KPT+
៩សញ្ញាបង្ហាញថាគេលួចស្រលាញ់អ្នក តែខំលាក់មិនឲ្យដឹង
ផ្អែកលើបទពិសោធន៍នៃការសង្កេតឃើញថា មនុស្សជាច្រើនតែងមានមនោសញ្ចេតនា លាក់បាំង ឬជួនកាលភាន់ច្រឡំថាតើមនុស្សដែលខ្លួនលួចស្រលាញ់គេតបការចូលចិត្តវិញអត់? ពេលខ្លះគេក៏សួរជាសំណួរមកកាន់ខ្លួនឯងថា “ហេតុអ្វីបានជាគាត់ធ្វើដូច មិនចូលចិត្តខ្ញុំ?”

យ៉ាងណាក្ដី កាលណាមានពន្លកស្នេហ៍កើតឡើង បុរសឬនារី ច្បាស់ជាមិនលាក់ជិតទេ។ ដូចគ្នានេះ បុរសមួយចំនួនខិតខំប្រឹងធ្វើជាមិនចាប់អារម្មណ៍ ឬជួនកាលព្យាយាមជំរុញយើងចេញឱ្យឆ្ងាយពីគាត់ តែក៏មានសញ្ញាខ្លះនឹងបង្ហាញថា គាត់ពិតជាចាប់អារម្មណ៍លើយើង បើទោះបីជាបដិសេធមិនទទួលស្គាល់ក៏ដោយ ព្រោះថាមូលហេតុនោះអាចដោយសារតែគាត់មិនចង់ឲ្យយើងដឹងភ្លាមៗក៏ថាបាន។
ខាងក្រោមជាសញ្ញានៃអារម្មណ៍របស់បុរសដែលអាចចាប់ចិត្តយើង និងព្យាយាមធ្វើដូចធម្មតាពេលនៅក្បែរ តែអាការៈចូលចិត្តគឺដោយសម្ងាត់។
១. ភាសារាងកាយ

ពេលខ្លះគាត់ធ្វើដូចជាចង់កៀកយើង ឬ តែងលួចសំឡឹងយើងយូរៗ តែពេលភ្នែកយើងគ្រលៀសប៉ះ គាត់ក៏គេចមុខចេញ។ ជួនកាល ធ្វើជាប៉ះរាងកាយគ្នា ទោះបីគ្រាន់តែស្រាលក៏ដោយ តែវាជាការបង្ហាញថា គាត់ចង់នៅក្បែរយើង ជាពិសេសមិនចង់ឲ្យមនុស្សប្រុសផ្សេងឈរក្បែរយើង។
២. សួរសំណួរផ្ទាល់ខ្លួន
ប្រសិនបើគាត់សួរពីទំនាក់ទំនងពីមុនឬសំណួរផ្ទាល់ខ្លួនណាមួយ គឺគាត់កំពុងព្យាយាមរកមើលថា តើយើងនៅលីវដូចគាត់ដែរទេ? នេះជាការពិត ជាពិសេសប្រសិនបើទើបតែបានជួបគាត់ ហើយយើងមិនទាន់ស្គាល់គ្នាច្បាស់ ការសួរបែបនេះជាចេតនាស្នេហ៍ប្រាកដណាស់។
៣. ព្យាយាមធ្វើឱ្យយើងចាប់អារម្មណ៍

ជួនកាល គាត់អាចនិយាយបញ្ឆិតបញ្ឆៀងដើម្បីធ្វើឱ្យយើងចាប់អារម្មណ៍ ឆ្លើយឆ្លងជាមួយ ដូចជានិយាយអំពីការងារឡាន ផ្ទះ និងរបៀបរស់នៅរបស់គាត់ ខណៈយើងមិនបានសួរផង។ គាត់សង្ឃឹមថាការធ្វើបែបនេះនឹងធ្វើឱ្យយើងចាត់ទុកគាត់ជាបុរសម្នាក់គួរឱ្យចាប់អារម្មណ៍។
៤. ឆ្លើយតបសាររហ័ស
បុរសដែលចូលចិត្តយើងពិតប្រាកដនឹងយកលេសដើម្បីបានជជែកជាមួយបែបមិត្តភាព ជាពិសេសគាត់ឆ្លើយតបសារភ្លាមៗ ហើយព្យាយាមបង្កើតការសន្ទនាក្នុងសារដើម្បីបានជជែកបានកាន់តែយូរ។
៥. តាមដានយើងលើបណ្ដាញសង្គម
គាត់រមែងតាមដានយើងលើបណ្ដាញសង្គមពីការបង្ហោះ ចូលមើល story មិនឲ្យរំលង ឧស្សាហ៍ comment ហើយតែងតែចុច Like ការបង្ហោះនានា។ល ។
៦. មិននិយាយពីមនុស្សស្រីផ្សេងពេលនៅជាមួយយើង

ពេលជជែកគ្នា គាត់នឹងមិននិយាយពីស្រីផ្សេងទាល់តែសោះ ហើយប្រសិនបើយើងព្យាយាមលើកវាឡើង គាត់នឹងបង្វែរសំណួរវិញ។ គាត់ចង់ឱ្យយើងដឹងថា គាត់នៅតែនៅលីវ ហើយគាត់មិនត្រូវបានចងភ្ជាប់ជាមួយនរណាម្នាក់ផ្សេងឡើយ។
៧. សម្គាល់នៅពេលយើងផ្លាស់ប្តូររូបរាង
រាល់ពេលយើងប្រែប្រួលរូបរាង ឬប្ដូររបៀបតែងខ្លួន គាត់ជាមនុស្សទីមួយសម្គាល់ដឹង និងតែងតែសរសើរ ទោះបីយើងមិនស្អាតក៏ដោយ។ នេះមានន័យថា គាត់យកចិត្តទុកដាក់លើរូបរាងរបស់យើង ហើយគាត់ចាត់ទុកយើងជាមនុស្សដែលទាក់ទាញសម្រាប់គាត់បំផុត។
៨. ព្យាយាមញ៉ោះយើង
ការលេងសើចជាវិធីមួយដែលងាយបង្ហាញសេចក្ដីស្រឡាញ់របស់បុរសចំពោះនារីម្នាក់ដែលខ្លួនពេញចិត្ត។ ការដែលបុរសបង្ហាញភាពរញ៉េរញ៉ៃជុំវិញខ្លួនយើង គឺគាត់ចង់បង្ហាញថា យើងគួរឲ្យស្រលាញ់កម្រិតណាចំពោះគាត់។
៩ .ឆ្លៀតពេលឲ្យយើង

ប្រសិនបើបុរសម្នាក់នោះពិតជាស្រលាញ់យើងពិតប្រាកដមែន គាត់នឹងឆ្លៀតពេលសម្រាប់យើង ដោយការដើរលេងជាមួយគ្នា ជួបគ្នាផឹកកាហ្វេ ឬជជែកលេងពេលយើងអផ្សុក។ នេះក៏ជាសញ្ញាបង្ហាញថាគាត់មានអារម្មណ៍ល្អពេលនៅក្បែរយើង ហើយគាត់ក៏ចង់ស្គាល់យើងឲ្យកាន់តែស៊ីជម្រៅជាងនេះ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ បែងចែកច្បាស់ឬនៅ រវាងទំនាក់ទំនងត្រឹមតែជាតណ្ហានិងស្នេហាពិត?
ចុចអាន៖ អ្នកមានជំងឺផ្លូវចិត្ត មានស្នេហាដូចមនុស្សទូទៅដែរទេ?

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ