KPT+
រឿងរ៉ាវដ៏អស្ចារ្យពីបេក្ខនារី អនុប្រធានាធិបតីខាងប្រជាធិបតេយ្យ នៅសហរដ្ឋអាមេរិក
លោកស្រី Kamala Harris ជាបេក្ខភាពអនុប្រធានាធិបតីប្រជាធិបតេយ្យសម្រាប់ឆ្នាំ ២០២០ ដែលកំពុងតែមានប្រជាប្រិយភាពក្នុងពេលបច្ចុប្បន្ននេះ។
នៅពេលដែល Harris បានធ្វើយុទ្ធនាការសម្រាប់ការតែងតាំងផ្ទាល់ខ្លួនរបស់គាត់នៅឆ្នាំ ២០១៩ គាត់ទទួលការចាប់អារម្មណ៍ទូទាំងប្រទេសរួចទៅហើយ និងការផ្សព្វផ្សាយព័ត៌មានទូទាំងពិភពលោក។
នេះគឺជារឿងមួយចំនួន ដែលគួរតែដឹងពីលោកស្រី Harris ៖
១. កើតនៅ Oakland
Harris កើតនៅ Oakland រដ្ឋកាលីហ្វ័រញ៉ា ម្ដាយរបស់គាត់ជាជីវវិទូចំណែក ឪពុកជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Stanford ។
មជ្ឈដ្ឋានសេរីនៃកន្លែងដែលគាត់ធំឡើង មានឥទ្ធិពលគួរឲ្យកត់សម្គាល់លើបំណងប្រាថ្នាក្នុងការតស៊ូមតិសម្រាប់អ្នកដទៃ និងជាសំឡេងសម្រាប់ប្រយុទ្ធប្រឆាំងនឹងភាពអយុត្តិធម៌។
២. ការណែនាំពីឪពុកម្ដាយ
ម្ដាយឈ្មោះ Shyamala Gopalan គឺជាជនអន្តោប្រវេសន៍មកពីឥណ្ឌា រីឯឪពុកគឺលោក Donald Harris គឺជាជនអន្តោប្រវេសន៍មកពីប្រទេស Jamaica ។ ពួកគេទាំងពីរបានជួបគ្នានៅឯ U.C. Berkeley និងបានឆ្លុះបញ្ចាំងខ្លួនឯងនៅក្នុងចលនាសិទ្ធិស៊ីវិល។
Harris បាននិយាយថា រឿងរ៉ាវរបស់ឪពុកម្ដាយគាត់បានជះឥទ្ធិពលយ៉ាងខ្លាំងដល់គាត់។
៣. អត្ថន័យនៃឈ្មោះរបស់លោកស្រី

អត្តសញ្ញាណរបស់ Harris បានដើរតួនាទីយ៉ាងសំខាន់ក្នុងវ័យកុមារភាព។ ឈ្មោះរបស់គាត់បានមកពីពាក្យសំស្ក្រឹតដែលមានន័យថា “ ឈូក” ។ គាត់ក៏បានចូលរួមក្នុងព្រះវិហារ Black Baptist និងព្រះវិហារហិណ្ឌូកាលនៅក្មេង។
៤. គ្រួសារនៅឥណ្ឌា
Harris បានមកលេងក្រុមគ្រួសារនៅឥណ្ឌាជាញឹកញាប់។ គាត់និយាយថា គ្រួសារម្ដាយរបស់គាត់បានលើកទឹកចិត្តគាត់ឲ្យតស៊ូ ដើម្បីសិទ្ធិរបស់ស្ត្រីឆ្ពោះទៅរកសមភាព។
៥. វិទ្យាល័យនៅកាណាដា
ក្នុងវ័យជំទង់ លោកស្រីបានចូលរៀននៅវិទ្យាល័យនៅ Montreal ប្រទេសកាណាដា។ បន្ទាប់ពីការលែងលះរបស់ឪពុកម្ដាយ គាត់បានផ្លាស់ទៅនៅ Montreal ជាមួយម្ដាយ។
Harris បានចូលរៀននៅ Westmount High និងបានបញ្ចប់ការសិក្សានៅឆ្នាំ ១៩៨១ បន្ទាប់មកគាត់បានត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។
៦. សាកលវិទ្យាល័យ Howard
Harris បានចូលរៀននៅសាកលវិទ្យាល័យ Howard ក្នុងទីក្រុង Washington D.C ។ សាកលវិទ្យាល័យប្រវត្តិសាស្ត្រខ្មៅ បានផ្ដល់នូវចំណង់ចំណូលចិត្តដល់គាត់ ក្នុងវិទ្យាសាស្ត្រនយោបាយនិងសេដ្ឋកិច្ច។
គាត់បាននិយាយថា បទពិសោធន៍នៅសាកលវិទ្យាល័យ Howard គឺជាផ្នែកមួយដ៏សំខាន់នៃជីវិតរបស់គាត់។
Harris បានចូលរៀននៅសាកលវិទ្យាល័យច្បាប់ Hastings នៅកាលីហ្វ័រញ៉ា ដែលមានទីតាំង នៅ Francisco ។ ទីបំផុតគាត់បានធ្វើការនៅការិយាល័យមេធាវី ស្រុក Alameda និង Francisco។ គាត់បានក្លាយជាមេធាវីស្រុកនៃ San Francisco County អស់រយៈពេលជាងប្រាំមួយឆ្នាំ។
៧. បង្កើតប្រវត្តិសាស្ត្រ
នៅឆ្នាំ ២០១៧ លោកស្រីបានក្លាយជាសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក នៅរដ្ឋកាលីហ្វ័រញ៉ា។ លោកស្រីបានបង្កើតប្រវត្តិសាស្ត្រដោយក្លាយជាស្ត្រីអាមេរិក អាហ្វ្រិកទី ២ និងជាសមាជិកព្រឹទ្ធសភាអាមេរិក អាស៊ីខាងត្បូង ដំបូងដែលបានស្បថចូលកាន់តំណែង។

៨. ចំណូលចិត្តនិងសៀវភៅ
លោកស្រីចូលចិត្តចម្អិនអាហារ និងប្រើរូបមន្តពីកាសែតញូវយ៉កថែមស៍។ អាហារដែលចូលចិត្តជាងគេគឺម្ហូបទួរគីអាំងនៅផ្ទះ។
លោកស្រីក៏ជាអ្នកនិពន្ធសៀវភៅរឿងប្រឌិតពីរក្បាល ដែលជាជំហររបស់គាត់ក្នុងការធ្វើឲ្យ សហរដ្ឋអាមេរិកមានសុវត្ថិភាព និងមួយទៀតអំពីដំណើរជីវិតរបស់គាត់នៅក្នុងឆាកនយោបាយ។ គាត់ក៏បានសរសេរសៀវភៅរបស់កុមារផងដែរ។
៩. ធ្វើការនៅ Francisco
ប្រសិនបើលោកស្រី Harris ត្រូវបានតែងតាំងបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២០ លោកស្រីនឹងបង្កើតប្រវត្តិសាស្ត្រក្នុងនាមជាស្ត្រីដំបូង អាហ្វ្រិក អាមេរិក និង អាស៊ី អាមេរិក ដែលបានក្លាយជាអនុប្រធានាធិបតីនៅសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖jetsettimes

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ