Connect with us

KPT+

កុំ​និយាយ​ពាក្យ​៧ ឃ្លា​នេះ​ទៅកាន់​នរណា​ម្នាក់​ ដែលមាន​រោគ​ផ្លូវចិត្ត​ធ្ងន់​

បានផុស

នៅ

​ការរស់នៅ​ដោយមាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​ដ៏​ធ្ងន់​មកជា​មួយ គឺជា​ការរស់នៅ​កៀក​នឹង​សេចក្តីស្លាប់​។ ​ការបញ្ចប់​ជីវិត ជា​វិធី​ងាយស្រួល​ដែល​ពួកគេ​តែងតែ​នឹកឃើញ ដំបូង​រាល់​ពេលដែល​ចង់​ដោះស្រាយ​បញ្ហា​ ហើយ​ការ​និយាយ​ទៅកាន់​ពួកគេ​ត្រូវការ​ប្រុងប្រយ័ត្ន​ខ្លាំង​។​

ខាងក្រោម​នេះ​គឺជា​ឧទាហរណ៍​ប្រាប់ នូវ​អ្វីខ្លះ​ដែល​អ្នក​មិន​គួរ​និយាយ​ទៅកាន់​ពួកគេ​។​

១. ជីវិត​លំបាក​ពិតមែន​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នក​ដែល​មាន​ជំងឺ​ផ្លូវចិត្ត ច្រើន​តែ​មាន​អារម្មណ៍​ថា​អស់សង្ឃឹម និង​ទន់ជ្រាយ​។ ពួកគេ​ទំនងជា​ឆាប់​ខ្លាច​និង​ចុះចាញ់ ។ គ្រាន់តែ​អង្គុយ​និង​និយាយ​ជាមួយ​ជា​ការ​លើកទឹកចិត្ត​កុំ​បន្ថែម​ការ​ដាក់​សម្ពាធ​លើ​ពួកគេ​ដោយ​ការ​ធ្វើ​ឲ្យ​មើល​ឃើញ​ជីវិត​កាន់តែ​ខ្មៅ​ងងឹត​។​ ពួកគេ​នឹង​ថប់ដង្ហើម​។​

. អាណិត​ឯង​ខ្លាំង​

​មានការ​យល់​ច្រឡំ​ជាទូទៅ​អំពី​មនុស្ស​ ដែល​មាន​ជំងឺ​ធ្លាក់ទឹក​ចិត្ត​ថា ​ពួកគេ​ចង់​ឲ្យ​អ្នកដទៃ​មាន​អារម្មណ៍​អាណិត​។ តាមពិត​ពួកគេ មិន​ស្វែងរក​ការ​យកចិត្តទុកដាក់​ទេ​។ ពួកគេ​ឈឺចាប់​ហើយ​ដែល​ខ្លួន​រឹងមាំ រហូតដល់​ថ្នាក់​មាន​អារម្មណ៍​ថា​គ្មាន​អ្នកណា​ឲ្យ​តម្លៃ​។ បើ​អ្នក​លើក​ពី​ចំណុច​រឹងមាំ​របស់​គេ​ម​ក​បង្ហាញ​ទំនងជា​កំពុង​ជួយ​ឲ្យ​ពួកគេ​មាន​មាន​អារម្មណ៍​ធូរស្រាល​ទៅវិញ​។​

៣. អយុត្តិធម៌​មែន​ហ្ន​

​ពាក្យ​នេះ​មិន​ត្រឹមតែ​មិន​អាច​ជួយ​ឲ្យ​គេ​ធូរចិត្ត​ថែមទាំង​ធ្វើ​ឲ្យ​ក្នក់ចិត្ត​និង​ឈឺចាប់​កាន់តែ​ជ្រាលជ្រៅ​។ អ្នក​មិន​យល់​ពីរ​បួស​ពិត​របស់​ពួកគេ​ទេ​។ កុំ​បន្ថែម​ល្បោយ កុំ​រោយ​អំបិល​លើ​សាច់​រលាក​។​

. ម៉េច​មិន​អាន​សៀវភៅ​?

​កុំ​ប្រាប់​គេ​ឲ្យ​ធ្វើ​អ្វីដែល​មិនមែន​គេ​។​ អ្នក​ដែល​មាន វិបត្តិ​ផ្លូវចិត្ត ច្រើនតែ​បាត់បង់​ចំណាប់អារម្មណ៍​លើ​សកម្មភាព​ ដែល​ពួកគេ​ធ្លាប់​ចូលចិត្ត​ធ្វើ​។ ប្រហែលជា​មិ​ត្ដ​របស់​អ្នក​ធ្លាប់​ជា​អ្នក​ចូលចិត្ត​អាន​តែ​ឥឡូវ​គេ​លែង​ចូល​បណ្ណាល័យ ឬ​ប្រហែលជា​មិត្ត​របស់​អ្នក​ចូលចិត្ត​ចម្អិន​ ប៉ុន្តែ​ឥឡូវ​គេ​ទន់​ដៃជើង​។ ដំណាក់​កាល​នេះ អ្នក​ត្រូវ​ការ​តែ​ម្យ៉ាង​ គឺ​អង្គុយ​កំដរ​និង​ស្តាប់​គេ​។​

. ញាតិ​មិត្ត​ឯង​យ៉ាប់​មែន​

កុំ​និយាយ​ប៉ះពាល់​គ្រួសារ​គេ ទោះបីជា​អ្នក​ទាំងនោះ​ជាដើម​ចម​នៃ​សម្ពាធចិត្ត​របស់​គេ​ក្តី ​ប៉ុន្តែ​ការ​និយាយ​របស់​យើង​មិនបាន​ធ្វើ​ឲ្យ​ធូរស្រាល​សម្ពាធ​នោះ​ឡើយ​។ ប្រសិន​អ្នកមាន​ចំណុច​ល្អ​ផ្សេង​ណា​នឹកឃើញ​លើក​មក​បង្ហាញ​និង​ពន្យល់​ឲ្យ​គេ​ឆាប់​ខឹង​គ្នា​វិញ​ក្រែង​អាច​សម្រាល​បាន​ល្អ​ជាង​។​

៦. ឯង​បាក់​ទឹកចិត្ត​ហើយ​

​មនុស្ស​បាក់​ទឹកចិត្ត​កាន់តែ​ទទួល​អារម្មណ៍​នេះ​បន្ថែម​ឡើង​ ប្រសិន​អ្នកដទៃ​ណា​មក​ថា​គេ​កំពុង​បាក់​ទឹកចិត្ត​។ នៅ​ពេល​ដែល​អ្នកធ្វើការ​ស្រាវជ្រាវ​បន្ថែម​និង​រៀន​អំពី​ជំងឺ​ធ្លាក់​ទឹកចិត្ត​អ្នក​នឹង​ឃើញ​ថា​គ្មាន​នរណា​ម្នាក់​“ មើល​” ឃើញ​ចំពោះ​ជំងឺ​ផ្លូវចិត្ត​ខ្លួនឯង​ច្បាស់​ឡើយ​។ វា​ខុសគ្នា​ពី​ម្នាក់​ទៅ​ម្នាក់ ហើយ​រឿង​មួយ​ដែល​សំខាន់​បំផុត ​ដែល​អ្នក​អាច​ធ្វើ​បាន​សម្រាប់​មិត្ត​របស់​អ្នក​គឺ​ត្រូវ​ទទួល​ស្គាល់​ថា ​ពួកគេ​ខ្លាំងក្លា​ជាង​ទំហំ​វិបត្តិ​របស់​ពួកគេ​។​

. ឯង​គួរតែ​សម្រាក​ទៅ​

ពួកគេ​មិនដែល​សម្រាក​ទេ​ទាំង​ពេល​ដែល​ធ្មេចភ្នែក​ក្តី​លើកលែងតែ អ្នក​ប្រាប់​ពួកគេ​ថា ឯង​ស្រស់បស់ ប្រហែល​ដេក​គ្រប់​ដឹង​? សាច់​ឯង​ខ្ចី​ជាង​មុន ចេញ​ហាត់ប្រាណ​បាន​ព្រឹកៗ​មែន​អត់​?​ញាំ​ទឹក​ច្រើន​ណាស់​មើល​ទៅ​នៀក​។​

​អនុវត្ត​បានទេ​មើល​ទៅ​?

ប្រែសម្រួល៖ ហា​ណា​

ចុចអាន៖ អតីតកាលជារឿងកន្លងហួស បើមិនចង់កើតទុក្ខច្រើន គួររៀនដោះលែង

ចុចអាន៖ សុខភាពផ្លូវចិត្តក្រោមសម្ពាធធ្ងន់ធ្ងរមិនអាចគ្រប់គ្រងបាន ថែទំារបៀបណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម