Connect with us

KPT+

រក្សាទង្វើ ៨ យ៉ាងនេះ កុំសង្ឃឹមលុយសល់ដូចគេ

បានផុស

នៅ

មនុស្ស​ជា​ច្រើន​កំពុងចាយវាយ​ខ្ជះខ្ជាយ​សម្រាប់​ការ​រស់នៅ​ប្រចាំថ្ងៃ ដោយមិនដឹងខ្លួន។ ដូច្នេះថ្ងៃនេះ KPT Plus នឹងប្រាប់អ្នកពីទង្វើ ៨ យ៉ាងដែលតែងតែធ្វើ ទើបបណ្ដាលឲ្យយើងគ្មានលុយសល់នឹងគេ៖

១.ទទួលទាន​អាហារ​នៅ​ក្រៅ​ញឹកញាប់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិន​បើ​ចូលចិត្ត​ទទួលទាន​អាហារ​នៅ​ក្រៅផ្ទះ​ យើង​ប្រហែល​ជា​ត្រូវ​ពិចារណា​ឡើងវិញ។ យើង​មាន​ធ្លាប់កត់​សម្គាល់​ពី​ម្ហូប​ នៅ​ក្នុង​ភោជនីយដ្ឋាន​ទេ? ភាគច្រើន​វា​មាន​តម្លៃ​ថ្លៃ​ហួសពេក​ណាស់ ជា​ពិសេស​គឺ​អាហារ​ពេលល្ងាច។ ដូច្នេះ​ប្រសិន​បើ​យើង​​អាច​ចម្អិន​ម្ហូប​ដោយ​ខ្លួនឯង​បាន​ មិន​ចាំ​បាច់​ខ្ជះខ្ជាយ​លុយ​បរិភោគ​អាហារ​នៅ​ក្រៅ​ទេ លុះ​ត្រា​តែ​ជា​ឱកាស​ពិសេស​ឬ​យើង​អបអរ​អ្វីមួយ។

២. ទិញ​សន្លឹកឆ្នោត

ការ​ទិញ​សន្លឹកឆ្នោត​គឺ​ជា​ការ​បង្ហិន​លុយ​សុទ្ធសាធ​។ យល់​ល្អ​អ្នក​កុំ​ខ្ជះខ្ជាយ​លុយ​ដែល​រក​បាន​ដោយ​លំបាក​នៅ​លើ​ក្រដាស​មួយ​សន្លឹក​ដែលមិនដឹងថា មានសំណាងពេលណាផង។

៣.ចាយ​ដូច​ព្យុះនៅពេល​វិស្សមកាល

យើង​មិន​អាច​ឃាត់​ខ្លួនឯង​មិន​ឲ្យទៅ​ដើរ​កម្សាន្ត​នៅ​ថ្ងៃ​ឈប់​សម្រាក​បាន​ទេ។ អ្នកខ្លះ​ធ្វើការ​ ខ្លះ​ក៏​រៀន​សូត្រ​ បើ​ដល់​ថ្ងៃ​សម្រាក​ហើយ​បើ​មិន​ចេញ​ទៅ​ដើរ​លេង​គឺ​មិន​បាន។

ប៉ុន្តែ​ទោះ​យ៉ាងណា​យើង​ក៏​ត្រូវ​ដឹង​ថា ​តើ​ធ្វើ​យ៉ាងណា​ដើម្បី​កុំ​ឲ្យចំណាយ​ប្រាក់​ច្រើន។ គួររកកន្លែងស្នាក់ណា​ដែល​ធូរ​ថ្លៃ ព្រមទាំងចាយវាយមានផែនការត្រឹមត្រូវ ឬ​បើ​សិន​ជា​មាន​កាត​បញ្ចុះ​តម្លៃ​នានា នោះក៏​កាន់តែ​ប្រសើរ​។

៤. ឃើញ​ទំនិញ​បញ្ចុះ​តម្លៃមិនបាន

ចំណុច​សំខាន់​គឺ​មិន​ត្រូវ​ទិញ​ទំនិញ​បញ្ចុះ​តម្លៃ​ដោយ​ប្រញាប់​ពេក​ទេ ​ប្រសិន​បើ​យើង​ពិត​ជា​ត្រូវ​ការ​វា​ក្នុង​តម្លៃ​សមរម្យ។ មនុស្ស​ជា​ច្រើន​ប្រញាប់​ប្រញាល់​ទិញ​ផលិតផល​បញ្ចុះ​តម្លៃ​ ពីព្រោះ​ពួកគេ​ចំណាយ​តែ ៥០% ឬ ៣០% ជាដើម។ ប៉ុន្តែ​ពួកគេ​មិន​បាន​ដឹង​ថា​ នេះ​គឺ​ជា​ការ​​ខ្ជះខ្ជាយ​លុយ​បំផុត​ ព្រោះ​នៅ​មាន​ផលិតផល​ផ្សេងទៀត​ដែល​អាចមានតម្លៃថោក​ជាង​នេះ។

៥. ទិញ​ទំនិញ​ដែល​មិន​ចាំ​បាច់

យើង​តែងតែ​ចូលចិត្ត​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​ទៅ​លើ​អ្វី​ដែល​មិន​ត្រូវ​ការ​ឬ​ចង់​បាន​សោះ។ ដឹងទេ? អាជីវកម្មនានា​ច្រើន​តែ​ប្រើ​យុទ្ធសាស្ត្រ​ដើម្បី​បង្ខំ​យើង​ឲ្យ​ទិញ​របស់​ដែល​យើង​មិន​មិន​ចង់​ តាមរយៈការបញ្ចុះតម្លៃ ឬការធនាគុណភាពផ្សេងៗ។ ការ​សិក្សា​បាន​អះអាង​ថា ​ការ​ទិញ​ទំនិញ​របៀបនេះ​បានតែសប្បាយ​ឬ​ដើម្បី​បំបាត់​ទុក្ខ​មួយពេល​ប៉ុណ្ណោះ ប៉ុន្តែ​ជា​ការ​ខ្ជះខ្ជាយ​ប្រាក់​ដ៏​មាន​តម្លៃ​ដោយ​មិន​ដឹង​ខ្លួនរយៈពេលវែង។

៦.ទិញ​ទំនិញ​ដោយ​អ្នក​លក់​ប្រាប់​ថា​មាន​តែ​មួយ

វិធីសាស្ត្រ​នេះ​គឺ​មាន​តែមួយ​ក្នុង​ចំណោម​ល្បិចកល​ដែល​អ្នក​លក់​តែង​ប្រើ​ដើម្បី​ធ្វើ​ឱ្យ​អ្នក​ទៅ​ទិញ​ទំនិញ​នោះ​លឿន​បំផុត។​ ជា​ពិសេស​នោះ​គឺ​​ស្លាកសញ្ញា​ ​ដែល​នៅ​ជាប់​លើ​ទំនិញ​ប្រាប់​ថា​ មាន​តែ​មួយ​ឬ​ជា​ទំនិញ​ពិសេស​ណាមួយ។ ដូច្នេះ​នៅ​ពេល​យើង​ស្ថិត​នៅ​ក្នុង​ហាង​ទំនិញ​ សូម​គ្រប់គ្រង​អារម្មណ៍​កុំ​ទន់​ចិត្ត​ជឿ​ទៅ​តាម​អ្នកលក់​បញ្ចុះបញ្ចូល​ចូល​។

៧. ទិញ​របស់​ដែល​ប្រើ​បាន​តែម្ដងៗ

វា​គ្មាន​ន័យ​ទាល់តែសោះ​ក្នុង​ការ​ទិញ​របស់​​ដែល​ប្រើបានតែម្ដង រួចបោះ​វចោល​ ហើយ​បន្ទាប់មក​ទិញ​វា​ម្ដង​ទៀត។ ផ្ទុយ​ទៅ​វិញ​ គួរ​តែ​ទិញ​របស់​ដែល​អាច​ប្រើ​ឡើង​វិញ​ ហើយ​វា​នឹង​មាន​រយៈ​ពេល​រាប់​ឆ្នាំ​និង​ច្រើន​ឆ្នាំ។ល។

៨. សម្ភារនិយម

នៅ​ពេល​ដែល​ទូរសព្ទ iPhone ថ្មីចេញភ្លាម ​ម្នាក់ៗ​ប្រញាប់ប្រញាល់​ទិញ​ទូរសព្ទ​ស៊េរី​ចុងក្រោយ​ភ្លែត ទោះបី​ជា​​ទូរសព្ទ​​របស់​ខ្លួន​កំពុង​ដំណើរ​ការ​ល្អ​ក៏​ដោយ។ ទង្វើរបៀបនេះ ជាទង្វើបំផ្លាញលុយ បើសិនយើងគ្មានចំណូលល្អនោះទេ។ បើ​អាច​! កុំ​ប្រញាប់ប្រញាល់​ចង់​បាន​ពេក​ ព្រោះ​វាមិនហ៊ឺហារអីដោយគ្រាន់តែមានទូរសព្ទថ្មីឡើយ៕

ប្រែសម្រួល៖ Blue Sky

ចុចអាន៖ គួរ​ឈប់​ជា​បន្ទាន់! ទង្វើ​ធម្មតា​ៗ​ដែល​កំពុង​បំផ្លាញ​​ផែន​ដី​​ដោយ​មិន​ដឹង​ខ្លួន

ចុចអាន៖ ប្រទេស​ក្រីក្រ​បំផុត​ទាំង ១០ នៅ​លើ​ពិភពលោក​សម្រាប់​ឆ្នាំ ២០២០

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យដាក់ដែកខណ្ឌចែកទ្រូងផ្លូវលើផ្លូវ៦០ម៉ែត្រ

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឱ្យដំណើរការវិក្កយបត្រអេឡិកត្រូនិក

ព័ត៌មានជាតិ២ ម៉ោង មុន

ជនរងគ្រោះស្លាប់ និងរបួស ខណៈទៅយកអំណោយមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ទទួលបានថវិកាពីអភិបាលរាជធានី និងអ្នកឧកញ៉ា សុខ គង់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំចិន៖ សម្ដេចធិបតីប្រាប់សមត្ថកិច្ចឱ្យបន្តរឹតបន្ដឹងការពិនិត្យជាតិស្រវឹងលើអ្នកបើកបរ

ព័ត៌មានជាតិ២ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម