KPT+
រឿងអ្វីខ្លះដែលយើងមិនដឹងអំពីកំពូលទស្សនៈវិទូរូបវិទ្យាលោក Albert Einstein ?
លោក Albert Einstein ជាបិតារូបវិទ្យាដ៏ល្បីល្បាញ កើតក្នុង ឆ្នាំ ១៨៧៩ នៅប្រទេសអាល្លឺម៉ង់។ កំឡុងពេលនៅមានជីវិត Einstein បានបង្កើតទ្រឹស្ដីរូបវិទ្យាជាច្រើនដែលមានការទទួលស្គាល់ទូទាំងពិភពលោក រហូតបានទទួលពានណូបែលសន្តិភាពផ្នែករូបវិទ្យាក្នុងឆ្នាំ ១៩២១។

បន្ថែមពីលើកេរ្តិ៍ឈ្មោះផ្នែកវិទ្យាសាស្រ្ត Albert Einstein មានរឿងរ៉ាវមួយចំនួនគួរឲ្យភ្ញាក់ផ្អើលថែមទៀត។
Albert Einstein ចូលចិត្តតន្ត្រី មិនមែនវិទ្យាសាស្ត្រទេ

ទោះបីលោកមានសមិទ្ធផលខាងវិទ្យាសាស្ត្រជាច្រើនក៏ពិតមែន តែចំណង់ចំណូលពិតនោះគឺតន្ត្រី។ លោកតែងតែយកវីយូឡុងតាមជាមួយ គ្រប់កន្លែងដែលលោកទៅ។ លោកពោលដូច្នេះ “ជីវិតដែលមិនបានលេងតន្ត្រី ពិតជានៅមិនសុខទេសម្រាប់ខ្ញុំ”។
ការសែតធ្លាប់ផ្សាយថា Albert Einstein ប្រលងធ្លាក់គណិតវិទ្យា

ឆ្នាំ ១៩៣៥ កាសែត Ripley’s Believe It Or Not! បានបោះពុម្ពផ្សាយដោយដាក់ចំណងជើងធំៗថា កំពូលគណិតវិទូនៅរស់ ប្រលងធ្លាក់មុខវិជ្ជាគណិតវិទ្យា ហើយការអះអាងនេះមានរហូតដល់សព្វថ្ងៃ។
តាមពិត មិនមែននោះទេ! លោកថា “ខ្ញុំមិនធ្លាប់ធ្លាក់មុខវិជ្ជាគណិតវិទ្យាទេ។ កាលនៅអាយុ ១៥ ឆ្នាំ ខ្ញុំ អាចគណនាលំហាត់ឌីផេរ៉ង់ស្យែល និងអាំងតេក្រាល បានយ៉ាងស្ទាត់ជំនាញ ដោយទទួលចំណាត់ថ្នាក់លើគេទៀតផង”។
Albert Einstein រៀបការនឹងបងប្អូនជីដូនមួយ ក្រោយលែងលះប្រពន្ធដើម

លោកបានរៀបការលើកទី២ ជាមួយបងប្អូនជីដូនមួយឈ្មោះនាង Elsa ក្រោយលែងលះប្រពន្ធដើម និងរស់នៅជាមួយគ្នារហូតដល់ឆ្នាំ ១៩១៩។
Albert Einstein ធ្លាប់ត្រូវគេប្រគល់តំណែងប្រធានាធិបតីអ៊ីស្រាអែល

លោកធ្លាប់បានបដិសេធមិនធ្វើជាប្រធានាធិបតីអ៊ីស្រាអែល ក្នុងឆ្នាំ ១៩៥២ ដោយមានប្រសាសន៍ថា ខ្លួនមិនមានឥរិយាបថជាអ្នកដឹកនាំពីធម្មជាតិ ថែមទាំងគ្មានបទពិសោធន៍ដោះស្រាយបញ្ហាជាមួយមនុស្សទូទៅផងដែរ។
Albert Einstein ស្លាប់ដោយសារមិនព្រមឲ្យគេវះកាត់

ក្នុងថ្ងៃទី ១៧ មេសា ឆ្នាំ ១៩៥៥ លោកកើតជំងឺប៉ោងសរសៃឈាមក្រហមពោះ ធ្វើឲ្យហូរឈាមខាងក្នុងពោះ។ គេបានសុំឲ្យលោកវះកាត់ តែលោកមិនព្រម ហើយមួយថ្ងៃក្រោយលោកក៏ទទួលមរណៈភាព។
ខួរក្បាល Albert Einstein ត្រូវគេវះយកដោយខុសច្បាប់

ក្រោយមរណភាពបាន ៧ ម៉ោង វេជ្ជបណ្ឌិត Thomas Stolz Harvey បានធ្វើកោសល្យវិច័យរកមូលហេតុនៃការស្លាប់ តែបានលួចយកខួរក្បាលទៅបាត់។ គ្រូពេទ្យបានអះអាងថា ខ្លួនទទួលការអនុញ្ញាតឲ្យវះកាត់ខួរក្បាល តែគេមិនបានឃើញលិខិតស្នាមរហូតដល់បច្ចុប្បន្ន។ មុនផុតដង្ហើមលោកបានសុំឲ្យគេបូជាដោយទុកខួរក្បាល ប៉ុន្តែគេនៅតែលួចវាទៅដដែល។
គ្រាប់ភ្នែកទាំងគូត្រូវគេយកទៅរក្សាទុកនៅទីក្រុងញ៉ូវយ៉ក

មិនត្រឹមតែខួរក្បាលត្រូវគ្រូពេទ្យលួចយកទៅដោយខុសច្បាប់ប៉ុណ្ណោះទេ សូម្បីគ្រាប់ភ្នែកទាំងពីរ ក៏ត្រូវពេទ្យម្នាក់ទៀតលួចយកទៅដោយរក្សាទុកក្នុងប្រអប់សុវត្ថិភាពរហូតដល់សព្វថ្ងៃ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ HISTORY
ចុចអាន៖ ប៊ីលហ្គេត៖ «ទៅសតវត្សរ៍បន្ទាប់ មេដឹកនាំ គឺអ្នកដែលផ្ដល់អំណាចដល់អ្នកដទៃ »

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៤ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សង្ស័យជាគំនុំ ជនសង្ស័យ ២ នាក់ ជិះម៉ូតូដើររកជនរងគ្រោះ ២ ថ្ងៃហើយ ទើបឃើញឈរមុខផ្ទះ កាប់ដាច់ប្រអប់ដៃជ្រុះមកដី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
យោធាថៃប្រើអាវុធបាញ់ស្ទាក់ក្រុមពលករថៃលួចឆ្លងដែនពេលយប់ចូលមកកម្ពុជា