលចិត្តសិក្សារៀនសូត្រ តែច្រើនជាមនុស្សមិនចូលចិត្តលេងសើច។

សៀវភៅបែបស៊ើបអង្កេត

អ្នកដែលចូលចិត្តអានសៀវភៅប្រភេទនេះ បញ្ជាក់ថាគេជាមនុស្សឈ្លាសវៃ ហ៊ានស៊ី ហ៊ានសង ចូលចិត្តផ្សងព្រេង មិនខ្លាចការផ្លាស់ប្តូរ អាចប្រឈមមុខនឹងបញ្ហាបានប្រកបដោយសតិបញ្ញា។ អ្នកដែលចូលចិត្តអានសៀវភៅប្រភេទស៊ើបអង្កេត ដូចជារឿង ឃាតកម្ម​ ឬឧក្រិដ្ឋកម្ម ច្រើនតែចាប់អារម្មណ៍ទៅលើរឿងអាថ៌កំបាំង និងភាគច្រើន គឺជាមនុស្សឆាប់ធុញថប់ ចូលចិត្តរឿងរំភើបញាប់ញ័រ  ពូកែគិត ពូកែស្រមៃ និងចង់ដឹងចង់ឮគ្រប់រឿង។

សៀវភៅទស្សនវិជ្ជានិងសាសនា

ប្រសិនបើបុគ្គលណាមួយចូលចិត្តអានសៀវភៅទស្សនវិជ្ជាឬសាសនា នោះយើងអាចទាយបានថា គេជាមនុស្សមាននិស្ស័យសុភាពរាបសា ទោះបីជាចចេសបន្តិចក៏ដោយ ក៏ជឿជាក់លើខ្លួនឯង តែក៏មិនមែនជាប្រភេទមនុស្សដែលឆេវឆាវនោះដែរ។ មនុស្សដែលចូលចិត្តអានសៀវភៅប្រភេទទាំងពីរ ខាងលើនេះគឺជាមនុស្សឆាប់យល់ពីអារម្មណ៍អ្នកដ៏ទៃ តែងតែអភ័យទោសឲ្យគេជានិច្ច ជាពិសេសយល់ព្រមធ្វើជាទីប្រឹក្សាផ្តល់គំនិតល្អៗ ដល់មនុស្សដែលនៅជុំវិញខ្លួន ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ជាមនុស្សដែលអ្នកដ៏ទៃគោរពរាប់អាន៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ស្ថានភាពសណ្ដាប់​ធ្នាប់​ក្នុង​ផ្ទះ​ក៏​អាច​បញ្ជាក់​​ពី​កម្រិត​​ជំងឺ​ផ្លូវ​ចិត្ត​​របស់​មនុស្ស

ចុចអាន៖ តាមពិតប្រវែងសក់ បង្ហាញពី​ចរិតលក្ខណៈទៀត?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៤ នាទីutes មុន

ស៊ីន យូប៊ីន ស្លៀករ៉ូបច្នៃតំណាងខេត្ត-ក្រុងកម្ពុជាទាំង២៥ ទៅទទួលពានរង្វាន់ HOFS លើឆាកអន្តរជាតិ

ព័ត៌មានជាតិ១០ នាទីutes មុន

លោក នេត្រ ភក្ត្រា ផ្សព្វផ្សាយពីការ «រំលូតដោយសុវត្ថិភាព» ដល់មន្ត្រីក្រសួងព័ត៌មាន ពិសេសស្ត្រី និងយុវតី នៅតំបន់ជនបទដាច់ស្រយាល

ព័ត៌មានជាតិ១០ នាទីutes មុន

អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សប្បាយរីករាយខ្លាំង ក្រោយសមាជរដ្ឋសភា និងព្រឹទ្ធសភា អនុម័តដោយសំឡេងគាំទ្រវិស័យក្រៅប្រព័ន្ធ

ជីវិតកម្សាន្ដ៣៣ នាទីutes មុន

ពេជ្រ ចរណៃ សន្យាធ្វើតាមបណ្តាំលោកគ្រូ សាន គឹមស៊ាន ដើម្បីថែរក្សាអភិរក្សក្បាច់គុនល្បុក្កតោខ្មែរ

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

មេ​ណាតូអញ្ជើញ​លោក ហ្សេលេនស្គី ឲ្យ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​ឡាអេ

Sokha Hotels

ព័ត៌មានពេញនិយម