KPT+
ស្មុគស្មាញខ្លាំងទៅផឹកស្រា ដូចទៅសម្លាប់ខ្លួន ដើរកម្សាន្តតាមធម្មជាតិព្យាបាលបានល្អហួសស្មាន
ការសិក្សាថ្មីនៅជប៉ុន កាលពីឆ្នាំ២០១៨បង្ហាញថា មានមនុស្ស៣២ភាគរយ ក្នុងចំណោមអ្នកដែលកំពុងស្មុគស្មាញការងារ បានសម្រេចចិត្តផឹកស្រា ហើយ២៤ភាគរយទៀត សម្រេចចិត្តរកការរួមភេទ ចំណែក១២ភាគរយចង់ទៅកម្សាន្តនឹងធម្មជាតិ ៧ភាគរយចង់ទៅធ្វើកីឡា និង៧ភាគរយទៀតចង់ទិញខោអាវថ្មី កាត់សក់ឬតុបតែង។
តើអ្នកកំពុងស្ថិតក្នុងជំពូកណា?
១ ការផឹកជាតិអាកុលនៅពេលកំពុងស្មុគ

គំនិតដែលគិតថា ស្រាអាចកាត់បន្ថយភាពតានតឹង គឺកំពុងនៅជាការភាន់ច្រលំ មិនថានៅប្រទេសអ្នកមាន ឬក្រីក្រព្រោះ ជាតិអាល់កុលគឺជាថ្នាំងងុយគេង។ វាចូលទៅកាត់បន្ថយការគិតនិងបំភ្លេចរឿងរ៉ាវបានតែបន្តិច តែវានាំមកនូវការការធ្លាក់ទឹកចិត្តធ្ងន់នៅព្រឹកឡើងស្មើ១៧ដង នៃម្សិលមិញដែលមុនពេលផឹកនោះទៅទៀតព្រោះវាប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទកណ្ដាលដោយឥទ្ធិពលសុរា។
ដំបូងការផឹក អាចកាត់បន្ថយការភ័យខ្លាចនិងការគិតពីបញ្ហា អាចជួយឲ្យអ្នកផឹកមានអារម្មណ៍អៀនតិចតួច កាត់បន្ថយការបន្ទោសខ្លួន និងផ្តល់កម្លាំងចិត្តរយៈពេលខ្លី និងធ្វើឲ្យមានអារម្មណ៍ធូរស្បើយ តែជាទូទៅវានឹងធ្វើឲ្យវិបត្តិផ្លូវចិត្តរឹតតែធ្ងន់ធ្ងរឡើងនៅពេលបន្ទាប់។
កុំញាំស្រាពេលស្មុគស្មាញ!
២ កម្សាន្តធម្មជាតិ

ការធ្វើដំណើរជួយលើកកម្ពស់សុភមង្គលនិងជួយឲ្យអ្នកគិតពីស្ថានភាពស្ត្រេសឈានដល់ដំណោះស្រាយបានយ៉ាងល្អជាងអ្វីទំាងអស់ព្រោះការរំកិលប្តូរទីតាំងបានញាំងឲ្យកម្រិតអរម៉ូន cortisol ចុះទាប ធ្វើឲ្យអ្នកមានអារម្មណ៍ស្ងប់ស្ងាត់និងផ្តោតយ៉ាងភ្លឺស្វាង។
ការសម្លឹង ឬរស់នៅគេងក្នុងធម្មជាតិ ជួយឲ្យយើងប្រមូលកម្រិតIQមកវិញស្មើនឹងការគេងស្កប់១៥ថ្ងៃ។ តោះដើរលេង!
៣ ការរួមភេទ
វិទ្យាសាស្ត្រប្រាប់ថា ការរួមភេទអាចជួយបន្ធូរភាពតានតឹងបានមានប្រសិទ្ធិភាព ដោយការបង្កើនអ័រម៉ូន endorphins និងអរម៉ូនដទៃទៀត ដែលជួយជំរុញអារម្មណ៍សុទិដ្ឋិនិយម។ ជាទម្រង់នៃការធ្វើលំហាត់ប្រាណមួយជួយធ្វើឲ្យស្ងប់ចិត្តដែរ។
លើសពីនេះទៀតការសិក្សារបស់ ស្កុតឡេនដែលបានចុះផ្សាយក្នុងទស្សនាវដ្តីជីវសាស្ត្រចិត្តវិទ្យាបានរកឃើញថា សកម្មភាពផ្លូវភេទអាចការពារការកើនឡើងនៃចរន្តសម្ពាធឈាមអំឡុងពេលយើងកំពុងស្ត្រេស។
ប្រែសម្រួល៖ស្រស់
ចុចអាន៖ប្រភេទក្លិនទឹកអប់ដែលបុរសគួរប្រើ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីមនុស្សស្រី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ១៨ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន