KPT+
មហាសេដ្ឋីក្មេងជាងគេបង្អស់របស់រាជាណាចក្រថៃ លោក TOB ស្ថាបនិកអាហារសម្រន់ ថៅកែណយ
លោក Aitthipat Kulapongvanich ឬហៅកាត់ Tob ត្រូវបានគេចាត់ទុកជានិមិត្តរូបសម្រាប់យុវជនក្នុងភាពជាសហគ្រិនវ័យក្មេងម្នាក់របស់រាជាណាចក្រថៃ។ លោកជាស្ថាបនិកនៃក្រុមហ៊ុនអាហារសម្រន់ Taokaenoi Food & Marketing ដែលជាយីហោអន្តរជាតិត្រូវបានគេស្គាល់សុះសាយទូទាំងអាស៊ីបូព៌ា។
កាលពីជំទង់ លោកត្រឹមជាក្មេងញៀនហ្គេមម្នាក់ប៉ុណ្ណោះ ប៉ុន្តែក្រោយពីនោះលោកបានក្លាយជាសហគ្រិនដ៏មានឥទ្ធិពលមួយរូប។
១. លោកឈប់រៀននៅអាយុ ១៧ ឆ្នាំ និងក្លាយជាអ្នកជំនួញក្នុងវ័យ ១៩ ឆ្នាំ
Tob សារភាពថាខ្លួនជាអ្នកញៀនវីដេអូហ្គេមក្នុងយុវវ័យភាពរបស់លោក។ នៅអាយុ ១៦ ឆ្នាំលោកធ្វេសប្រហែសក្នុងការសិក្សារហូតឈានដល់ការឈប់រៀន ហើយមួយឆ្នាំក្រោយមកទើបលោកចាប់ផ្តើមទូលក់គ្រាប់ធញ្ញជាតិលីង។

លោកចាប់ផ្ដើមចេញលក់ដំបូងពីបញ្ជរតូចមួយ។ ទោះបីជាមានបញ្ហាខ្លះ ស្ថានិករូបនេះបានប្ដេជ្ញាមុតមាំជាមួយការរកស៊ីថ្មីថ្មោងរបស់ខ្លួន រហូតវាក្លាយជាការពេញនិយមក្នុងចំណោមប្រជាជនថៃ។ លោកអាចលក់បានចំណូលប្រចាំខែជិត ៨៧,០០០ ដុល្លារ នៅទូទាំង ៣០ ទីតាំង និងមានបុគ្គលិកចំនួន ៥០ នាក់។
ត្រឹមអាយុ ១៩ ឆ្នាំ លោក Tob បានឆ្ពោះទៅរកភាពជោគជ័យក្នុងនាមជាសហគ្រិនវ័យក្មេងជាងគេប្រចាំរាជាណាចក្រថៃ។
២. “ថៅកែណយ” ឬ “Taokenoi” ជាឈ្មោះហៅក្រៅដែលឪពុកដាក់ឲ្យលោក
Taokenoi បកប្រែថា “ថៅកែតូច” ឬ Little Boss ជាឈ្មោះដែលឪពុករបស់ Tob ចង់លេងសើចជាមួយលោក ដោយសារតែបុរសរូបនេះមានចរិតបែបចៅហ្វាយនាយគេ។
ការបណ្ដាក់ទុនរកស៊ីគ្រាប់ធញ្ញជាតិដ៏ធំរបស់ Tob ត្រូវបានគេហៅថា Taokenoi ។ នៅ ពេលលោកបិទហាងគ្រាប់ធញ្ញជាតិលីង ហើយចាប់ផ្ដើមអាជីវកម្មអាហារសម្រន់សារ៉ាយសមុទ្រ លោកបានយកឈ្មោះនេះទៅប្រើ។ Taokenoi បានរីកចម្រើនក្លាយជាឈ្មោះអាជីវកម្មគ្រួសារល្បីនៅទូទាំងអាស៊ីបូព៌ា។
៣. ថៃថតខ្សែភាពយន្តមួយដែលនិយាយពីជីវិតរបស់លោក
រឿង Top Secret: Wai Roon Pan Lan ជាភាពយន្តបរិយាយពីជីវប្រវត្តិជីវិតរបស់មហាសេដ្ឋី Tob ។
រឿងនេះចាក់បញ្ចាំងក្នុងខែតុលា ឆ្នាំ ២០១១ ពណ៌នាអំពីដំណើរជីវិត Tob រាប់តាំងការបោះបង់ចោលការសិក្សា និងពីរបៀបដែលលោកបន្តក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុតរបស់ប្រទេសថៃ។
នៅក្នុងបទសម្ភាសន៍ជាមួយសហគ្រិនរូបនេះ លោកមានប្រសាសន៍ថា ទោះបីជាមានការផ្លាស់ប្ដូរត្រង់ចំណុចខ្លះក្នុងខ្សែភាពយន្ត ប៉ុន្តែតម្លៃនិងសារដែលបានបង្ហាញទៅ ជាការការពិតទាំងស្រុងនៃដំណើរផ្ទាល់ខ្លួនរបស់លោក។
រឿង Top Secret: Wai Roon Pan Lan ទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងប្រទេសដោយរកចំណូលបានដល់ទៅជាង ៣៨ លានបាត (ជាង ១.២ លានដុល្លារ)។

៤. អំពីការលក់សារ៉ាយសមុទ្រ
ដើមឡើយការបើកដំណើរការរបស់ Taokenoi នៅហាង 7-Eleven ទទួលការលក់ចេញបានតិចតួច។ Tob កត់សម្គាល់ឃើញថា កញ្ចប់សារ៉ាយសមុទ្រត្រូវបានគេដាក់នៅលើធ្នើរទាបៗ ទើបធ្វើឲ្យមើលមិនឃើញ។ លោកក៏បានបញ្ចុះបញ្ចូលអ្នកគ្រប់គ្រងហាងឲ្យផ្លាស់កញ្ចប់ទៅជិតអ្នកគិតលុយវិញ។ ផែនការនេះធ្វើឲ្យការលក់មានឥទ្ធិពលជាងមុន។ លុះនៅឆ្នាំ ២០០៨ សារ៉ាយសមុទ្រអាចកើបចំណូលបាន ៣០ លានដុល្លារ។ ឆ្នាំនោះជាឆ្នាំដែលសហគ្រិន Tob ជោគជ័យលើអាជីវកម្មរហូតដណ្ដើមបានឈ្មោះជាមហាសេដ្ឋីវ័យក្មេងបំផុតប្រចាំប្រទេស៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ skale
ចុចអាន៖៩ អាថ៌កំបាំងធ្វើឲ្យ Taylor Swift ជោគជ័យខ្លាំងដល់បច្ចុប្បន្ន
ចុចអាន៖៣ ម៉ាត់របស់ jack ma ជំរុញសហគ្រិននានាទទួលផលល្អក្នុងអាជីវកម្ម

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់