KPT+
សាកលវិទ្យាល័យថ្លៃបំផុតក្នុងលោក តម្លៃ ១៥៩,៦៤៤ ដុល្លារក្នុងមួយឆ្នាំ
ការសិក្សា គឺជាការវិនិយោគដែលឳពុកម្តាយគ្រប់រូបចង់បាន ប៉ុន្តែ តម្លៃសាកលវិទ្យាល័យនៅលើលោកនេះ មានកម្រិតខ្ពស់ហួសពីអ្វីដែលយើងធ្លាប់ស្មានពីមុនមក។

មានទស្សនៈថា សាកលវិទ្យាល័យខ្លះ មានតុល្យភាពរវាងតម្លៃនិងសេវាកម្ម ពោលគឺ កាន់តែថ្លៃ កាន់តែផ្តល់មកនូវសេវាកម្មល្អបំផុត។ តើវាយុត្តិធម៌ឬក៏គួរឲ្យអស់សំណើច? KPTpus មិនធ្វើការវិនិច្ឆ័យទេ យើងគ្រាន់តែសូមជូននូវព័ត៌មានអំពីតម្លៃមហាវិទ្យាល័យដែល ថ្លៃបំផុតកាលពីឆ្នាំ ២០១៩។

យោងតាម Business insider សាកលវិទ្យាល័យ Columbia ត្រូវបានគេចាត់ទុកថា ជាគ្រឹះស្ថានឧត្តមសិក្សាដែលថ្លៃជាងគេបង្អស់ក្នុងលោកជាមួយតម្លៃ ១៥៩,៦៤៤ ដុល្លារក្នុងមួយឆ្នាំ និងជាង ៧ ម៉ឺនដុល្លារក្នុងមួយឆមាស។

វិទ្យាស្ថានដំបូងគេនៅញូវយ៉កនេះ ជាស្ថាប័នឧត្តមសិក្សាចំណាស់ជាងគេទី ៥ នៅសហរដ្ឋអាមេរិកដែលទទួលនិស្សិតប្រមាណ ២៧,០០០ នាក់ក្នុងមួយឆ្នាំៗ។ លោកបារ៉ាកអូបាម៉ាក៏បានឆ្លងកាត់ការសិក្សានៅទីនេះដែររួមជាមួយជនល្បីៗក្នុងលោកជាច្រើនទៀតដូចជា លោក Joseph Gordon-Levitt លោក Jake Gyllenhaal តារា Amanda Peet។ល៕
ប្រែសម្រួល៖ សាយ ពេជ្រ
ចុចអាន៖ មនុស្សល្បីៗ ៧ នាក់ដែលធ្លាប់ត្រូវគេរើសមកចិញ្ចឹម ក្នុងនោះមាន Steve Jobs ដែរ
ចុចអាន៖ បណ្ណាគារនៅអាហ្សង់ទីនកន្លែងប្រមូលផ្ដុំសៀវភៅដ៏ស្រស់ស្អាតបំផុតលើលោក

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?